ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមអ្នកអភិវឌ្ឍន៍ប្រទេសម៉ាឡេស៊ីបានសហការគ្នាក្នុងការពង្រីកការសាងសង់លំនៅឋាន “យុទ្ធនាការពង្រីកគេហដ្ឋានជាតិ” ដែលមានតំលៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសមួយនេះកំពុងមានបញ្ហាធ្លាក់ចុះ នៅពាក់កណ្តាលឆ្នាំ ២០១៩នេះ។
លោក Sarkunan Subramaniam អគ្គនាយកក្រុមហ៊ុន Knight Frank Malaysia បានឱ្យដឹងកាលពីកន្លងទៅថ្មីៗនេះថា យុទ្ធនាការពង្រីកគេហដ្ឋានជាតិ National Home Ownership Campaign (HOC) នឹងបន្តជំរុញឱ្យមានការចាប់អារម្មណ៍ក្នុងចំណោមអ្នកទិញលំនៅឋាន ដើម្បីផ្តល់ឱកាសដល់អ្នកអភិវឌ្ឍន៍ដើម្បីរំដោះចេញលំនៅឋានដែលនៅសល់។
-->
លោកបន្តថា “ទីបំផុតយើងអាចឃើញពន្លឺនៃក្តីសង្ឃឹមនៅក្នុងទីផ្សារលំនៅឋាន។ យុទ្ធនាការ HOC 2019 ដែលត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០១៩ ត្រូវបានរំពឹងថានឹងផ្តល់នូវភាពទាក់ទាញបន្ថែមទៀតដល់ទីផ្សារលំនៅដ្ឋានរួមទាំងផ្នែកខុនដូ និងសេវាកម្មអាផាតម៉ិនដែលមានគុណភាពខ្ពស់”។
លោកបន្តថា ក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនកំពុងចូលរួមនៅក្នុងយុទ្ធនាការ HOC ព្រោះវាបង្ហាញពីឱកាសល្អសម្រាប់ពួកគេដើម្បីជម្រះលំនៅឋានដែលលក់មិនចេញ ដែលសញ្ញាជាវិជ្ជមានសម្រាប់ទីផ្សារលំនៅដ្ឋាននៅក្នុងប្រទេសម៉ាឡេស៊ី។
ក្រុមហ៊ុនហ៊ុន Knight Frank Malaysia ប្រចាំម៉ាឡេស៊ី នេះបានចេញផ្សាយរបាយការណ៍ស្រាវជ្រាវចុងក្រោយរបស់ខ្លួនអចលនទ្រព្យគូសបញ្ជាក់ឆមាសទី១ នៃឆ្នាំ ២០១៩ ដែលបង្ហាញពីនិន្នាការ និងទស្សនវិស័យអចលនទ្រព្យនៅក្នុងទីផ្សារសំខាន់នៃប្រទេសម៉ាឡេស៊ី។

យុទ្ធនាការ HOC 2019 គឺជាព្រឹត្តិការណ៍ដ៏មានឥទ្ធិពលបំផុតមួយនៅលើទីផ្សារលំនៅឋានក្នុងអំឡុងពេលពិនិត្យឡើងវិញដើម្បីបង្កើនភាពជាម្ចាស់ផ្ទះនៅក្នុងចំណោមប្រជាជនម៉ាឡេស៊ី និងដើម្បីដោះស្រាយស្ថានភាពអចលនទ្រព្យ៕