ដោយគង់ សូរិយា
ភ្នំពេញៈ ទេសភាពជើងភ្នំបូកគោ អមជាមួយនឹងដើមចាកដុះប្របមាត់ព្រែកកំពង់បាយ ដែលមានទឹកថ្លាដូចកញ្ចក់ កំពុងទាក់ទាញការវិនិយោគរមនីយដ្ឋានទេសចរណ៍យ៉ាងច្រើន ដែលធ្វើឲ្យខេត្តកំពតកាន់់តែមានភាពរីកចម្រើនលើគ្រប់វិស័យ។
ជាមួយនឹងទេសភាពដ៏ត្រកាល ដងព្រែកដ៏ស្ងប់ស្ងាត់់ ពន្លឹអំពិលអំពែកភ្លិបភ្លេតៗបង្ហាញខ្លួននាពេលរាត្រី លាយឡំនឹងខ្យល់អាកាសបរិសុទ្ឋបាន និងកំពុងធ្វើឲ្យតំបន់់ស្ថិតនៅតាមដងព្រែកនេះក្លាយជាកន្លែងអ៊ូរអរ និងសម្លេងខ្ញៀវខ្ញាររបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
-->
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតលោកសយ ស៊ីណុលបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២១ មិថុនានេះថា បច្ចុប្បន្ននេះនៅតាមដងព្រែកកំពតមានការវិនិយោគបឹងហ្កាឡូចំនួនប្រមាណ៥០គំរោង ដែលបឹងហ្កាឡូនិមួយៗបានសាងសង់នៅតាមដងព្រែក និងមានតម្លៃស្នាក់នៅសមរម្យ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ សំរាកលំហែរកាយ។
លោកបន្តថា “ដោយសារការរីកចម្រើន និងការវិនិយោគលើរមណីយដ្ឋានទេសចរ ណ៍កាន់តែច្រើន និងកាន់តែមានភាពទាក់ទាញនេះបានធ្វើឲ្យភ្ញៀវទេសចរណ៍ជាតិជាង១លាននាក់បានមកទស្សនាខេត្តកំពត ក្នុងនោះភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួនជាង១០ភាគរយ កើនឡើង១៧ភាគរយធផៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។លោកបន្តថា “វត្តមានរបស់ភ្ញៀវទេសចរណ៍បរទេសបាន និងកំពុងកើនឡើងជាប្រចាំ សម្រាប់ខេត្តនេះ ដែលបច្ចុប្បន្នខេត្តមានរមណីយដ្ឋានធំៗចំនួន១៧កន្លែងរួចហើយ”។
លោកសយ ស៊ីណុលបានឲ្យដឹងទៀតថា អាជ្ញាធរខេត្តពិសេសមន្ទីរទេសចរណ៍កំពុងរៀបចំចលនាប្រលងប្រណាំង ទីក្រុងស្អាតជាលើកទី៣ ចលនាប្រលងប្រណាំងសហគំន៍ទេសចរណ៍លើកទី២ ពានរង្វាន់សម្តេចតេជោធុរកិច្ចបៃតង និងការរៀបចំវត្តគំរូផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យខេត្តកាន់តែមានភាពទាក់ទាញបន្ថែមទៀត”៕





