កុមារី​ជនជាតិ​កូរ៉េ​អាយុ៦​ ឆ្នាំ​សោះ​មាន​លុយ​ ៦,៤លាន​ផោន​ទិញ​អា​ផា​តម៉ិននៅ​ទីក្រុង​សេអ៊ូល​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ នេះ​គឺជា​រឿង​គួរ​ឱ្យ​ភ្ជា​ក់​ផ្អើល​មួយ​នៅ​លើ​ពិភពលោក​ ដែល​មាន​កុមារី​ជនជាតិ​កូរ៉េ​ម្នាក់​អាយុ​ត្រឹមតែ៦ឆ្នាំ​ប៉ុណ្ណោះ​ បាន​ចំណាយ​លុយ​ប្រមាណ៦​,៤លាន​ផោន​ ដែល​ស្មើនឹង ៩​,៤លា​នវ៉ុន​(លុយ​កូរ៉េ​) ទិញ​អា​ផា​តម៉ិនកំ​ពស់ ៥ជាន់​ នៅក្នុង​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ ដើម្បី​នាំ​ឱពុក​ម្តាយ​របស់​នាង​ទៅ​រស់នៅ​។

យោង​តាម​ព័ត៌មាន​អន្តរជាតិ​ Daily​ Mail​ ដ៏​ល្បីល្បាញ​ បាន​ចុះផ្សាយ​កាល​ពី​ថ្មី​ៗនេះ​ថា​ យុវតី​ម្នាក់​នេះ​ឈ្មោះ​ Boram​ ជា​អ្នកលេង ​Youtube​ ដ៏​ល្បីល្បាញ​ កើត​នៅក្នុង​តំបន់​ Gangnam ​របស់​ប្រទេស​កូរ៉េ​ កាលពី​ថ្ងៃទី៣​ ខែមេសា​កន្លងមក​នេះ​ បាន​ទិញ​អា​ផា​ម៉ិ​នកំ​ពស់៥ជាន់​ដើម្បី​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​នាង​។

តាម​សេចក្តី​រាយការណ៍​ដដែល​ថា​ យុវតី​រូប​នេះ​រកចំណូល​បាន​ប្រមាណ២​,៥លាន​ផោន​ ក្នុង​មួយ​ខែ​ពី​បណ្តាញ​ YouTube​ ចំនួន២​។ បណ្តាញ​ YouTube​ ១ របស់​នាង​មានឈ្មោះ​ថា​ Vlong​ ដែល​មាន​អ្នកគាំទ្រ​ប្រមាណ ១៧លាន​នាក់​ និង​មួយទៀត​ឈ្មោះថា​ Boram​ Tube​ Toy​ ដែល​មាន​អ្នក​គាំ​ចំនួន១៣លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។

យុវតី​ Boram​បាន​បង្កើត​វីដេអូ​ សម្រាប់​កុមា​រតូចៗ​ បង្ហាញ​ពី​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​នាង​ និង​បាន​បង្ហាញ​ពី​តុក​តា​សម្រាប់​លេង​ដល់​កុមារា​ និង​កុមារី​ផ្សេងទៀត​។

វីដេអូ​មួយ​ក្នុងចំណោម​វីដេអូ​ជាច្រើន​ផ្សេងទៀត​របស់​នាង​ មាន​ភាព​ល្បីល្បាញ​បំផុត​នៅក្នុង​បណ្តាញ​ YouTube ​របស់​នាង​ ដែល​មាន​ចូល​មើល​ប្រមាណ៣៧០លាន​នាក់​ ។ វីដេអូ​នេះ​បង្ហាញ​ពីក្មេង​ស្រី​អាយុ៦ឆ្នាំ​ឆុង​មី​ ដោយ​ប្រើប្រាស់​របស់របរ​តុក​តា​ ផ្ទះបាយ​ និង​បាន​បង្ហាញ​ពី​ការ​ញាំ​មី​នៅ​លើ​កញ្ចក់​ Cam​ ផង​ដែរ​។

កុមារី​រូប​នេះ​ ត្រូវ​បាន​ចុះផ្សាយ​នៅ​លើ​សារព័ត៌​មាន​ល្បី​ៗជាច្រើន​ជុំវិញ​ពិភពលោក​ចំពោះ​ការ​ចំណាយ​លុយ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ក្នុង​ទិញ​អា​ផា​តម៉ិ​នកំ​ពស់៥ជាន់​នៅក្នុង​ប្រទេស​កូរ៉េ​នេះ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here