ដោយ Donald Lee
ភ្នំពេញ៖ យោងតាមក្រុមហ៊ុនស្រាវជ្រាវសេដ្ឋកិច្ចសកល (CEIC) បានឱ្យដឹងថា ភ្ញៀវទេសចរចិនបានជ្រើសរើសធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងត្បូងច្រើនជាងកន្លែងកម្សាន្តបែបវិស្សមកាលប្រពៃណីដូចជា វៀតណាម ក្នុងឆ្នាំនេះ។
ចំនួនភ្ញៀវទេសចរចិនដីគោកដែលបានមកទស្សនាកម្ពុជាបានកើនឡើង ៣៧ ភាគរយ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ។
-->
យោងតាមក្រសួងទេសចរណ៍បានឱ្យដឹងថា ចំនួនអ្នកទេសចរចិនជិត ៨៨៧,០៣៩ នាក់បានធ្វើដំណើរមកប្រទេសកម្ពុជាក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០១៩។ផ្ទុយទៅវិញ ចំនួនភ្ញៀវទេសចរចិនមានចំនួនតិចដែលទៅទស្សនាប្រទេសវៀតណាម។
ភ្ញៀវទេសចរចិនមកប្រទេសវៀតណាមបានធ្លាក់ចុះ ៣ ភាគរយនៅឆមាសទីមួយនៃឆ្នាំនេះដែលភាពខុសប្លែកគ្នាកាលពីរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានអ្នកទេសចរចិនកើនឡើងជិត ២៥ ភាគរយ។និន្នាការធ្វើដំណើរថ្មីដែលបានវិភាគដោយ CEIC ក៏បានរកឃើញថា អ្នកធ្វើដំណើរចិនទៅកូរ៉េខាងត្បូងបានកើនឡើងជិត ៣០ ភាគរយនៅឆ្នាំនេះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អង្គភាពទេសចរណ៍កូរ៉េខាងត្បួង បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា “ការកើនឡើងនៃភ្ញៀវទេសចរចិនគឺដោយសារតែការលើកកម្ពស់លើវិស័យទេសចរណ៍នៅប្រទេសកូរ៉េខាងត្បូង”។ នៅឆ្នាំ ២០១៧ បន្ទាប់ពីកូរ៉េខាងត្បូងបានដំឡើងប្រព័ន្ធការពារមីស៊ីលអាមេរិកដែលប្រទេសចិនបានបញ្ចុះបញ្ចូលអស់រយៈពេលជាច្រើនឆ្នាំដើម្បីមិនឲ្យដំឡើង ទីក្រុងប៉េកាំងបានចាត់វិធានការយ៉ាងឆាប់រហ័សក្នុងកាត់បន្ថយធើ្វទេសចរណ័ទៅប្រទេសនេះ។
យោងតាមវិទ្យាស្ថានទេសចរណ៍ចិន (CTA) កាលពីឆ្នាំមុនភ្ញៀវទេសចរចិនបានធ្វើដំណើរ ១៤០ លានដងទៅកាន់បណ្តាប្រទេសនៅបរទេសដែលកើនឡើង ១៤ ភាគរយធៀបនឹងឆ្នាំមុនមួយទៀត។
ភ្ញៀវទេសចរចិនអាចមានសក្ដានុពលក្នុងការបង្កើតការរីកចម្រើននៅក្នុងឧស្សាហកម្មទេសចរណ៍របស់ប្រទេសមួយដែលមានប្រាក់ចំណូលអតិបរមារហូតដល់ ១២០ ពាន់លានដុល្លារកាលពីឆ្នាំមុនទៅដល់ប្រទេសចំនួន ១៥៧ ជាពិសេសនៅអាស៊ីអាគ្នេយ៍៕