លោក​ស៊ុន​ ចាន់​ថុល​ ព្រមាន​នឹង​ដាក់​បញ្ជីខ្មៅ​ចំពោះ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​មួយ​ណា​ដែល​លួច​គុណភាព​ផ្លូវ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ទេស​ដ្ឋ​មន្ត្រី​ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូ​បាន​ប្រកាស​ថា​ ក្រសួង​នឹង​ដាក់ឈ្មោះ​ក្រុមហ៊ុន​ណា​ ដែល​ទទួល​បាន​សិទ្ធិ​កសាង​ផ្លូវ​រួចហើយ​លួច​ស៊ី​ផ្លូវ​ ខណៈ​ក្រសួង​លែង​ត្រូវការ​ផ្លូវ​ដែល​ខ្វះ​គុណភាព​ និង​ខុស​លក្ខណៈ​បច្ចេកទេស​តទៀត​។

លោក​ទេស​រដ្ឋមន្ត្រី​ឱ្យ​ដឹង​នៅក្នុង​ពិធីការ​ជិះកង់​ពិនិត្យ​ស្ថានភាព​ ផ្លូវជាតិ​លេខ៧​ ចម្ងាយ១០គម​ ចាប់ពី​ចំណុច​បង្គោល​ គម​ ១៧៦​-១៦៦​ ខេត្ត​ត្បូងឃ្មុំ​ ដើម្បី​ពិនិត្យ​គុណភាព​ និង​ស្ថានភាព​ផ្លូវ​គម្រោង​ RAMP​ II​ ដែ​កំពុង​ដំណើរការ​ស្ថាបនា​ឡើងវិញ​ពង្រីក​ពី​ទំហំ៧ម​ ទៅជា១១ម​ ក្រាល​បេតុង​កៅស៊ូ​ ១១ម​ ​នៅ​ថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ​ ២០១៩នេះ​ថា​ ចំពោះ​ក្រុមហ៊ុន​ណា​ដែល​លួ​ចកេ​ញប្រវ័ញ្ញ​ ដោយ​តម្រូវ​ឱ្យ​ចាក់៥ហ៊ុន​តាម​គម្រោង​ តែ​ចាក់​បានតែ៤ហ៊ុន​ ក្រុមហ៊ុន​នោះ​នឹង​ត្រូវ​ដាក់​នៅក្នុង​បញ្ជីខ្មៅ​ លែងឱ្យ​មានការ​ដេញថ្លៃ​ សាងសង់​ផ្លូវ​នៅក្នុង​ប្រទេស​កម្ពុជា​តទៅទៀត​។

តែ​យ៉ាងណាក៏ដោយ​ លោក​ស៊ុន​ ចាន់​ថុល​ បញ្ជាក់​ទៀត​ថា​ ចំពោះ​ក្រុមហ៊ុន​ណា​ដែល​សាងសង់​រួចហើយ​ មានការ​ខុស​ក្នុង​កម្រិត​បច្ចេកទេស​ឬគុណភាព​ ក្រុមហ៊ុន​នោះ​ អាច​មានលទ្ធភាព​ក្នុង​ការពិភាក្សា​ឡើងវិញ​បាន​។ តែបើ​ខុស​ហើយ​ខុស​ទៀត​ ពេល​ដាក់ដេញថ្លៃ​ យើង​នឹង​ប្រាប់​ដៃគូ​អភិវឌ្ឍន៍​របស់​យើង​ ​កុំ​អោយ​ក្រុមហ៊ុន​នោះ​ដាក់ដេញថ្លៃ​តទៅទៀត​។ ម្យ៉ាងទៀត​បើ​លួ​ចកេ​ញប្រវ័ញ្ញ​វិញ​ គឺ​ក្រុមហ៊ុន​នោះ​នឹង​ត្រូវ​ដាក់ឈ្មោះ​ក្រុមហ៊ុន​នោះ​នៅក្នុង​បញ្ជីខ្មៅ​។

លោក​ស៊ុន​ ចាន់​ថុល​ បាន​ជិះកង់​ត្រួតពិនិត្យ​ស្ថានភាព​គុណភាព​ និង​លក្ខណៈ​ បច្ចេកទេស​ នៃ​ការស្ថាបនា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​កំណាត់ផ្លូវ​ នៃ​ការសាងសង់​កំណាត់ផ្លូវ​ជាតិ​លេខ៧​ ដើម្បី​ធានា​គុណភាព​រឹងមាំ​តាម​ស្តង់​ដា​ អាច​ប្រើប្រាស់​ជាប់​បាន​យូរអង្វែង​។

លោក​រដ្ឋមន្ត្រី​ពិនិត្យ​ឃើញ​ជាក់ស្តែង​នូវ​ផ្លូវ​នេះ​ មាន​ជង្ហុក​សំបុក​មាន់​ ផ្លូវ​មាន​ទឹកដក់​ ស្រកានាគ​ និង​បញ្ហា​ផ្សេង​ៗ។ សកម្មភាព​នេះ​ គឺជា​គម្រូ​សម្រាប់​មន្ត្រី​អនុវត្ត​គម្រោង​ និង​ថ្នាក់ដឹកនាំ​ត្រូវ​មានការ​យកចិត្ត​ទុកដាក់​ខ្ពស់​ លើ​ការពិនិត្យ​គុណភាព​ផង​ដែរ​។

ផ្លូវ​នេះ​មាន​ប្រវែង​សរុប​ចំនួន ៤៦០​,៨៣០គីឡូម៉ែត្រ​ ជា​ប្រភេទ​បេតុង​កៅស៊ូ ​(AC​) ចាប់ពី​ស្គន់​ ផ្លូវជាតិ​លេខ៦​ (PK​ ៧៥​+០០០​) ដល់​ត្រពាំង​គ្រៀល​ (ព្រំដែន​កម្ពុជា​-ឡាវ​) ក្នុង​នោះ​ប្រវែង​ចំនួន២៧៥​,៥៦០គីឡូម៉ែត្រ​ ត្រូវ​បាន​ជួសជុល​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​ចាប់ពី​បង្គោល​គីឡូម៉ែត្រ​លេខ១៣៦​ ដោយ​ប្រើប្រាស់​ថវិកា​អន្តរជាតិ​សរុប​ចំនួន៦៩​,៨២លាន​ដុល្លារ​អាមេរិក​ ពោល​គឺ​៖ចាប់ពី​បង្គោល​គីឡូម៉ែត្រ​លេខ១៣៦​ -៣០០​ ជា​គម្រោង​ RAMP​ II​ ក្រោម​ហិរញ្ញប្បទាន​ពី​ធនាគារពិភពលោក​ ក្នុងទឹក​ប្រាក់​ចំនួន៣៦​,៤៥លាន​ដុល្លារ​អាមេរិក​ និង​ចាប់ពី​បង្គោល​គីឡូម៉ែត្រ​លេខ៣៣២​ ១២៥​ -៤២៤​,៦៩០ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន​ក្នុងទឹក​ប្រាក់​ចំនួន៣៣​,៣៧​ លាន​ដុល្លារ​អាមេរិក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here