ដោយនៅ វឌ្ឈនា
សៀមរាបៈ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ នៃបណ្ដាប្រទេសក្នុងតំបន់អាស៊ាន បានរួមគ្នាដាក់ចេញនូវផែនការជំរុញ ការអភិវឌ្ឍវិស័យទេសចរណ៍អាស៊ាន ស្របតាមផែនការរបស់ខ្លួន។
ក្នុងកិច្ចប្រជុំលើកទី៦ នៃក្រុមការងារទីផ្សារទេសចរណ៍អាស៊ាន នៅខេត្តសៀមរាប នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះលោកថោង រដ្ឋសក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួង ទេសចរណ៍កម្ពុជាបានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់អាស៊ានបានពិភាក្សា អំពីកិច្ចសហការទេសចរណ៍ក្នុងតំបន់ ដើម្បីជំរុញទេសចរណ៍អាស៊ាន ស្របតាមចក្ខុវិស័យអភិវឌ្ឍទេសចរណ៍អាស៊ាន ជាគោលដៅគុណភាពកម្រិតពិភពលោកប្រកបដោយចីរភាព និងបរិយាប័ន្ន ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍អាស៊ាន ឆ្នាំ២០១៧-២០២០។