ដោយ វុត្ថា
ភ្នំពេញៈ យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ចចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១១ បានបង្ហាញជារួមមួយ ក្នុងការគណនាប្រាក់ពន្ធដោយយកតម្លៃអចលនទ្រព្យ សរុបគុណឲ្យ៨០ភាគរយ ដកនឹង១០០លានរៀលរួចគុណនឹង០,១ភាគរយ។
ឧទាហរណ៍ អ្នកមានដីទំហំ១៥ម x ៣០ម ឬ៤៥០ ម៉ែត្រការ៉េ ហើយនៅលើដីនោះមានផ្ទះល្វែងទំហំ ៥មx២០ម ឬ១០០ម៉ែត្រការ៉េចំនួន២ជាន់។ បន្ទាប់ពីវាយតម្លៃ ឬផ្នែកលើតារាងតម្លៃរបស់ក្រសួងបង្ហាញថា ដីក្នុងតំបន់នោះមានតម្លៃ៣០០ដុល្លារ/ម៉ែត្រការ៉េ ផ្ទះល្វែងជាន់ផ្ទាល់ដី មានតម្លៃ២៥០ដុល្លារ/ម៉ែត្រការ៉េ ផ្ទះជាន់ទីមួយមានតម្លៃ២០០ដុល្លារ/ម៉ែត្រការ៉េ និងជាន់ទី២មានតម្លៃ១៧០ដុល្លារ/ម៉ែត្រការ៉េ។