ដោយ Donald Lee
ភ្នំពេញៈ វិស័យទេសចរណ៍អូស្ត្រាលីបានធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំនេះ ខណៈភ្ញៀវទេសចរចិន ដែលបានចំណាយថវិកាជិត៨ពាន់លានដុល្លារ ចូលទៅក្នុងសេដ្ឋកិច្ចអូស្ត្រាលីប្រចាំឆ្នាំ បានជ្រើសរើសប្រទេសកម្ពុជាសម្រាប់វិស្សមកាលរបស់ពួកគេនៅ។
ភ្ញៀវទេសចរចិនមានចំនួន១៥ភាគរយ នៃទីផ្សារទេសចរណ៍អូស្ត្រាលីទាំងមូល ហើយជាភ្ញៀវទេសចរដែលចូលរួម ជំរុញឲ្យការរីកចំរើនថ្មីៗនៅក្នុងវិស័យនេះ។ របាយការណ៍ថ្មីៗដែលធ្វើដោយការិយាល័យស្ថិតិអូស្ត្រាលី (ABS) បានរកឃើញថា ភ្ញៀវទេសចរចិនដែលបានទៅទស្សនាអូស្ត្រាលី បានធ្លាក់ចុះប្រហែល៦ភាគរយ នៅក្នុងខែមេសា និងបន្តធ្លាក់ចុះជាបន្តបន្ទាប់។