ដោយ វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ Citilink របស់ឥណ្ឌូនេស៊ីចាប់ផ្តើមហោះហើរត្រង់ពីទីក្រុងហ្សាកាតា មកទីក្រុងភ្នំពេញ ដើម្បីបង្កើនទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ដោយ វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ Citilink របស់ឥណ្ឌូនេស៊ីចាប់ផ្តើមហោះហើរត្រង់ពីទីក្រុងហ្សាកាតា មកទីក្រុងភ្នំពេញ ដើម្បីបង្កើនទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោកធួន ស៊ីណាប្រធានប្រចាំប្រទេសនៃសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) បានឲ្យដឹងតាមទូរសព្ទនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះថា ក្រុមហ៊ុនអាកាសចរណ៍ Citilink បង្កើនជើងហោះហើរត្រង់រវាងទីក្រុងហ្សាកា មកកាន់ទីក្រុងភ្នំពេញនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងកាទាក់ទាញទេសចរណ៍ពីប្រទេសឥណ្ឌូនេស៊ី មកកាន់កម្ពុជា ពីកម្ពុជាទៅកាន់ប្រទេសឥណ្ឌូនេស៊ី។
លោកបន្តថា “ប្រទេសឥណ្ឌូនេស៊ីមានប្រជាពលរដ្ឋពី២០០ ទៅ៣០០លាននាក់ ដែលអាចមកលេងកម្សាន្តក្នុងប្រទេសកម្ពុជា ដូច្នេះយើងមិនបាច់ចាំតែពលរដ្ឋចិនដែលមានចំនួនច្រើនមកលេងទស្សនាក្នុងកម្ពុជានោះទេ”។ លោកថា“ខ្ញុំសូមស្វាគមន៍រាល់ជើងហោះហើរត្រង់ពីប្រទេសផ្សេងទៀត មិនចំពោះ ក្រុមហ៊ុនឥណ្ឌូនេស៊ីនេះដែលបានសម្ពោធជើងហោះហើរត្រង់នាពេលនេះនោះទេ ព្រោះវាធ្វើឱ្យមានកំណើនទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងប្រទេសកាន់តែច្រើនថែមទៀត”។
បើ
តាមលោកធួនស៊ីណាថា ក្រុមហ៊ុនអាកាសចរណ៍ Citilink គ្រោងនឹងហោះហើរ ៤ជើងក្នុងមួយសប្តាហ៍ ដោយប្រើប្រាស់យន្តហោះពី២ទៅ៣គ្រឿង មិនតែប៉ុណ្ណោះក្រុមហ៊ុននេះ បានហោះហើរទៅកាន់តំបន់ និងពិភពលោប្រមាណ១២០ក្នុងមួយថ្ងៃ៕