ដោយ Donald Lee
ភ្នំពេញៈ គោលនយោបាយ “សុបិនចិន” របស់ប្រធានាធិបតីចិនលោកហ្សី ជីនពីង បានធ្វើឱ្យរដ្ឋាភិបាលចិនពង្រីកឥទ្ឋិពលសេដ្ឋកិច្ច និងយុទ្ធសាស្ត្រការបរទេសរបស់ខ្លួនដែលមានឥទ្ធិពលដល់ “ការស្តារឡើងវិញនូវប្រជាជាតិចិន”។
សេដ្ឋកិច្ចរបស់មហាយក្សចិនបច្ចុប្បន្ន បានរួមចំណែកជាង ៣០ភាគរយ ចំពោះសេដ្ឋកិច្ចសកលលោក។
ប្រទេសមជ្ឈឹមបូព៌ានេះ ជាប្រទេសឧស្សហកម្មធំបំផុត និងជាប្រទេសពាណិជ្ជកម្មធំបំផុត ដែលមានទុនបម្រុងបរទេសធំជាងគេនៅលើពិភពលោក និងទទួលបានតំណែងជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី២នៅលើពិភពលោក។
កំណើនសេដ្ឋកិច្ចរបស់ចិន ដោយសារគោលនយោបាយនេះ បានទាញមនុស្សជិត ៧០០លាននាក់ចេញពីភាពក្រីក្រនៅក្នុងប្រទេសចិន។
លោកហ្សី ជីនពីងដែលត្រូវបានរដ្ឋសភារបស់ខ្លួន បោះឆ្នោតឲ្យកាន់តំណែងកាលពីឆ្នាំមុន និងត្រូវចាត់ទុកជាបុរសមានឥទ្ឋិពលបំផុតបន្ទាប់ពីលោកម៉ៅ សេទុងបាននិយាយនៅក្នុងសុន្ទរកថា ដំបូងរបស់លោកជាប្រមុខរដ្ឋនៅឆ្នាំ២០១៣ ថា “យើងត្រូវតែបន្តខិតខំដើម្បីសម្រេចក្តីសុបិន និងការងើបឡើងវិញដ៏អស្ចារ្យរបស់ប្រទេសចិន”។
ប៉ុន្តែដោយសារសេដ្ឋកិច្ចចិនបានរីកចម្រើនយ៉ាងខ្លាំង ក្នុងទសវត្សរ៍កន្លងមកនេះ ចិនបានចាប់ផ្តើមមានជម្លោះជាមួយរដ្ឋាភិបាលអាមេរិក និងផលប្រយោជន៍សេដ្ឋកិច្ចសកលរបស់ខ្លួន។
ភាពតានតឹងបានកើតឡើង នៅក្នុងសង្រ្គាមពាណិជ្ជកម្មអាម៉េរិក ចិនដែលបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៦ ខែកក្កដាឆ្នាំមុន នៅពេលដែលប្រធានាធិបតីអាមេរិក Donald Trump បានបង្កើនពន្ធ២៥ភាគរយ លើទំនិញរបស់ចិនចំនួន៨១៨មុខទំនិញ និងបានបន្ថែមជាបន្តបន្ទាប់ទៅក្នុងបញ្ជីខ្មៅរវាងប្រទេសទាំងពីរ។
យោងតាមគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ របស់សហរដ្ឋអាមេរិកបានឱ្យដឹងថា សង្រ្គាមពាណិជ្ជកម្មអាមេរិក ចិនបានធ្វើឱ្យប្រទេសទាំងពីរខាតបង់ ៤១ពាន់លានដុល្លារនៃការនាំចេញសរុបក្នុងឆ្នាំដំបូងនៃជម្លោះនេះ។
របាយការណ៍សេដ្ឋកិច្ចរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg បានចេញផ្សាយនៅសប្តាហ៍នេះបានប៉ាន់ប្រមាណថា ការចំណាយសង្គ្រាមរបស់អាមេរិក និងចិនបានកើនដល់ ១,២ពាន់ពាន់លានដុល្លារ ដែលប៉ះពាល់ដល់ផលិតផលសរុបក្នុងលើពិភពលោក និងសេដ្ឋកិច្ចពិភពលោក នឹងមានយឺតយ៉ាវដូចវិបត្តិហិរញ្ញវត្ថុសកលកាលពីឆ្នាំ២០០៨។
