ដោយ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុន I Love Asia Tour មានមូលដ្ឋាននៅប្រទេសវៀតណាម ដែលផ្តល់ជូននូវដំណើរទេសចរណ៍ជិះម៉ូតូ ដែលបើកបរដោយស្រ្តីនៅវៀតណាម និងឡាវ គ្រោងនឹងចូលទីផ្សារកម្ពុជានៅខែក្រោយ។
ដោយ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុន I Love Asia Tour មានមូលដ្ឋាននៅប្រទេសវៀតណាម ដែលផ្តល់ជូននូវដំណើរទេសចរណ៍ជិះម៉ូតូ ដែលបើកបរដោយស្រ្តីនៅវៀតណាម និងឡាវ គ្រោងនឹងចូលទីផ្សារកម្ពុជានៅខែក្រោយ។
លោកស្រី Nguyen Thi Huong Lien ស្ថាបនិកក្រុមហ៊ុន បានថ្លែងបាប់សារព័ត៌មានវៀតណាម VNExpress កាលពីម្សិលម៉ិញថា ជាមួយគម្រោងពង្រីកខ្លួននៅប្រទេសឡាវ កម្ពុជា និងអាស៊ី ក្រុមហ៊ុនចង់ពង្រីកគំរូអាជីវកម្មសហគ្រិនស្ត្រីបន្ថែម ដើម្បីផ្តល់ឳកាសស្ត្រីនៅតំបន់អាស៊ី និងបង្កើនតួនាទី និងការចូលរួមចំណែករបស់ពួកគេដល់សង្គម។
បច្ចុប្បន្នក្រុមហ៊ុននេះមាន អ្នកបើកបរស្រី្តៗចំនួន១៥០នាក់ ដែលភាគច្រើនជានិស្សិតសាកលវិទ្យាល័យ ដែលបាននាំភ្ញៀវទេសចរជាង ២,០០០ នាក់ទៅលេងវៀតណាម និងឡាវកាលពីឆ្នាំមុន។
បុគ្គលិករបស់ក្រុមហ៊ុន I Love Asia Tour នៅគ្រប់ផ្នែកទាំងអស់ គឺសុទ្ធតែជាស្ត្រី ដែលមកពីផ្នែក IT បច្ចេកវិទ្យារដ្ឋាបាលកាន់មគ្គុទ្ទេសក៍ទេសចរណ៍។
ស្ថាបនិកខាងលើ បាននិយាយថា “មនុស្សភាគច្រើនគិតថា ជាធម្មតាអ្នកបើកបរជាបុរស ប៉ុន្តែអ្នកបើកបរស្រីៗក៏មានថាមពលខ្លាំងក្លា មានភាពក្លាហាន និងបំណងចង់រៀន។ ពួកគេត្រូវមានសិទ្ធិ និងមានឱកាសរីកចម្រើន”។
លោកស្រី Lien បានចាប់ផ្តើមនូវគំនិតនៃសេវាកម្មទេសចរណ៍ ដោយមានបើកបរស្ត្រីទាំងអស់នៅក្នុងឆ្នាំ២០១៤ជាឆ្នាំទី៣ របស់លោកនៅសកលវិទ្យាល័យភាសាបរទេស Hue។
ជាមួយនឹងទុនវិនិយោគដំបូងត្រឹមតែ២លានដុង (៨៦,៧ ដុល្លារ) ដែលបានសន្សំពីការងារក្រៅម៉ោងលោកស្រី លោកស្រីបង្កើតវេបសាយ និងកម្មវិធីរបស់លោកស្រីដោយខ្លួនឯង។ សហគ្រិនវ័យ២៥ឆ្នាំរូបនេះ បានទាញយកអត្ថប្រយោជន៍ពីការរីកចម្រើននៃបណ្តាញសង្គម ដូចជា ទស្សនាវដ្តី ដើម្បីផ្សព្វផ្សាយដំណើរទេសចរណ៍របស់លោកស្រី។
លោកស្រី Lien បានរួមបញ្ចូលការចាប់ផ្តើមអាជីវកម្មនៅឆ្នាំ២០១៦ និងពង្រីកប្រតិបត្តិការទៅកាន់ទីក្រុងហាណូយហ៊ូ ហូយអាន ទីក្រុងហូជីមិញ និងដាណាង។
នៅពាក់កណ្តាលឆ្នាំ២០១៨ក្រុមហ៊ុននេះ ក៏បានចាប់ផ្តើមផ្តល់សេវាកម្មដូចគ្នានៅក្នុងប្រទេសឡាវ ដោយមានអ្នកបើកបរស្រី្តៗចំនួន១៥នាក់៕