ចំណេះដឹង​! តើ​ការចុះបញ្ជី​ពាណិជ្ជកម្ម​ត្រូវ​មាន​ឯកសារ​អ្វីខ្លះ​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រាល់​ពាណិជ្ជករ​ និង​ក្រុ​ហ៊ុន​ពាណិជ្ជកម្ម​ទាំងឡាយ​ ដែល​មាន​គ្រឹះស្ថាន​របស់​ខ្លួន​ សាខា​ ការិយាល័យ​ តំណាង​បុត្រ​សម្ព័ន្ធ​ ឬទី​ភ្នាក់​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា​ មាន​កាតព្វកិច្ច​ចុះឈ្មោះ​ក្នុង​បញ្ជីពាណិជ្ជកម្ម​ នៅ​នាយកដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្ម​។

យោង​តាម​សេចក្តី​ប្រកាស​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ចុះ​ថ្ងៃទី​ ២៩​ ខែមករា​ ឆ្នាំ​ ២០១៥​ កន្លងមក​នេះ​បានឱ្យ​ដឹង​ ស្ថាបនិក​ ឬអភិបាល​ ឬម្ចាស់​ហ៊ុន​ត្រូវ​បំពេញ​ពាក្យសុំ​ចុះបញ្ជី​ពាណិជ្ជកម្ម​ជា​ទំរង់​ ដែល​មានស្រាប់​របស់​នាយ​ករ​ដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម​។ ពាក្យ​ស្នើសុំ​ចុះបញ្ជី​ពាណិជ្ជកម្ម​ ដែល​បាន​បំពេញ​ដោយ​ស្ថាបនិក​ ឬអភិបាល​ ឬម្ចាស់​ក្រុមហ៊ុន​ និង​ឯកសារ​តម្រូវ​សំរាប់​តម្កល់​ ត្រូវ​ផ្តល់​មក​មន្ត្រី​ចុះបញ្ជី​ពាណិជ្ជកម្ម​ នៅ​បញ្ជរ​ចុះ​ពាណិជ្ជកម្ម​។

តើ​ត្រូវ​មាន​សំណុំ​ឯកសារ​អ្វីខ្លះ​?

សម្រាប់​សំណុំ​ឯកសារ​ចុះបញ្ជី​ពាណិជ្ជកម្ម​ ដែល​ត្រូវ​តម្កល់​នៅ​នាយកដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម​ នៃ​ក្រសួង​ពាណិជ្ជកម្ម​មាន​ដូច​ខាងក្រោម​នេះ​….

ក) សំណុំ​ឯកសារ​ដែល​ត្រូវ​តម្កល់​សម្រាប់​ការចុះបញ្ជី​ក្រុមហ៊ុន​ រួមមាន៖

១​ ពាក្យ​ស្នើសុំ​ចុះ​ត្រួតពិនិត្យ​នាម​ករណ៍​ចំនួន​ ១ច្បាប់​។ ២) ពាក្យសុំ​ចុះឈ្មោះ​ក្រុមហ៊ុន​ក្នុង​បញ្ជី​ពាំ​ណិ​ជ្ជ​កម្ម​ ​ចំនួន​ ៣ច្បាប់​។ ៣) លក្ខន្តិកៈ​ក្រុមហ៊ុន​យ៉ាងតិច​ ចំនួន​ ៣ច្បាប់​។ ៤) រូបថត​ ៤x៦ ម្នាក់​ ៣សន្លឹក​។ ៥) ច្បាប់​ចម្លង​អត្តសញ្ញាណ​បណ្ណ​ ឬលិខិតឆ្លងដែន​ម្នាក់​ ចំនួន​ ១ ច្បាប់​។ ទី​ ៦) បង្កាន់ដៃ​បង់​កម្រៃ​សេវា​ច្បាប់ដើម​ ចំនួន​ ១ច្បាប់​ ។ ទី៧​) ករណី​ម្ចាស់​ហ៊ុន​ជា​នីតិបុគ្គល​។