រដ្ឋាភិបាលចិន បានបញ្ជាក់ម្តងហើយម្តងទៀតអំពីចំណុចដែលថា អាមេរិកត្រូវតែចរចាជាមួយមូលដ្ឋានពីមូលដ្ឋាន នៃការគោរពគ្នាទៅវិញទៅមក និងខិតខំប្រឹងប្រែងឱ្យមានសុខដុមរមនាសេដ្ឋកិច្ចសកល ជំនួសឱ្យជំលោះប្រកួតប្រជែងជាបន្តបន្ទាប់។
លោកហ្សី ជីនពីង បានមានប្រសាសន៍នៅប៉ារីសកាលពីដើមឆ្នាំនេះថា “យើងត្រូវលើកទឹកចិត្តដល់អរិយធម៌ផ្សេងៗគ្នា ឱ្យគោរពគ្នាទៅវិញទៅមក និងរស់នៅជាមួយគ្នាដោយភាពសុខដុមរមនា ខណៈពេលដែលការលើកកម្ពស់ការផ្លាស់ប្តូរ និងការសិក្សាពីគ្នាទៅវិញទៅមករបស់ពួកគេ “ជាស្ពានមិត្តភាព” ក្នុងចំណោមប្រជាជន ដែលជាកម្លាំងជំរុញពីក្រោយសង្គមមនុស្ស និងចំណងដ៏រឹងមាំសម្រាប់សន្តិភាពពិភពលោក”។
លោកហ្សី ជីនពីងបាននិយាយថា “ចិនត្រូវការសន្តិភាពឱ្យបានច្រើន ដូចដែលមនុស្សត្រូវការខ្យល់ ហើយរុក្ខជាតិត្រូវការពន្លឺព្រះអាទិត្យ”។
លោកបានបន្ថែមថា “ការឈ្លានពាន ឬកងទ័ពនិយម គឺមិនមាននៅក្នុងហ្សែនរបស់ជនជាតិចិននោះទេ”។
ទោះជាយ៉ាងណាក៏ដោយ ការរីកចម្រើន និងការវិនិយោគយ៉ាងធំធេងរបស់ចិននៅជុំវិញពិភពលោក មានអ្នកវិភាគជាច្រើនសួរថា តើមហិច្ឆតារបស់ចិន នៅបណ្តាប្រទេសក្នុងតំបន់មជ្ឈឹមបូព៌ានេះ ជាការដាក់អាណានិគមឬយ៉ាងណា។
រដ្ឋាភិបាលអាមេរិក ជឿជាក់យ៉ាងមុតមាំថា កម្លាំងលើកទឹកចិត្តសំខាន់របស់ចិនដើម្បីក្លាយជាមហាអំណាចលេខមួយនៅក្នុងពិភពលោក ហើយអាមេរិកយល់ថា ប្រទេសមជ្ឈឹមនេះនឹងមិនបញ្ឈប់អ្វីដែលនឹងកើតមានទេ។
លោក Amy Hess ប្រធានការិយាល័យផ្នែកស៊ើបអង្កេតសហព័ន្ធ (FBI) របស់សហព័ន្ធអាមេរិកនៅសន្និសីទបច្ចេកវិជ្ជាមួយនៅ Aspen រដ្ឋ Colorado បាននិយាយថា “គោលដៅរបស់ចិនគឺច្បាស់ ដើម្បីក្លាយជាមហាអំណាចលើពិភពលោក”។
លោកបន្ថែមថា “ដើម្បីធ្វើដូច្នោះបាន ពួកគេមានឆន្ទៈលួចយកព័ត៌មាន លួចទ្រព្យសម្បត្តិ បញ្ញា ដើម្បីលួចពត៌មាន ដែលបានកំណត់អត្តសញ្ញាណជាលក្ខណៈបុគ្គល ដើម្បីលួចអាថ៌កំបាំងយោធាសម្ងាត់អាថ៌កំបាំង របស់រដ្ឋាភិបាល អាថ៌កំបាំងអាមេរិក និងការសិក្សាផ្សេងៗ។
ខណៈពេលដែលសហរដ្ឋអាមេរិក នៅតែបន្តមើលឃើញការរីកចម្រើនរបស់ចិនថាគ្មានមេត្តា និងអសីលធម៌នោះ លោកប្រធានាធិបតីស៊ីបានមើលឃើញការពង្រីក និងការវិនិយោគជាមធ្យោបាយមួយ ដើម្បីចែករំលែកដល់ការអភិវឌ្ឍមនុស្ស ជាតិ និងពិភពលោក។
