ដោយ វុត្ថា
សៀមរាប៖ ក្រុមការងារជំនាញបច្ចេកទេសជប៉ុន Jica និងអាជ្ញាធរពាក់ព័ន្ឋចុះពិនិត្យបច្ចេកទេសការសាងសង់ផ្លូវឡើងភ្នំគូលែន (ប៉ែកខាងកើត) ដើម្បីបញ្ចៀសការគ្រោះថ្នាក់ចរចរណ៍ជាយថាហេតុ។
ដោយ វុត្ថា
សៀមរាប៖ ក្រុមការងារជំនាញបច្ចេកទេសជប៉ុន Jica និងអាជ្ញាធរពាក់ព័ន្ឋចុះពិនិត្យបច្ចេកទេសការសាងសង់ផ្លូវឡើងភ្នំគូលែន (ប៉ែកខាងកើត) ដើម្បីបញ្ចៀសការគ្រោះថ្នាក់ចរចរណ៍ជាយថាហេតុ។
យោងតាមក្រុមការងារជំនាញបច្ចេកទេសជប៉ុន Jica និង កម្ពុជាដែលបានចុះពិនិត្យបច្ចេកទេសកាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៩ ម្សិលមិញនេះ បានលើកឡើងថា ការសាងសង់ផ្លូវ ដើម្បីជៀសវាងគ្រោះ ចរាចរណ៍ដោយយថាហេតុ ក្រុមការងារបានស្នើអោយក្រុមហ៊ុនម៉ៅការ សាងសង់ផ្លូវនេះត្រូវ ៖
១. ត្រូវដាក់ស្លាកសញ្ញាចរាចរណ៍សំគាល់នៅត្រង់ចំណុះដូចជា កន្លែងប្រាប់ទិស បត់កែង ចំណោតខ្លាំង ជាដើម ។
២.ទីតាំងចុះ ឡើងត្រូវដាក់កុងត្រូល និងមានអ្នកយាមផ្លូវ ជាប្រចាំ ។
៣. ក្រុមហ៊ុន ត្រូវដាក់ប្លង់បង្ហាញជាស្តង់ដារ នៃការសាងសង់។
៤. នៅពេលចាក់បេតុង ក្រុមហ៊ុន ត្រូវផ្តល់ព័ត៌មានដល់មន្រ្តីជំនាញនៃមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្ត ដើម្បីចុះត្រួតពិនិត្យ លើបច្ចេកទេស ។
៥.ចំពោះអាជ្ញាធរត្រូវដាក់កំលាំង ប្រចាំនៅចំណុចឡើង ចុះ និងបិតបណ្តោះអាសន្នមិនអោយរថយន្តគ្រប់ប្រភេទ ធ្វើចរាចរណ៍ឡើយ ចុះ លើកលេងតែម៉ូតូ រហូតដល់ផ្លូវត្រូវបានសាងសង់រួចរាល់ ទើបអនុញ្ញាត្តអោយរថយន្តធ្វើចរាចរណ៍បាន។
យោងតាមការចុះផ្សាយសារព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងកន្លងមកនេះថា ផ្លូវឡើងភ្នំគូលែនស្ថិតនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប នៅទិសខាងកើត ដែល សព្វថ្ងៃ ផ្លូវឡើងភ្នំគូលែនចាស់មានប្រវែង ១២ គីឡូម៉ែត្រ និងទទឹង ៦ម៉ែត្រ។
នៅលើភ្នំគូលែន មានប្រជាពលរដ្ឋរស់នៅប្រមាណជាង ៥០០គ្រួសារ។លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្លាប់បានឱ្យដឹងកន្លងមកនេះថា ដោយមើលឃើញពីសក្តានុពលរបស់ភ្នំគូលែន សម្បូរទៅដោយព្រៃភ្នំក្រំថ្មបែបធម្មជាតិ មានប្រាង្គប្រាសាទ ចម្លាក់សិលា និងបុរាណដ្ឋានដ៏ច្រើន មានស្ទឹងប្រវត្តិសាស្ត្រ មានពយភ្នំដែលកើតឡើងពីធម្មជាតិ ទេសភាពនៅលើគិរីបុព្វតាដ៏ស្រស់ត្រកាល លក្ខណៈអំណោយផលនេះ ក្រសួងទេសចរណ៍នឹងជំរុញរៀបចំតំបន់ភ្នំគូលែន ខេត្តសៀមរាប ទៅជា «តំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ» និង «ទេសចរណ៍បែបផ្សងព្រេង» ផងដែរ។
លោករដ្ឋមន្រ្តីឱ្យដឹងបន្តថា ក្រសួងចង់បន្ថែមការច្នៃប្រឌិតភ្នំគូលែងឱ្យមានប្រភេទទេសចរណ៍ផ្សេងទៀតជាដំណើរទេសចរណ៍បែបផ្សងព្រេង ដូចនៅតំបន់ភ្នំឱរ៉ាល់ សហគមន៍ទេសចរណ៍អារ៉ែង ឬភ្នំបូកគោជាដើម។
លោកបន្តថា នេះជាការជំរុញឱ្យមានការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមសម្រាប់ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ៕