ដោយ វុត្ថា
ឥណ្ឌូនេស៊ីៈ អគារបណ្ណាល័យជាតិរបស់សាធារណៈរដ្ឋឥណ្ឌូនេស៊ី ស្ថិតនៅក្នុងទីក្រុង Jakarta ដដែលមានកំពស់ ១២៦.៣ ម៉ែត្រស្មើនឹង ២៤ជាន់។ អគារនេះ គឺជាអគារបណ្ណាល័យខ្ពស់ជាងគេបំផុតនៅលើពិភពលោក។
វាខ្ពស់ជាងអគារបណ្ណាល័យនៅទីក្រុងសៀងហៃ Shanghai Library Institute មានកំពស់១០៦ ម៉ែត្រ ដែលត្រូវបានជាប់ចំណត់ថ្នាក់ខ្ពស់ជាងគេកាលពីកន្លងទៅ។
តើអគារនេះ មានអ្វីខ្លះ?
អគារនេះ ត្រូវបានគេបែកចែកការប្រើប្រាស់ជាច្រើនប្រភេទ រួមមាន ជានទី១ កន្លែងទទួលភ្ញៀវ ជាន់ទី២ ជារោងភាពយន្ត និងបន្ទប់សេវាសមាជិបណ្ណាល័យ ជាន់ទី ៣ បន្ទប់ផ្សព្វផ្សាយវប្បធម៌។ ជាន់ទី៤ បន្ទប់តាំងពិពរណ៍បណ្ណាល័យ ជាន់ទី៥ បន្ទាប់អានសសៀវភៅ ជាន់ទី៦ ជាមជ្ឈមណ្ឌលទិន្ន័យ ជាន់ទី៦ កន្លែងស្តាប់សម្លេង។ ជាន់ទី ៧ កន្លែងកុមារ ជនចាស់ជរា និងជនពិការ ជាន់ទី៨ កន្លែងស្តាប់សម្លេង ជាន់ទី៩កន្លែងអក្សរបុរាណ ជាន់ទី១០សេវាបង់ប្រាក់ ជាន់ទី១១ ជាកន្លែងបិទទស្សនាវដ្ដីជាន់ទី១២ បន្ទប់អានសៀវភៅអាន ជាន់ទី១៣ សេវាកម្មឃ្លាំងដែលបានបោះពុម្ព ផ្សាយដោយឥណ្ឌូនេស៊ី។
ជាន់ទី ១៤ សេវាកម្មប្រមូលសៀវភៅកម្រជាន់ទី ១៥សេវាបញ្ជូន ជាន់ទី១៦សេវាកម្មថតរូបផែនទីនិង គំនូរជាន់ទី ១៧-១៨: ការិយាល័យវិទ្យាសាស្រ្តឥណ្ឌូណេស៊ីជាន់ទី ១៩ សេវាកម្មពហុព័ត៌មាន។ ជាន់ទី២០ សេវាកម្មប្រមូលសម័យកាលថ្មីៗនិងបណ្ណាល័យបណ្ណាល័យ។ ជាន់ទី២១-២២ សេវាម៉ាស្សា ជាន់ទី២៣ សេវាកម្មប្រមូលទិន្នន័យពិភពលោកនិងទស្សនាវដ្ដីប៊ុនដិន និងជាន់ទី២៤ សេវាប្រមូលវប្បធម៌ Nusantara និងបន្ទប់ទទួលភ្ញៀវបរទេស។
ក្រៅតែពីមានអគារបណ្ណាល័យ ដែលខ្ពស់ជាងគេនៅលើពិភពលោក ឥណ្ឌូណេស៊ីក៏ជាប្រទេសមួយ ដែលមានបណ្ណាល័យជាច្រើនធំបំផុត នៅលើពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌា ដោយមានបណ្ណាល័យសរុបចំនួន១៦៤,៦១០ ។ ភាគច្រើនបំផុតគឺបណ្ណាល័យនៅសាលារៀនរួមទាំងបណ្ណាល័យសាកលវិទ្យាល័យ។
ទោះយ៉ាងណាក៏ដោយ បើគណនាពីម៉ោងអាន និងចំណាប់អារម្មណ៍ក្នុងការអានវិញ ប្រទេសឥណ្ឌូនេស៊ីនៅតែស្ថិតនៅក្រោមប្រទេសថៃ និងហ្វីលីពីនសម្រាប់តំបន់អាស៊ីអាគ្នេយ៍។ បើធៀងទៅនឹងបណ្ណាល័យនៅក្នុងប្រទេសឥណ្ឌា មានអ្នកចំណាប់អារម្មណ៍ក្នុងការអានប្រជាពលរដ្ឋនៅក្នុងប្រទេសឥណ្ឌូនេស៊ី៕