ចំណេះដឹង​! តើ​ការ​បញ្ចប់​គម្រោង​វិនិយោគ​មាន​ប៉ុន្មាន​យ៉ាង​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ការ​បញ្ចប់​គម្រោង​វិនិយោគ​ ត្រូវ​បាន​បញ្ចប់​តាមមធ្យោបាយ​ពីរ​យ៉ាង​ ដូចជា​ទី១​ ក្រៅ​ប្រព័ន្ធ​តុលាការ​បញ្ចប់​ដោយ​ឆន្ទៈ​របស់​វិនិយោគិន​ និង​ទី២​ ក្នុង​ប្រព័ន្ធ​តុលាការ​ គឺ​បញ្ចប់​ដោយ​បរាជ័យ​ក្នុង​អាជីវកម្ម​របស់​វិនិយោគិន​។

បញ្ចប់​អាជីវកម្ម​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​ដោយ​ឆន្ទៈ​របស់​វិនិយោគិន​ គឺ​អ្នក​វិនិយោគ​ មានបំណង​ឈប់​ធ្វើសកម្មភាព​វិនិយោគ​។ អ្នក​វិនិយោគ​នោះ​ត្រូវ​ផ្តល់​ជូន​ព៌​តមាន​ទៅ​ ក្រុមប្រឹក្សា​អភិ​វឌ្ឈ​ន៍​កម្ពុជា ​(CDC​) តាម​លិខិត​ អនុ​សិទ្ធិ​ ឬលិ​ខិត​ប្រ​គល​ផ្ទាល់ដៃ​ ដោយ​បញ្ជាក់​ពី​មូលហេតុ​ នៃ​ការ​ឈប់​ធ្វើសកម្មភាព​នៃ​អាជីវកម្ម​របស់​ខ្លួន​ ក្នុង​លិខិត​នោះ​ត្រូវ​មាន​ចុះហត្ថលេខា​របស់​អ្នក​វិនិយោគិន​ ឬមេធាវី​តំណាង​ឲ្យ​វិនិយោគិន​។

ក្នុង​ឯកសារ​ដែល​មានការ​ពាក់ព័ន្ធ​នោះ​ ត្រូវ​ធ្វើការ​បញ្ជាក់​ឲ្យបាន​ត្រឹមត្រូវ​ពី​ការ​ដោះស្រាយ​បំណុល​រួចរាល់​ចប់​សព្វគ្រប់​។ ពិសេស​បំណុល​ពន្ធ​រដ្ឋ​ ដោយមាន​ការអនុញ្ញាត​ឲ្យ​បញ្ចប់​អាជីវកម្ម​ពី​ CDC ​រួចមក​ អ្នក​វិនិយោគិន​ត្រូវ​សុំ​លុបឈ្មោះ​ក្រុមហ៊ុន​ពី​ក្រសួង​ពាណិជ្ជកម្ម​ អនុលោម​តាមច្បាប់​ស្តី​ពី​ វិសោធនកម្ម​ច្បាប់​ស្តី​ពី​វិនិយោគ​ឆ្នាំ២០០៣​ មាត្រា​ ២១​ និង២២ថ្មី​។

បញ្ចប់​អា​ជិ​វក​ម្ម​ក្នុង​ប្រព័ន្ធ​តុលាកា​រៈ​ក្នុងករណី​ដែល​អ្នក​វិនិយោគិន​ ប្រកបរបរ​អាជីវកម្ម​ខាតបង់​ប្រាក​កាស​ ប្រកាស​ក្ស័យធន​ ពេលនោះ​តុលាការ​ត្រូវ​អនុវត្ត​ច្បាប់​ស្តី​ពី​ ការ​ក្ស័យធន​ ដើម្បី​ជម្រះបំណុល​ និង​លក់ឡាយឡុង​នូវ​ទ្រព្យសម្បត្តិ​ ក្រុមហ៊ុន​យក​ទៅ​សងបំណុល​ បន្ទាប់មក​តុលាការ​ធ្វើការ​ប្រកាស​បិទ​ក្រុមហ៊ុន​ជាស្ថាពរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here