ស្ពាន​ឆ្លងទន្លេ​មេគង្គ​នៅ​ខេត្តក្រចេះ​កំពុង​ជ្រើសរើស​យក​ទីតាំង១ក្នុង​ជំរើស​ចំនួន៣​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ អ្នកនាំពាក្យ​នៃ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​ថា​ អ្នកជំនាញ​របស់ក្រ​សួង​ រួម​ជាមួយ​ក្រុមហ៊ុន​សា​សង់ស្ពាន​របស់​ចិន​បាន​សិក្សា៣​ ទីតាំង​សម្រាប់​ សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​មេ​គង់នៅ​ខេត្តក្រចេះ​ មុននឹង​សម្រេច​ជ្រើសរើស​ជម្រើស​ណាមួយ​។

លោក​ វ៉ា​ ស៊ិ​មសូរិ​យា​ អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី២៥​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​ ថា​ សម្រាប់​ជម្រើស​ទីតាំង​ទី១គ្រោង​សាងសង់​នៅក្នុង​ទីរួមខេត្ត​ក្រចេះ​ នៅ​លើ​ផ្លូវជាតិ​លេខ៧​ ​; ដែល​តួ​ស្ពាន​មាន​ប្រវែង​វែង​ជាងគេ​។ ទីតាំង​ទី២​ នៅ​ខាងក្រោម​ក្រុង​ក្រចេះ​បន្តិច​ និង​ទីតាំង​ទី៣​ នៅ​ក្បែ​ភូមិ​របស់​ប្រជាពលរដ្ឋ​ដែល​ឆ្ងាយ​ពី​ក្រុង​ប្រហែល៦​ ទៅ៧គីឡូម៉ែត្រ​។

លោក​បន្ថែម​ថា​ ទីតាំង​ទាំង៣នេះ​ ត្រូវ​បានខាង​ក្រុមហ៊ុន​សាងសង់​យក​មក​បង្ហាញ​ ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ដើម្បី​សុំ​យោ​បលប​ន្ថែម​ ប៉ុន្តែ​ជា​ការ​គិតគូរ​ដំបូង​ ទាំង​ថ្នាក់ដឹកនាំ​ក្រសួង​ និង​ខាង​ក្រុមហ៊ុន​បាន​ជ្រើសរើស​យក​ជម្រើស​ទី៣​ ដែល​នៅ​ក្បែរ​ភូមិ​របស់​ប្រជាពលរដ្ឋ​ ព្រោះ​តំបន់​នេះ​ជាទី​តាំង​ស្ថិតនៅ​ចំណុច​កែង​នៃ​ទន្លេ​ និង​ទីតាំង​ល្អ​ហើយ​មានផល​ប៉ះពាល់​តិចតួច​។

លោក​ទេស​រដ្ឋមន្រ្តី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ក្នុង​ពិធី​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ រក​ទីតាំង​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​ នៅ​ខេត្តក្រចេះ​ នា​ថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០១៩កន្លងមក​នេះ​ថា​ កម្ពុជា​នឹង​ស្នើ​ប្រាក់កម្ចី​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​ នៅពេល​ខាងមុខនេះ​ ដើម្បី​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​មួយទៀត​ នៅ​ខេត្តក្រចេះ​ ដែល​មាន​ប្រវែង​សរុប១៧៦១ម៉ែត្រ​។

លោក​ទេស​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ នឹង​រៀបចំ​គម្រោង​សំណើសុំ​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន​នៅ​ឆ្នាំ២០២០​ ហើយ​កា​រសាង់​សង់​អាច​នឹង​ធ្វើឡើង​នៅ​ឆ្នាំ២០២១​”។ លោក​អះអាង​ថា​ “ស្ពាន​នេះ​នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជា​ពល​ដ្ឋ​ ក្នុង​ការ​ធ្វើដំណើរ​ពី​ស្ទឹងត្រែង​ ទៅកាន់​ខេត្តកំពង់ធំ​ ដែល​ចំណេញពេលវេលា​ និង​ថវិកា​ច្រើនជាង​មុន​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here