ដោយ វុត្ថា
ភ្នំពេញៈ កិច្ចសន្យាដែលចាត់ទុកថាត្រឹមត្រូវតាមគតិច្បាប់ លុះត្រាតែភាគីទាំងសងខាងគោរពនូវលក្ខខណ្ឌគ្រឹះ និងលក្ខខណ្ឌទម្រង់នៅក្នុងដំណាក់កាល បង្កើតកិច្ចសន្យានោះ។
១) លក្ខខណ្ឌគ្រឹះ
ដោយ វុត្ថា
ភ្នំពេញៈ កិច្ចសន្យាដែលចាត់ទុកថាត្រឹមត្រូវតាមគតិច្បាប់ លុះត្រាតែភាគីទាំងសងខាងគោរពនូវលក្ខខណ្ឌគ្រឹះ និងលក្ខខណ្ឌទម្រង់នៅក្នុងដំណាក់កាល បង្កើតកិច្ចសន្យានោះ។
១) លក្ខខណ្ឌគ្រឹះ
កិច្ចសន្យាមានសុពលភាព នៅពេលដែលគូភាគីបានបំពេញលក្ខខណ្ឌ ដូចជា ការព្រមព្រៀង គឺជាឆន្ទៈរបស់គូភាគីក្នុងការបង្កើតកិច្ចសន្យា ដោយពិតប្រាកដ និងដោយសេរីគ្មានការគំរាមគំហែង ឆបោកឬក្លែងបន្លំពីភាគីណាឡើយ។
សមត្ថភាព គឺជាលក្ខណៈសម្បត្តិរបស់បុគ្គលម្នាក់ៗ ដែលអាចក្លាយជាម្ចាស់សិទ្ធិ និងកាតព្វកិច្ចដែលអាចវិនិច្ឆ័យបាន អំពីលទ្ធផលនៃសកម្មភាពរបស់ខ្លួនដែលអាចធ្វើឲ្យ សកម្មភាពរបស់ខ្លួនមានអានុភាពតាមផ្លូវច្បាប់។
កម្មវត្ថុៈ ជាខ្លឹមសារសំខាន់នៃកិច្ចសន្យា ដែលកម្មវត្ថុនោះត្រូវតែជាក់លាក់ ដែលអាចធ្វើទៅបាន ឬបំពេញបាននិងស្របច្បាប់ មិនប៉ះពាល់ដល់របៀបរៀបរយសាធារណៈ ឬទំនៀមទំលាប់ល្អរបស់ប្រពៃណី ។ ការបង្ហាញឆន្ទៈដោយមិនពិតប្រាកដ និងដោយសេរីត្រូវវៀរចាកនូវវិការៈក្នុងការបង្ហាញឆន្ទៈដូចជា៖ ការភ័ន្តច្រឡំ ការឆបោក ការគំរាមកំហែង ការបង្ហាញការមិនពិត ឬការកេងចំណេញហួសហេតុ។
អ្នកបង្ហាញឆន្ទៈអាចលុបចោលកិច្ចសន្យាបានដោយហេតុថា មានការបង្ហាញឆន្ទៈនោះមានវិការៈ ក្នុងករណីដូចខាងក្រោម៖ ការបង្ហាញឆន្ទៈត្រូវបានធ្វើឡើងដោយការភ័ន្តច្រឡំ។ ការបង្ហាញឆន្ទៈត្រូវបានធ្វើឡើងដោយការឆបោក ឬការគំរាម កំហែង ឬការបង្ហាញការមិន ពិតរបស់ភាគីម្ខាងទៀត ។ ការបង្ហាញឆន្ទៈត្រូវបានធ្វើឡើងដោយអំពើឆ្លៀតឪកាសដោយមានគោលបំណងកេងចំណេញហួសហេតុ។
២) លក្ខខណ្ឌទម្រង់
កិច្ចសន្យាមានអានុភាពទៅបានលុះត្រាតែ មានភាគីនៃកិច្ចសន្យាធ្វើឡើងជាលាយលក្ខណ៍អក្សរក្រោមទម្រង់ជាលិខិតយថាភូត ។ កិច្ចសន្យាដែលភាគីម្ខាងទទួលករណីកិច្ចធ្វើអនុប្បទាននូវកម្មសិទ្ធិអចលនវត្ថុ ឬករណីកិច្ចធ្វើលទ្ធកម្មនូវកម្មសិទ្ធិលើអចលនវត្ថុនិងមានអានុភាពលុះត្រាតែបានធ្វើលិខិតយថាភូត៕