ដោយ វុត្ថា
ហុងកុងៈ លោក Li Ka-shing មហាសេដ្ឋីអចលនទ្រព្យមានជាងគេ នៅទីក្រុងហុងកុង ដែលមានលុយប្រមាណជាង៣០ពាន់លានដុល្លារ បានឈរលើទស្សននិងយុទ្ឋសាស្រ្ត ដើម្បីឈរជើងលើវិស័យអចលនទ្រព្យ និងរក្សាបាននូវតំណែងមហាសេដ្ឋីលេខ១ប្រចាំទីក្រុងនេះ។

-->
មហាហេដ្ឋីរូបនេះ បានប្រកាន់គោលការចំនួន៣យ៉ាង ដើម្បីប្រកួតប្រជែងនិងវិនិយោគក្នុងវិស័យនេះ ដើម្បីប្រាសចាកហានិភ័យ។ វិធីសាស្រ្តរបស់មហាសេដ្ឋីវ័យចំណាស់ ដែលកើតចេញពីគ្រួសារដ៏ក្រីក្ររូបនេះរួមមាន។
១) ត្រៀមខ្លួនជាប្រចាំ
នៅពេលដែលអ្នកដឹងកាន់តែច្រើន នោះអ្នកនឹងត្រៀមខ្លួនកាន់តែខ្លាំង សម្រាប់វាយលុកទីផ្សារបានកាន់តែច្រើន។ ប្រសិនបើអ្នកខ្ជិល ខណៈដែលពេលវេលារបស់អ្នកកាន់តែទៅឆ្ងាយ នោះអ្នកនឹងមិនដឹងពីរបៀបទាញយកប្រយោជន៍ ពីឱកាសនោះទេ បើទោះជាពួកគេសម្លឹងមើលមុខអ្នកក៏ដោយ ក៏អ្នកត្រូវត្រៀមខ្លួនដែរ។
២) ចក្ខុវិស័យគឺជាកម្លាំងដ៏អស្ចារ្យបំផុតរបស់យើង
ចក្ខុវិស័យជាកម្លាំងខ្លាំងបំផុតរបស់យើង ព្រោះវាបានធ្វើឱ្យយើងរស់រានមានជីវិតចំពោះថាមពល និងនិរន្តរភាពនៃការគិតរបស់យើង។
៣) យល់ដឹងពីអាជីវកម្មរបស់អ្នក
អ្នកត្រូវតែដឹង និងយល់ពីជំនួញរបស់អ្នកដូចខ្នងដៃរបស់អ្នកចឹង។ បើមិនដូច្នោះទេក្រុមហ៊ុនរបស់អ្នកមានវត្តមាននៅថ្ងៃនេះ តែអាចបាត់បង់ទៅវិញនៅថ្ងៃស្អែក។
លោក Li-Ka Shing គឺជាបុរសមានបំផុត នៅទីក្រុងហុងកុង នៅប្រទេសចិន ហើយក្រុមហ៊ុនរបស់លោកបានជះឥទ្ធិពលដល់ពាណិជ្ជករ និងសហគ្រិននៅទូទាំងពិភពលោក។ គិតត្រឹមឆ្នាំ ២០១៩ ទ្រព្យសម្បត្តិរបស់លោក Li-Ka Shing ត្រូវបានប៉ាន់ប្រមាណថាមានប្រហែល៣១ ពាន់លានដុល្លារ។
មហាសេដ្ឋី Li ថា “ការសប្បាយរីករាយខ្លាំងបំផុតសម្រាប់ខ្ញុំ គឺជាការខំប្រឹងប្រែងធ្វើការ ហើយទទួលបានកម្រៃច្រើន” “The most important enjoyment for me,” Li once said, “is to work hard and make more profit.”៕