A ច្បាប់​ចម្លង​ឯកសារ​គតិយុត្តិ​ នៃ​ការចុះបញ្ជី​ពាណិជ្ជកម្ម​របស់​ក្រុ​ហ៊ុន​ដើម​ ដោយមាន​ការ​បញ្ជាក់​ដែល​ទទួលស្គាល់​ដោយ​ច្បាប់​ចំនួន១ច្បាប់​។ B លិខិត​តែងតាំង​អ្នកតំណាង​នីតិបុគ្គល​ជា​ម្ចាស់​ហ៊ុន​ច្បាប់ដើម​ចំនួន១ច្បាប់​។ ៨ក្រុមហ៊ុន​ត្រូវ​ផ្តល់​លិខិតបញ្ជាក់​ច្បាប់ដើម​ពី​ការ​តម្កល់​ដើមទុន​ ចុះបញ្ជី​នៅ​ធនាគារ​ណាមួយ​ចំនួន១ច្បាប់​ ទៅ​អោយ​នាយកដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម​ក្នុងអំឡុងពេល៣០ថ្ងៃ​ គិត​ចាប់ពី​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ក្រសួង​ពាណិជ្ជកម្ម​។ ខ) សំណុំ​ឯកសារ​ដែល​ត្រូវ​តម្កល់​សំរាប់​ការចុះបញ្ជី​សាខា​ ឬការិយាល័យ​តំណាង​។

១) ពាក្យ​ស្នើសុំ​ចុះ​ត្រួតពិនិត្យ​នាម​ករណ៍​ចំនួន១ច្បាប់​។ ២) ពាក្យសុំ​ចុះឈ្មោះ​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​ ឬសាខា​ក្រុមហ៊ុន​ចំនួន៣ច្បាប់​។ ៣) ច្បាប់​ចម្លង​ឯកសារ​គតិយុត្តិ​ នៃ​ការចុះបញ្ជី​ពាណិជ្ជកម្ម​របស់​ក្រុ​ហ៊ុន​ដើម​ ដោយមាន​ការ​បញ្ជាក់​ដែល​ទទួលស្គាល់​ដោយ​ច្បាប់​ចំនួន១ច្បាប់​។ ៤ លិខិត​តែងតាំង​អភិបាល​ការិយាល័យ​តំណាង​ឬសាខា​ចំនួន១ច្បាប់​។

៥ ច្បាប់​ចម្លង​អត្តសញ្ញាណ​បណ្ណ​ ឬលិខិតឆ្លងដែន​ដែល​នាយក​ការិយាល័យ​តំណាង​ឬសាខា​ចំនួន៣ច្បាប់​។ ៦ រូបថត​ 4×6​ ចំនួន​ ៣សន្លឹក​។ ៧) បង្កាន់ដៃ​បង់​កម្រៃ​សេវា​ចំនួន១ច្បាប់​។ គ) សំណុំ​ឯកសារ​ដែល​ត្រូវ​តម្កល់​ សំរាប់​ការចុះបញ្ជី​សហគ្រាស​ឯកបុគ្គល​

១) ពាក្យ​ស្នើសុំ​ត្រួតពិនិត្យ​នាម​ករណ៍​ ចំនួន​ ១ច្បាប់​

​២) ពាក្យសុំ​ចុះឈ្មោះ​សហគ្រាស​ក្នុង​បញ្ជីពាណិជ្ជកម្ម​ ចំនួន​ ៣ច្បាប់​

​៣)ច្បាប់​ចម្លង​អត្តសញ្ញាណ​បណ្ណ​ ឬលិខិតឆ្លងដែន​របស់​ឯក​កម្មសិទ្ធិករ​ចំនួន​ ៣ច្បាប់​

​៤)រូបថត​ 4×6​ របស់​ឯក​កម្មសិទ្ធិករ​ ចំនួន​ ៣សន្លឹក​

៥) បង្កាន់ដៃ​បង់​កម្រៃ​សេវា​ ចំនួន​ ១ ច្បាប់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here