ក្រុង​ឡុង​ប៊ិច​ នឹង​មាន​អាគារ​ខ្ពស់​ជាងគេ​ប្រចាំ​រដ្ឋ​នេះ​ជាលើកដំបូង​នា​ពេល​ខាងមុខ​

0
West​ Gateway

ដោយ​ វុត្ថា​ស

ទីក្រុងឡុងប៊ិច​៖ គណៈ​កម្មា​ការ​ផែនការ​នៃ​ទី​ក្រុង​ឡុង​ប៊ិច​ កាលពី​សប្តាហ៍​មុន​នេះ​ បាន​អនុម័ត​ឱ្យ​ក្រុមហ៊ុន​មួយ​សាងសង់​គម្រោង​អគារ​ West​ Gateway​ ជា​អគារ​ប្រើប្រាស់​ពហុមុខ​ងារ​ ដែល​មាន​កំពស់​ខ្ពស់​បំផុត​នៅ​ទី​ក្រុង​ឡុង​ប៊ិច សហរដ្ឋអាមេរិក​។

West​ Gateway

យោង​តាម​ការ​ចុះផ្សាយ​របស់​ Longbeachize​ បានឱ្យ​ដឹង​ថា​ គម្រោង​អគារ​នេះ​ត្រូវ​បាន​អភិវឌ្ឍន៍​ដោយក្រុម​ហ៊ុន​ Trammell​ Crow​ Residential​ និង​រចនា​ប្លង់​ដោយក្រុម​ហ៊ុន​ Studio​ One​ Eleven​ ​ដែល​មាន​កំពស់ ៤០ជាន់​។ វា​នឹងជា​អាគារ​ខ្ពស់​ជាង​អគារ​ Shoreline​ Gateway​ មាន​កំពស់​ត្រឹមតែ៣៥ជាន់​ ដែល​ខ្លួន​បាន​នឹង​កំពុង​សាងសង់​នៅ​តាម​បណ្តោយ​មហាវិថី​ Ocean​ Boulevard​ ​និង​ Shoreline​ Drive​។

គម្រោង​អគារ​ West​ Gateway​ មាន​ចំនួន​ផ្ទះ​សរុប៧៥៦យូនី​ត និង​មាន​ចំណតរថយន្ត​ធំ​មួយ​ដោយ​ផ្ទាល់ខ្លួន​នៅ​ខាងជើង​នៃ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភព​លោ​កន​ឡង​ប៊ិច​ (World​ Trade​ Centre​ in​ Log​ Beach​) នៅ​ជិត​ Broadway​ និង​ Magnolia​ ។

ការ​អភិវឌ្ឍ​គម្រោង​អគារ​នេះ​ នឹង​រួមបញ្ចូល​ទាំង​កន្លែង​លក់រាយ​ ដែល​មាន​ទំហំ​ ៣,០០០ហ្វី​តការ៉េ​ និង​កន្លែង​ចត​រថយន្ត​ជាង ១.៥០០កន្លែង​ ដែល​ភាគច្រើន​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​យានដ្ឋាន​ចំណត​ជាន់ទី៩​។

នៅក្នុង​បទ​បង្ហាញ​ទៅកាន់​គណៈកម្មការ​នេះ​ របស់​ក្រុមហ៊ុន​ Studio​ One​ Eleven​ បានឱ្យ​ដឹង​ថា​“ គម្រោង​នេះ​មិន​ត្រឹមតែ​ជា​ដំណោះស្រាយ​រយៈពេល​ខ្លី​ ខាង​ផ្នែក​សេដ្ឋកិច្ច​ប៉ុណ្ណោះទេ​ ប៉ុន្តែ​វា​ក៏​អនុញ្ញាត​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ រចនាសម្ព័ន្ធ​ចត​រថយន្ត​នា​ពេល​អនាគត​ទៅជា​ការប្រើ​ប្រាស់​ ដែល​មាន​ផលិតភាព​កាន់តែ​ច្រើន​ ដូចជា​ ការិយាល័យ​ ឬលំនៅ​ដ្ឋាន​ផង​ដែរ​”។

West​ Gateway

គម្រោង​ West​ Gateway​ គឺជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​ ដែល​បាន​គ្រោងទុក​នៅ​តំបន់​ទីប្រជុំជន​នៃ​ទី​ក្រុង​ឡុង​ប៊ិច​ តែ​យ៉ាងណាក៏ដោយ​គម្រោង​អគារ​នេះ​ មិន​ត្រូវ​បាន​គេ​បង្ហាញ​ពី​ទំហំ​ថវិការ​ចំណាយ​លើ​ការសាងសង់​នោះ​ទេ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here