ដោយ វុត្ថា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែនប្រមុខនៃរដ្ឋាភិបាលកម្ពុជានឹងអញ្ជើញនបើកសម្ភោធផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីស្រុកសំឡូតខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុងនាពេលឆាប់ៗខាងមុខនេះ។

ដោយ វុត្ថា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែនប្រមុខនៃរដ្ឋាភិបាលកម្ពុជានឹងអញ្ជើញនបើកសម្ភោធផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីស្រុកសំឡូតខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុងនាពេលឆាប់ៗខាងមុខនេះ។

គំរោងសាងសង់ផ្លូវជាតិដ៏សំខាន់នេះ គ្រោងចំណាយថវិកាប្រមាណ ១៨៣លានដុល្លារអាមេរិក សម្រាប់សាងសង់ផ្លូវជាតិលេខ១០ឡើងវិញ និងមានប្រវែងប្រមាណ១៩៣គីឡូម៉ែត្រតភ្ជាប់ពីសំឡូត ស្រុកវាលវែង ខេត្តពោធិសាត់ ឆ្ពោះទៅកាន់ខេត្តកោះកុងនាពេលខាងមុខនេះ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩កន្លងមកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចូលរួមបើករដ្ឋានសាងសង់ផ្លូវនេះ នូវខែបញ្ចប់រដូវវស្សាខាងមុខនេះទន្ទឹមនឹងការសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការនូវជាតិលេខ៥៥នេះ។
លោករដ្ឋមន្ត្រីបន្ត ថវិកាដែលត្រូវចំណាយលើការសាងសង់ ផ្លូវជាតិលេខ១០នេះ ទទួលបានហិរញ្ញប្បទានពីប្រទេសចិន ខណៈមន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននឹងកំពុងដឹកនាំគណៈប្រតិភូ ទៅកាន់ប្រទេសចិន ដើម្បីពិភាក្សាបន្ថែមលើកម្ចីហិរញ្ញប្បទាននេះ។
លោករដ្ឋមន្ត្រីរំពឹងថា “យើងនឹងទទួលបានដំណឹងល្អ ពេលមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រឡប់ពីប្រទេសចិនវិញនាពេលខាងមុខនេះឆាប់ៗ”។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាធ្លាប់បានមានប្រសាសន៍ថា ការសាងសង់ផ្កូវជាតិដ៏សំខាន់នេះ មិនត្រឹមតែជាការធ្វើសមាហរណកម្មផ្ទៃក្នុងកម្ពុជានោះទេ តែជាការលើកកំពស់សេដ្ឋកិច្ចកម្ពុជា តាមរយៈការដឹកជញ្ជូនកសិផលទៅកាន់កំពង់ផែទឹកជ្រៅ នៅខេត្តកោះកុង ដែលបាននិងកំពុងដំណើរការសាងសង់។

លោកបន្តថា “ការសាងសង់ផ្លូវនេះ ក៏រួមចំណែកពង្រឹងឯករាជ្យភាពសេដ្ឋកិច្ចកម្ពុជា ដោយកាត់បន្ថយការពឹងផ្អែកលើការលើកដាក់ទំនិញពីប្រទេសជិតខាង ដោយធ្វើការដឹកជញ្ជូនផ្ទាល់ទៅកាន់ប្រទេសចិន និងបណ្តាប្រទេសដទៃទៀត”៕