តោះស្តាប់អត្ថន័យដ៏រំជួលចិត្តពីភាពតស៊ូ និងក្តីស្រម័យរបស់ជនជាតិចិននៅក្នុងខេត្តព្រះសីហនុ

0

ដោយ ៖ នៅ វឌ្ឍនា

ព្រះសីហនុៈ ថ្ងៃនេះនៅលើបណ្តាញទំនាក់ទំនងសង្គម មានការបង្ហោះនូវបទចំរៀងមួយដែលមានចំណងជើង” បើសិនគ្មានក្តីស្រម័យ ហេតុអីខ្ញុំត្រូវមកកំពង់សោម ដែលបកស្រាយជាភាសាចិន។

ជាមួយនឹងទឹកសមុទ្រខៀវស្រងាត់ កោះតូចធំដ៏ស្រស់ស្អាតអមជាមួយដើមឈើ និងវារីសមុទ្រ ក្រុងព្រះសីហនុមានការរីកចម្រើនលឿនស្ទើរមិនគួរឲ្យជឿ ពិសេសកំនើននៃជនជាតិចិនចូលមកធ្វើការ និងវិនិយោគ។

ជាមួយអត្ថន័យបទចំរៀងច្រៀងជាភាសាចិននេះ ហេហទំព័រព័ត៌មាន Freshnews បានបកប្រែបទចំរៀងនេះ ហើយយើងសូមលើកយកខ្លឹមសារទាំងស្រុងនៃបទចំរៀងនេះ មកជូនមិត្តអ្នកអាន ដែលមានខ្លឹមសារយ៉ាងរំជួលចិត្ត។ ខាងក្រោមនេះជាអត្ថន័យបទចម្រៀងភាសាចិន ដែលបកប្រែជាភាសាខ្មែរ៖

* មកដល់ទីកន្លែងនេះ ទាំងមានក្តីស្រមៃយ៉ាងធំ ដែលមើលឃើញទៅដោយ «កាស៊ីណូនៃឆាកជីវិត» (ចង់សំដៅទៅលើឱកាស ដើម្បីសម្រេចគោលបំណងក្នុងឆាកជីវិត)

* ម្នាក់ៗសុទ្ធតែចង់ក្តាប់ឱកាស ដើម្បីបង្កើតភាពត្រចះត្រចង់រៀងៗខ្លួន តែមានអ្នកជោគជ័យ ក៏មានអ្នកវង្វេងទិសដៅរបស់ខ្លួនឯង។

* ខ្យល់សមុទ្របក់មកចំផ្ទៃមុខដ៏រឹងមាំរបស់ខ្ញុំ ទោះបីលំបាក ឬក៏នឿយហត់ ឬក៏ឈឺស្កាត់ ក៏ត្រូវតែទទួលរ៉ាប់រងដោយខ្លួនឯងដែរ។

* រៀងរាល់ពេលដែលស្រមៃឃើញក្រសែភ្នែកឪពុកម្តាយ ដែលទន្ទឹងរង់ចាំផ្លូវកូន ខំជូតទឹកភ្នែកឲ្យស្ងួតរួចបន្តខិតខំឆ្ពោះទៅមុខទៀត។

* គ្មានក្តីស្រមៃ ហេតុអ្វីមកកំពង់សោម លះបង់អ្វីៗទាំងអស់ខិតខំឆ្ពោះទៅមុខទៀត ដោយភាពក្លាហាន

* គ្មានក្តីស្រមៃ ហេតុអ្វីមកកំពង់សោម ជឿជាក់លើខ្លួនឯងថា មានកំលាំងដ៏មហិមា

* គ្មានក្តីស្រមៃ ហេតុអ្វីមកកំពង់សោម ខិតខំតស៊ូបង្កើតភាពជោគជ័យឲ្យទាល់តែបាន

* គ្មានក្តីស្រមៃ ហេតុអ្វីមកកំពង់សោម សូមឲ្យក្តីស្រមៃរបស់យើងទាំងអស់គ្នាចាប់ផ្តើមពីទីកន្លែងនេះ៕

https://www.facebook.com/houtlyshop/videos/395502617740438/

LEAVE A REPLY

Please enter your comment!
Please enter your name here