ដោយនៅ វឌ្ឈនា
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្តើមធ្វើបច្ចុប្បន្នភាពឡើងវិញ លើការអនុវត្តប្លង់គោល២០៣៥ ដើម្បីឈានទៅការអភិវឌ្ឍន៍ទីក្រុង ធានាបានប្រសិទ្ធ ភាពខ្ពស់និង ចំគោលដៅនាពេលអនាគត។

ដោយនៅ វឌ្ឈនា
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្តើមធ្វើបច្ចុប្បន្នភាពឡើងវិញ លើការអនុវត្តប្លង់គោល២០៣៥ ដើម្បីឈានទៅការអភិវឌ្ឍន៍ទីក្រុង ធានាបានប្រសិទ្ធ ភាពខ្ពស់និង ចំគោលដៅនាពេលអនាគត។

មានប្រសាសន៍ក្នុងកិច្ចប្រជុំពិភាក្សាស្តីពី ការត្រួតពិនិត្យប្លង់គោល២០៣៥នៅព្រឹកថ្ងៃទី២៣ កក្កដានេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា ការពិនិត្យមើលការអនុវត្តប្លង់គោល២០៣៥ នៅរាជធានីភ្នំពេញនេះមានគោលដៅសំខាន់ណាស់ ដើម្បីអោយគ្រប់ភាគីពាក់ព័ន្ធបានដឹងពីស្ថានភាពជាក់ស្តែង នៃការអនុវត្តប្លង់មេនេះកន្លងមកលើបញ្ហាវិជ្ជមាន និងអវិជ្ជមាន ដើម្បីផ្តល់ជាអនុសាសន៍ឈានទៅសម្រេចបានជោគជ័យនៃការអភិវឌ្ឍរាជធានីភ្នំពេញឆ្ពោះទៅឆ្នាំ២០៣៥ខាងមុខ។
លោកបន្តថា “ការរួមគ្នាពិភាក្សាលើការគោលនយោបាយអនុវត្តន៍ប្លង់មេ នេះគឺស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលតម្រូវឲ្យរយៈពេល៥ត្រូវត្រួតពិនិត្យស្ថានភាពអភិវឌ្ឍន៍នៃប្លង់គោលនៃម្តង ដើម្បីធានាកុំអោយមានបញ្ហាប្រឈមណាមួយកើតឡើងនាពេលខាងមុខ”។
នាយកទីចាត់ការរៀបចំក្រុងលោកស៊ិន បូណ៌មីបានឲ្យដឹងថា ប្លង់គោលនេះ បានជួយតម្រង់ទិសការអភិវឌ្ឍរាជធានីភ្នំពេញ ប្រកបដោយប្រសិទ្ធភាព តាមរយៈការតម្រង់ទិស ការប្រើប្រាស់ដីធ្លី ការអភិវឌ្ឍផ្លូវគមនាគមន៍ ប្រព័ន្ធប្រឡាយមេ រោងចក្រសហគ្រាស និងតំបន់សាធារណៈផ្សេងៗ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ។ លោកបានបញ្ជាក់ថា ជាអនុសាសន៍ក្រុមការងារជំនាញ នឹងប្រមូលទិន្នន័យប្លង់ប្រើប្រាស់ដីតាមខណ្ឌដែលមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសុរិយោដី បានសិក្សានិងអនុម័តរួច ដើម្បីដាក់បញ្ជាន់ផ្ទៀងផ្ទាត់ជា មួយប្លង់គោល២០៣៥ និងប្លង់មេដឹកជញ្ជូនសាធារណ២០៣៥ ដើម្បីត្រៀមធ្វើបច្ចុប្បន្នភាពនាឆ្នាំ២០២០ខាងមុខ។

ប្លង់គោលរាជធានីភ្នំពេញ២០៣៥ ត្រូវបានចុះហត្ថលេខាអនុម័តយល់ព្រមដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៥ ដើម្បីធ្វើការរៀបចំទីក្រុងឲ្យបានល្អប្រសើរ ឆ្ពោះទៅដោះស្រាយបញ្ហាប្រឈមនឹងកំណើនប្រជាពលរដ្ឋ កំណើនយានយន្ត និងការអភិវឌ្ឍកាន់តែច្រើននាពេលខាងមុខ៕