បណ្ឌិ​តគីម​ ហ៊ា​ង៖ ភាព​ប្រកួតប្រជែង​កើនឡើង​ ក្រុមហ៊ុន​អចលន​ទ្រព្យ​តូច​ៗត្រូវ​ផ្តោត​លើ​ឯក​ទេ​សរៀងៗ​ខ្លួន​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ទី​ផ្សារ​អល​ចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ កំពុង​មានសន្ទុះ​រីក​ចំរើន​យ៉ាង​ខ្លាំង​ និង​បន្ត​មានការ​រីក​ចំរើន​បន្ថែម​ទៀត​ក្នុង​ ស្របតាម​កំណើន​សេដ្ឋកិច្ច​ និង​ប្រជាសាស្ត្រ​របស់​ប្រទេស​កម្ពុជា​។

ជាមួយគ្នា​នេះ​ មាន​ក្រុមហ៊ុន​តូច​ធំ​ និង​អ្នករក​ស៊ីក្នុង​វិស័យ​អចលនទ្រព្យ​នេះ​ កើតឡើង​ច្រើន​ផង​ដែរ​ ដែល​ធ្វើ​ឱ្យ​មានការ​ប្រកួតប្រជែង​ កាន់តែ​មាន​ទំហំ​ធំធេង​ក្នុង​វិស័យ​នេះ​ ដែល​អ្នកខ្លះ​ក៏​ទទួល​បាន​ជោគជ័យ​ និង​ផល​ចំណេញ​ ប៉ុន្តែ​មួយចំនួន​ទៀត​ ក៏​មិន​ទទួល​បាន​ជោគជ័យ​ តាមរយៈ​ការប្រើ​ប្រាស់​យុទ្ធសាស្ត្រ​ទីផ្សារ​ ជំនាញ​ និង​ឯកទេស​របស់​ខ្លួន​មិនបាន​ត្រឹមត្រូវ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ លោក​បណ្ឌិត​ គឹម​ ហ៊ា​ង ប្រធាន ​Keller​ Williams​ Cambodia​ និងជាអគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត​ ​បានឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ស្រប​ពេល​ដែល​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ កំពុងតែ​មានការ​ប្រកួតប្រជែង​កាន់តែ​ខ្ពស់​ ក្រុម​ហ៊ុន​តូច​ៗ និង​អ្នករក​ស៊ី​ដែល​កំពុង​ក្នុង​វិស័យ​នេះ​ គួរតែ​ផ្តោត​លើ​ឯកទេស​របស់​ខ្លួន​ ដែល​លោក​ឱ្យ​ឧទារ​ហរ​ណ៍​ “រុញ​ទូក​បណ្តោយ​ទឹក​”  ឬជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​ Master​ Franchise​ ណាមួយ​។

លោក​បណ្ឌិ​តគីម​ ហ៊ា​ងបាន​បញ្ជាក់​ថា​ “បើ​ក្រុមហ៊ុន​ណា​រកស៊ី​ក្នុង​វិស័យ​ពុះ​ដី​ឡូ​តិ៍​លក់​ គួរតែ​បន្ត​ធ្វើ​ ព្រោះ​ទីផ្សារ​បាន​នឹង​កំពុង​ដើរ​ស្រាប់​ ព្រោះថា​ក្រុមហ៊ុន​នីមួយ​ត្រូវ​មាន​ឯក​ទេ​សរៀងៗ​ខ្លួន​ ដោយ​មិន​អាច​ធ្វើ​នេះ​ផង​ ធ្វើ​នោះ​បានទេ​”។

លោក​ថា​ “បើ​ក្រុមហ៊ុន​ហ្នឹង​វាយតម្លៃ​ គួរតែ​ផ្តោត​លើ​ការវាយតម្លៃ​ ក្រុមហ៊ុន​ណា​រកស៊ី​ពុះ​ដី​ឡូ​តិ៍​លក់​ គួរតែ​បន្ត​ធ្វើ​ ក្រុមហ៊ុន​ណា​សាងសង់​បុរី​ គួរ​ធ្វើ​តែ​បុរី​ ​កុំ​អោយ​មានការ​ធ្វើខុស​ពី​ហ្នឹង​ ត្រូវតែ​ផ្តោត​ជា​សំខាន់​លើ​ឯកទេស​របស់​ខ្លួន​ នេះ​សម្រាប់​ក្រុម​ហ៊ុន​តូច​ៗ”។

លោ​កគីម​ ហ៊ា​ងបា​នន្ត​ថា​ “តែ​សម្រាប់​ក្រុម​ហ៊ុន​ធំៗ​នា​ពេល​បច្ចុប្បន្ន​នេះ​វិញ​ គឺជា​ពេលវេលា​មួយ​ក្នុង​ការ​ពង្រឹង​ និង​ពង្រីក​សមត្ថភាព​ខ្លួន​ តាមរយៈ​ការពង្រីក​សាខា​ឱ្យ​បាន​ច្រើន​ និង​ជ្រើសរើស​បុគ្គលិក​ឱ្យ​បាន​ច្រើន​ បើមិនដូច្នោះទេ​វា​និង​ត្រូវ​បាន​គេ​លេប​យក​បាត់​”។

លោក​ពន្យល់​ថា​ សម្រាប់​ក្រុម​ហ៊ុន​តូច​ៗ ត្រូវតែ​បណ្តែត​ខ្លួន​ទៅតាម​ទឹក​ បើ​អាច​ត្រូវ​ជ្រើសរើស​ក្រុមហ៊ុន​ Franchise​ ណាមួយ​សម្រាប់​ជ្រក​ជា​ម្លប់​ ព្រោះ​ក្រុមហ៊ុន​តូច​មាន​បុគ្គលិក​តិច​ មិន​អាច​ទៅ​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ធំ​ ដែល​មាន​បុគ្គលិក​រាប់​រយ​នាក់​បាន​នោះ​ទេ​។ តែ​យ៉ាងណាក៏ដោយ​ ក៏​ត្រូវ​គិត​ពី​មនុស្ស​ដែល​កាន់​ក្រុមហ៊ុន​ franchise​ ដែល​មាន​សមត្ថភាព​គ្រប់គ្រង​ដែរ​ឬទេ​? នៅ​កម្ពុជា​មាន​ក្រុមហ៊ុន ​franchise ​ច្រើន​។

លោក​បញ្ជាក់​ថា​ “សូមកុំ​ជ្រើសរើស​ក្រុមហ៊ុន​ ត្រូវ​ជ្រើសរើស​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ Branchise​ ​ដែល​មាន​សមត្ថភាព​គ្រប់គ្រង​”។

លោក​បណ្ឌិ​តគីម​ ហ៊ា​បបាន​បន្ថែម​ថា​ ម្យ៉ាងទៀត​នេះ​ គឺជា​ឱកាស​មួយ​សម្រាប់​ក្រុម​ហ៊ុន​តូច​ៗ ក្នុង​ការ​ជ្រើសរើស​ក្រុមហ៊ុន​ Master​ franchise​ សម្រាប់​ជ្រក​ហើយ​ បើ​ទៅមុខ​ទៀត​ នឹង​លែង​មានឱកាស​។ ការដែល​ជ្រើសរើស​រើស​ក្រុមហ៊ុន​ Franchise​ នេះ​ ព្រោះ​គេ​មើលឃើញ​ឱកាស​វិនិយោគ​វែងឆ្ងាយ​ទៅមុខ​ទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here