ដោយ វុត្ថា
ភ្នំពេញៈ អនុលោមទៅតាមអនុក្រឹត្យស្តីពី ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច និងមធ្យម (SME) ក្នុងវិស័យអាទិភាព និងដើម្បីផ្តល់ភាពងាយស្រួលក្នុងការអនុវត្ត អគ្គនាយកដ្ឋានពន្ធដារ បានណែនាំដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព ដែលមានបំណងស្នើសុំការលើកទឹកចិត្តពន្ធដារ ត្រូវដាក់ពាក្យស្នើសុំមកកាន់អគ្គនាយកដ្ឋានពន្ធដារ។
ការដាក់ស្នើសុំការលើកទឹកចិត្តពន្ធដារនេះត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោមដូចជា ១.ចំពោះសហគ្រាសដែលស្នើសុំលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា ដូចជា លក្ខន្តិកៈរបស់សហគ្រាស។លិខិតអនុញ្ញាតប្រកបអាជីវកម្ម ឬវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម និងវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ រួមទាំងប័ណ្ណពន្ធប៉ាតង់។ ផែនការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់សហគ្រាសដែលបានចុះបញ្ជីពន្ធដាររួច។