ដោយ វុត្ថា
ភ្នំពេញៈ នៅក្នុងទិដ្ឋភាពច្បាប់ បុគ្គលដែលមានសិទ្ធិទិញអចលនវត្ថុតាមផ្លូវតុលាការ និងបុគ្គលដែលមានសិទ្ធិទិញអចលនវត្ថុ តាមកិច្ចសន្យាធម្មតា គឺតម្រូវឱ្យមានសមត្ថភាពដែលត្រូវទទួលស្គាល់ដោយច្បាប់ដូចជា បុគ្គលមានអាយុចាប់ពី១៨ឆ្នាំឡើង និងជាបុគ្គលដែលមិនត្រូវបានច្បាប់ហាមឃាត់ជាអាទិ៍។
និយាយជារួម គ្រប់បុគ្គលទាំងអស់ដែលមានសមត្ថភាពតាមច្បាប់ សុទ្ធតែអាចក្លាយជាអ្នកទិញអចលនវត្ថុ តាមផ្លូវតុលាការ ដូចជាម្ចាស់បំណុលនៃការអនុវត្តសាធារណជន ដែលបានទទួលព័ត៌មានអំពីការលក់នោះ។