ឧទាហរណ៍ ប្រទេសចំនួនរហូតដល់១២៣ ប្រទេស និងអង្គការអន្តរជាតិ២៩ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងខ្សែក្រវ៉ាត់មួ យផ្លូវមួយ ដែលមានចំនួន១៧១ កិច្ចព្រមព្រៀងជាមួយចិន ដែលភាគច្រើនពាក់ព័ន្ធនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
លោកហ្សី បានមានប្រសាសន៍នៅក្នុងសុន្ទរកថាឆ្នាំ ២០១៩ ថា “យើងនឹងបន្តជំរុញឱ្យមានការស្ថាបនាគម្រោងខ្សែក្រវ៉ាត៉មួយ ផ្លូវមួយ (BRI) ហើយបន្តជំរុញការអភិវឌ្ឍសហគមន៍នៃអនាគតនៃមនុស្សជាតិ ហើយយើងនឹងធ្វើការដោយមិនខ្លាចនឿយហត់សម្រាប់ពិភពលោកដ៏រុងរឿង និងស្រស់ស្អាតជាងនេះ”។
យោងតាមវិទ្យាស្ថានស្រាវជ្រាវអាស៊ាន CIMB បានឱ្យដឹងថា ការផ្តល់មូលនិធិពីគម្រោង BRI ទៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើងដល់ទឹកប្រាក់ ៧៣៧ពាន់លានដុល្លារកាលពីឆ្នាំមុន។
ប្រទេសកម្ពុជាស្ថិតក្នុងលំដាប់ថ្នាក់កំពូល ក្នុងចំណោមប្រទេសអាស៊ានទាំងបីដែលទទួលបានលំហូរទុនវិនិយោគទាក់ទងនឹងគម្រោង BRI ដែលមានទំហំទឹកប្រាក់ ១០៤ពាន់លានដុល្លារអាមេរិក។ អ្នកទទួលផលកំពូលនៃមូលនិធិនៃគម្រោង BRI គឺឥណ្ឌូនេស៊ី ដែលមានទំហំទឹកប្រាក់ចំនួន ១៧១ពាន់លានដុល្លារ។
នៅអាហ្វ្រិក ក្រុមហ៊ុននៃគម្រោង BRI របស់ចិន បានជួយដល់ការកសាងផ្លូវរថភ្លើង Mombasa-Nairobi និងបានផ្តល់ការងារចំនួន ៥០,០០០កន្លែង ហើយសេដ្ឋកិច្ចរបស់កេនយ៉ាបានចាប់ផ្តើមកើនដល់ ១,៥ ភាគរយ។
នៅក្នុងទ្វីបអឺរ៉ុប ក្រុមហ៊ុននៃគម្រោង BRI របស់ចិន បានវិនិយោគលើផ្លូវរថភ្លើងចិន-អឺរ៉ុប ដែលភ្ជាប់ចិនជាមួយទូទាំងទ្វីបអឺរ៉ុប ទៅបារាំង ដែលបានបង្កើនទំហំពាណិជ្ជកម្មដល់ទៅជាង៦០ពាន់លានដុល្លារកាលពីឆ្នាំមុន។
ការវិនិយោគបរទេស និងយុទ្ធសាស្ដ្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសកលលោករបស់ចិន មានពាក់ព័ន្ធនឹងផ្នែកសេដ្ឋកិច្ច និងវប្បធម៌ពិភពលោក។
លោកហ្សី ជីនពីងបានមានប្រសាសន៍ថា “ការសម្រចបានភាពសុខដុមរមនាគឺដូចជាការរៀបចំស៊ុបដែលមានរសជាតិឆ្ងាញ់”។
លោកបន្ថែមថា “មានតែបរិមាណត្រឹមត្រូវនៃទឹក ភ្លើង ទឹកខ្មេះ អំបិល សាច់ អំបិល និងផ្លែ ក្រូច ត្រី និងសាច់ត្រូវបានចម្អិនជាមួយនឹងរសជាតិត្រឹមត្រូវ … តើនរណាអាចបរិភោគស៊ុប ដោយគ្មានគ្រឿងត្រឹមត្រូវ ដោយគ្រាន់តែហ៊ុតទឹកស៊ុប?“៕