រឿង​វិជ្ជមាន​ ៖ ក្រុមហ៊ុន​ ប៉េង​ ហួត​ គ្រុប​ ចូលរួម​ពង្រឹង​ធនធានមនុស្ស​ក្នុង​ជួរ​ព្រះសង្ឃ​

0

ដោយ រ៉ាណេត

ភ្នំពេញ​៖ ក្រុមហ៊ុន​ ប៉េង​ ហួត​គ្រុប​ បាន​ចូលរួម​ចែករំលែក​ និង​ពង្រឹងគុណភាព​ធនធានមនុស្ស​នៅក្នុង​ពុទ្ធចក្រ​ក្នុង​ជួរ​ព្រះសង្ឃ​តាមរយៈ​ការ​ប្រគេន​ទេយ្យវត្ថុ​ និង​ទេយ្យទាន​ដល់​ព្រះសង្ឃ​ចំនួន​ ២០០អង្គ​ ដែល​កំពុង​គង់​សិក្សា​ព្រះធម៌​នៅក្នុង​វត្ត​មហាមន្ត្រី​។

ក្នុងនាម​ជា​សាសនិក​ សាសនិកា​ កាន់​ព្រះពុទ្ធ​សាសនា​ ដែល​ជា​សាសនា​របស់​រដ្ឋ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ថ្នាក់ដឹកនាំ​នៃ​ ក្រុមហ៊ុន​ ប៉េង​ ហួត​ គ្រុប​ បាន​ចូលរួម​ពង្រឹង​ធនធានមនុស្ស​ក្នុង​ជួរ​ព្រះ​ដោយ​ការ​ប្រគេន​ទេយ្យទាន​ ទេយ្យវត្ថុ​ និង​បច្ច័យ​ជូន​ដល់​ព្រះសង្ឃ​ចំនួន២០០អង្គ​ ដែល​និមន្ត​មក​ពី​បណ្តា​ខេត្ត​នានា​ និង​គង់​សិក្សា​ព្រះធម៌​នៅក្នុង​វត្ត​មហាមន្ត្រី​កាលពី​ ថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០១៩​ កន្លងទៅ​នេះ​។

លោក​ អ៊ុ​ក វីឡា​ នាយក​ធនធានមនុស្ស​បាន​គូសបញ្ជាក់​ថា​ ក្នុង​ឱកាស​ថ្ងៃទី១នៃ​ថ្ងៃ​ចូល​ព្រះវស្សា​នេះ​ ក្រុមហ៊ុន​ ប៉េង​ហួត​គ្រុប​ មាន​សេចក្តី​សោមនស្ស​រីករាយ​នឹង​ដឹកនាំ​ក្រុមការងារ​របស់​ក្រុមហ៊ុន​ មក​ចូលរួម​ និង​ប្រគេន​ ទេយ្យទាន​ ដល់​ព្រះសង្ឃ​ដែល​និមន្ត​មក​ពី​បណ្តា​ខេត្ត​នានា​ ដើម្បី​សិក្សា​ព្រះ​ធម៌នៅ​វត្ត​មហាមន្ត្រី​។

លោកនាយក​ធនធានមនុស្ស​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា​ កន្លងមក​ ក្រុមហ៊ុន​ ប៉េង​ ហួត​ គ្រុប​ បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចការ​សង្គម​ ចែករំលែក​ ក្តីសុខ​ ក្តី​សង្ឃឹម​ដល់​បងប្អូន​។ ជាក់ស្តែង​ កាលពី​ឆ្នាំមុន​ ក្រុមហ៊ុន​បាន​សាងសង់​ព្រះវិហារ​ ផ្លូវថ្នល់​ផង​ដែរ​។ល។

ប៉េង​ ហួត​ គ្រុប​ ដែល​មាននិស្ស័យ​ជាមួយ​ព្រះពុទ្ធ​សាសនា​ សង្ឃឹម​ និង​ ចង់​ឃើញ​ការី​កចម្រើន​ក្នុង​វិស័យ​នេះ​ ព្រមទាំង​ សង្ឃឹមថានឹង​មាន​ពុទ្ធ​បរិស័ទ្ធយើង​ចូលរួម​កាន់តែ​ច្រើន​។ទេយ្យទាន​ និង​ទេយ្យវត្ថុ​ ដែល​តំណាង​ថា្នក់​ដឹកនាំ​ក្រុមហ៊ុន​ ប៉េង​ ហួត​ គ្រុប​ ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​ ២០០​ អង្គ​ រួមមាន​ក្នុង​មួយ​អង្គ​ៗទទួល​បាន​សម្ភារៈ​សិក្សា​ ថ្នាំសង្កូវ​ ប្រេងកូឡា​ ថ្នាំ​និង​ច្រាស​ដុះធ្មេញ​ និង​ប្រគេន​វត្ត​មហាមន្ត្រី​ នូវ​ បច្ច័យ​ចំនួន៤លាន​រៀល​ ទៀនវស្សា​ ០១គូ​ អង្ករ​ ០១តោន​ ទឹក​ផ្លែឈើ​ ១០កេស​ ប្រេងកូឡា​ ៦០ប្រអប់​ ទឹក​សុទ្ធ១០០យួរ​ និង​ថ្នាំសង្កូវ១០ប្រអប់​ ។

ដោយឡែក​ដើម្បី​គាំទ្រ​ និង​លើកស្ទួយ​ដល់​កម្មវិធី​វិទ្យុ​ផ្សព្វផ្សាយ​ព្រះធម៌​ តំណាង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ ប៉េង​ ហួត​ គ្រុប​ បាន​ប្រគេន​បច្ច័យ​ចំនួន​ ៤លាន​រៀល​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here