ដោយ វុត្ថា
ភ្នំពេញ៖ ការរីកចម្រើនផ្នែកចំណេះដឹង បានធ្វើឲ្យស្ថាបត្យកម្មនៅលើពិភពលោកកាន់តែរសរវើក ដោយស្ថាបត្យករនានាបានច្នៃប្រឌិតនូវសំណង់អគារ ឬធ្វើវត្ថុប្រើប្រាស់ផ្សេងៗដើម្បីទុកជាមរតកសម្រាប់មនុស្សជាតិ។
ជាក់ស្តែងប្រទេសអង់គ្លេស គឺជាប្រទេសមហាអំណាចពិភពលោកក្នុងចំណោមមហាអំណាចនានា ក៏បានសាងអគខ្ពស់ៗ និងចម្លែកៗសម្រាប់បង្អួតនូវមោទនភាពជាតិរបស់ពួកគេផងដែរ។
-->

គេហទំព័រ propertyarea.asia នឹងបង្ហាញជូននូវ អគារ 30 St Mary Ax ដ៏ចម្លែករបស់ប្រទេសអង់គ្លេសមួយស្ថិតនៅក្នុងទីក្រុងឡុងដ៍។
អគារ 30 St Mary Ax ត្រូវបានគេស្គាល់ជាទូទៅថាជា អគារ Gherkin និង Swiss Re Building) គឺជាអាគារហិរញ្ញវត្ថហិរញ្ញវត្ថុដ៏ខ្ពស់មួយ ដែលស្ថិតនៅក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស។អគារដែលមានរូបរាងដ៏ចំលែក ដែលមានសណ្ឋានដូចគ្រាប់កាំភ្លើងនេះ ត្រូវបានគេសាសង់បញ្ចប់នៅខែធ្នូឆ្នាំ២០០៣ និងបានបើកអោយដំណើរការជាផ្លូវការនៅខែមេសាឆ្នាំ២០០៤។

អគារដែលមានកម្ពស់៤១ជាន់ ស្មើនឹងកម្ពស់180ម៉ែត្រនេះ និងឈរនៅលើទីតាំងអតីតផ្សារ Baltic Exchange និងសភាដឹកជញ្ជូន (Chamber of Shipping) ដែលត្រូវបានបំផ្លិចបំផ្លាញកាលពីអំឡុងឆ្នាំ១៩៩២ ដោយសារការផ្ទុះគ្រាប់បែកនៅតាមបណ្តោយ St Mary Ax។ ដូច្នេះហើយបានគេដាក់ឈ្មោះអាគារនេះថា30 St Mary Ax។
បន្ទាប់ពីគម្រោងសាងសង់អគារ Millennium Tower កម្ពស់៩២ ជាន់ត្រូវបានគេដកចេញនោះ គេក៏បានរចនាអគារ 30St Mary Ax ម្តងវិញនៅឆ្នាំ២០០១ ដោយលោក Skanska និងរចនាដោយលោក Norman Foster និងក្រុមហ៊ុន Arup Group។

អាគារនេះបានក្លាយទៅជាលក្ខណៈពិសេស របស់ទីក្រុងឡុងដ៍ ហើយក៏ជាគំរូមួយ ក្នុងចំណោមគំរូអគារដ៏ល្បីល្បាញបំផុតនៃទីក្រុងមួយនេះ។ ការសាងសង់អាគារ បានប្រើប្រាស់បច្ចេកវិទ្យាទំនើប សម្រាប់ទីតាំងអាគារស្ថិតនៅចំក ណ្តាលតំបន់នៃតំបន់វាលទំនាប ដែលមានសំណង់អាគារប្រវត្ដិសាស្ដ្រជាច្រើន និង ផ្លូវថ្នល់តូចធំ។
រចនាសម្ព័ន្ធរបស់អគារមានហុំព័ទ្ធទៅដោយស៊ុមដែក ដែលមានរាងមូល និងផ្នែកខាងមុខមានកញ្ចក់ជាបន្ទះរាងដូចគ្រាប់ពេជ្រ។ លំនាំឆ្នូតដែលអាចមើលឃើញនៅខាងក្រៅនៃអគារ គឺជាប្រព័ន្ធសន្សំសំចៃថាមពលរបស់អាគារ ដែលអនុញ្ញាតឱ្យខ្យល់ហូរតាមរន្ធនោះបានយ៉ាងល្អ។

នៅលើកំពូលប៉មនៃអគារនេះ ភ្ញៀវទេសចរអាចទស្សនានូវទេសភាពទីក្រុងដ៏អស្ចារ្យចេញពីរនាំងកញ្ចក់។ តែយ៉ាងណាជាអកុសលអាគារមិនបើកអោយសាធារណជនចូលទៅមើលនោះទេ។

រចនាបទប្លែកៗ និងប្រសិទ្ធភាពថាមពលរបស់អគារនេះ បានឈ្នះពានរង្វាន់ជាច្រើនរបស់ Gherkin រួមមានពានរង្វាន់ Stirling ពានរង្វាន់តំបន់ឡុងដ៍ (London Region Award) និងពានរង្វាន់អគារកប់ពពក Emporis (Emporis Skyscraper Award)៕
