ទីតាំង​គ្រោង​សាង​សង់​ព្រលា​នយន្តហោះ​ខេត្តមណ្ឌលគិរីត្រូវ​បាន​បំពាន​

0

ដោយ​ វុត្ថា

​មណ្ឌលគិរី​៖ លោក​ ស្វាយ​ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​ ដឹកនាំ​កងកម្លាំង​ចម្រុះ​ ចុះ​ដក​បង្គោលរបង​ថ្ម​អនាធិបតេយ្យ​រាប់​រយ​បង្គោល​ ដែល​ជន​ខិល​ខូ​ចបោះព័ទ្ឋ​រំលោភ​យក​ដី​ គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ ដែល​មាន​ទីតាំងនៅ​ភូមិ​ពូ​ហ្សាម​ ឃុំ​សែនមនោរម្យ​ ស្រុក​អូរ​រាំង​។

នៅក្នុង​ប្រតិបត្តិ​ការ​នេះ​ត្រូវ​បាន​ធ្វើឡើង​តកាលពី​ថ្ងៃទី​ ២៦​ ខែកក្កដា​ ឆ្នាំ២០១៩​ នេះ​ លោក​ ស្វាយ​ សំ​អ៊ា​ង អភិបាលខេត្ត​ បាន​ឲ្យដឹង​ថា​ សកម្មភាព​ដែល​អាជ្ញាធរ​បាន​ចុះ​ធ្វើ​នេះ​ គឺ​ដើម្បី​ការពារ​ដី​បម្រុងទុក​របស់​រដ្ឋ​សម្រាប់​ធ្វើការ​សាង​សង់​ព្រលា​នយន្តហោះ​នា​ពេល​ខាងមុខ​។

អភិបាលខេត្ត​ បន្ត​ថា​ ដោយ​មើលឃើញ​មាន​សកម្មភាព​បោះបង្គោល​កំណត់​ព្រំ​ដី​យក​ជា​កម្ម​សិទ្ឋ​ផ្ទាល់ខ្លួន​ លើ​ដី​ព្រលា​ន​ទើប​លោក​សម្រេច​ដឹកនាំ​មន្ត្រី​ជំនាញ​បរិស្ថាន​ នគរបាល​ និង​អាវុធហត្ថ​ ចុះ​ដក​បង្គោលរបង​ថ្ម​ទាំងនោះ​ យក​ទៅ​រក្សាទុក​ប៉ុណ្ណោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​រាំង​ ដើម្បី​ស្រាវជ្រាវ​បន្ត​ទៅតាម​និ​តី​វិធី​។

លោក​ ស្វាយ​ សំ​អ៊ា​ង បាន​បញ្ជាក់​ថា​ មិន​ត្រឹមតែ​ដី​ទី​តាំង​ព្រលា​នហោះ​នេះ​ទេ​ ដែល​អាជ្ញាធរ​ចុះ​អនុវត្តន៍​ការពារ​ដី​ទុកជា​សម្បត្តិ​សាធារណៈ​ សូម្បី​ដីចំការ​ស្រល់​ ដែល​កំពុង​រង​ការទន្ទ្រាន​ពី​ជន​មួយ​ក្តាប់​តូច​ ក៏​លោក​ដាក់​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ នឹង​ពាក់​ព័ន្ឋទាំងអស់​ចុះ​ត្រួតពិនិត្យ​ និង​រឹបអូស​ទុក​ជា​សម្បិ​ត្ត​រដ្ឋ​វិញ​។

លោក​ អភិបាលខេត្ត​មណ្ឌលគិរី​រូប​នេះ​បាន​ថ្លែង​ថា​ «គម្រោង​សាងសង់​ប្រលាន​យន្តហោះ​នេះ​ គឺ​អាកាសចរណ៍​ស៊ីវិល​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ ដើម្បី​រៀបចំ​ទីតាំង​ដី​ទុក​សម្រាប់​កសាង​ព្រលា​នយន្តហោះ​ ដែល​មានផ្ទៃ​ដី​ទំហំ​ប្រមាណ​ជា៩០០ហិច​តា​ ស្ថិតនៅ​ភូមិ​ពូ​ហ្សាម​ ឃុំ​សែនមនោរម្យ​ ស្រុក​អូរ​រាំង​។

ក្នុង​គោលដៅ​ពង្រីក​សក្តា​នុ​ពល​សេដ្ឋកិច្ច​ ទៅកាន់​ភូមិ​ភា​គឦសាន្ត សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​ បាន​ប្រកាស​ពី​គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​នៅ​ទិសឦសាន​ប្រទេស​កម្ពុជា​ ដើម្បី​ឆ្លើយតបទៅនឹង​កំណើន​សេដ្ឋកិច្ច​ និង​វិនិយោគ​របស់​ប្រទេស​កម្ពុជា​។

សម្តេច​បន្ត​ថា​ “ការ​សាង​សង​ព្រលា​នយន្តហោះ​នៅ​ទិសឦសាន​នេះ​ គឺ​ដើម្បី​ឆ្លើយតប​ទៅ​ហ្នឹង​កំណើន​ប្រាក់ចំណូល​ របស់​ពលរដ្ឋ​កម្ពុជា​មាន​កំណើន​ខ្ពស់​ មានលទ្ធភាព​ធ្វើដំណើរ​តាមយន្តហោះ​”។

បើ​តាម​សម្តេច​តេជោ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ព្រលា​នយន្តហោះ​នឹង​ត្រូវ​សាងសង់​នៅ​ ចន្លោះ​ខេត្ត​រតនគីរី​ និង​មណ្ឌលគិរី​ ហើយ​ធ្វើ​ឱ្យ​តំបន់​ជា​ប៉ូល​សេដ្ឋកិច្ច​នៅ​ប៉ែ​ទិសឦសាន​នៃ​ប្រទេស​កម្ពុជា​ មាន​ទាំង​កសិ​ឧស្សាហកម្ម​ កសិ​ទេសចរណ៍​ និង​ផ្នែក​ដទៃទៀត​នៅ​ទិស​នោះ​ ដើម្បី​ជំរុញ​ប្រទេស​កម្ពុជា​ ដែល​មាន​ចំណូល​មធ្យម​កម្រិតទាប​ ទៅជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​នៅក្នុង​ឆ្នាំ២០៣០​៕

LEAVE A REPLY

Please enter your comment!
Please enter your name here