ចរន្ត​នៃ​ការទិញ​លក់​ដីធ្លី​នៅក្នុង​ស្រុកទន្លេ​បាទី​កំពុង​ពុះកញ្ជ្រោល​ខ្លាំង​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ចរន្ត​នៃ​ការទិញ​ លក់​ដីធ្លី​នៅក្នុង​ស្រុកទន្លេ​បាទី​ ខេត្តតាកែវ​កំពុង​មានសន្ទុះ​កើនឡើង​ខ្លាំង​ នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមក​នេះ​ ដោយសារតែ​មាន​គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ខ្នាត​យក្ស​របស់​កម្ពុជា​ នា​ពេល​ខាងមុខនេះ​នៅ​ទីនោះ​។

លោក​ ភួន​ ឈីម​ អភិបាលស្រុក​ទន្លេបាទី​បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​ ២៩​ ខែកក្កដា​ ឆ្នាំ​ ២០១៩នេះ​ថា​ មាន​ប្រជា​ពល​រដ្ឋ​ទំា​ងនៅ​ក្នុង​តំបន់​ និង​ក្រៅ​តំបន់​មក​ទិញ​ លក់​ដីធ្លី​ច្រើន​ ហើយ​ទទួល​បាន​តម្លៃ​ខ្ពស់​ ក្នុងរយៈពេល​កន្លងមក​នេះ​ ដោយសារតែ​មាន​គម្រោង​សាងសង់​ ព្រលា​នយន្តហោះ​របស់​រដ្ឋា​ភិ​បា​លក​ម្ព​ជា​ នៅក្នុង​ស្រុក​នេះ​។

លោក​ អភិបាលស្រុក​រូប​នេះ​ មិនបាន​បញ្ជាក់​ពី​តម្លៃ​ដីធ្លី​នា​ពេល​បច្ចុប្បន្ន​នេះ​ថា​មានតម្លៃ​ប៉ុន្មាន​នោះ​ទេ​ក្នុង​មួយ​ម៉ែត្រ​កូរ៉េ​ ដោយ​លោក​ថា​ លោក​មិនមែន​ជា​អ្នករក​ស៊ីក្នុង​វិស័យ​ដីធ្លី​ តែ​គ្រាន់តែ​ឃើញ​មាន​ប្រជាពលរដ្ឋ​ទិញ​លក់​ដីធ្លី​ច្រើន​ ហើយ​ទទួល​បាន​តម្លៃ​ខ្ពស់​។

លោ​កឌុល​ សុ​ខឃឿន​ ​អ្នករក​ស៊ី​ដីធ្លី​នៅក្នុង​ស្រុកទន្លេ​បាទី​បានឱ្យ​ដឹង​ថា​ ​ចូល​ដល់​ខែកក្កដា​នេះ​ ចរន្ត​នៃ​ការទិញ​លក់​ដីធ្លី​ ហាក់ដូចជា​មានការ​ស្ងាត់​សកម្មភាព​ទិញ​-លក់​អចលនទ្រព្យ​បន្តិច​ ដែល​ខុសប្លែក​ដូច​កាលពី​លើក​មុន​ ដែល​មាន​សកម្មភាព​ទិញ​-លក់​ច្រើន​។

លោក​បន្ត​ថា​ កន្លងមក​នេះ​មាន​ក្រុម​ហ៊ុន​ធំៗ​ ដើរ​ប្រមូល​ទិញ​ដី​ប្រជាពលរដ្ឋ​អស់​ស្ទើរតែ​គ្មាន​សល់​ តែ​មិនដឹងជា​គេ​យក​ទៅ​ធ្វើអ្វី​នោះ​ទេ​ ​ហើយ​បើ​គេ​លក់​វិញ​នឹង​មានតម្លៃ​ខ្ពស់​។ លោក​បន្ត​ថា​ តម្លៃ​ដីធ្លី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​មានតម្លៃ​ចាប់ពី​ ១០០​ ទៅ ២០០ជាង​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ទៅតាម​ប្រភេទ​ដី​។ តែបើ​តម្លៃ​ដីធ្លី​ចូល​ទៅ​ក្នុង​មានតម្លៃ​ប្រមាណ៣០​ ទៅ៦០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ទៅតាម​ប្រភេទ​ដី​ដូចគ្នា​។

លោក​បញ្ជាក់​ថា​ “តម្លៃ​ដីធ្លី​នៅ​ទីនេះ​ ទើបតែ​ឡើង​ខ្លាំង​បំផុង​ក្នុងរយៈពេល៧ខែ​កន្លងមក​នេះ​ ដែល​កាលពីមុន​មានតម្លៃ​ប្រមាណ២​ ទៅ៣ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ តែប៉ុណ្ណោះ​”។

បើ​តាម​លោក​ អភិបាលស្រុក​បាទី​បាន​បញ្ជាក់​ថា​ ក្រៅតែ​មាន​គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​នៅ​ព្រំប្រទល់​កណ្តាល​ស្ទឹង​ ខេត្តកណ្តាល​ និង​ស្រុក​បាទី​ ខេត្តតាកែវ​ដែល​ប្រកាស​ដោយ​រដ្ឋាភិបាល​ ក៏​មាន​គម្រោង​រោងចក្រ​ និង​គម្រោ​ងផ្សេង​ៗ ទៀត​ បាន​នឹង​កំពុង​មាន​វត្តមាន​នៅ​ស្រុកទន្លេ​បាទី​នេះ​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here