ប្រែសម្រួលដោយ ប៊ី
ភ្នំពេញៈ អតិផរណា គឺជាការកើនឡើងនៃកំរិតថ្លៃរួម ហើយវាកើតឡើងនៅពេលដែលថ្លៃទំនិញជាច្រើនកើនឡើងព្រមៗគ្នា។ យើងវាស់អតិផរណាដោយពិនិត្យមើលទៅលើចំនួនជាច្រើននៃទ្រព្យ និងសេវា ហើយគណនាវាជាមធ្យមនូវការកើនឡើងនៃថ្លៃរបស់វាក្នុងរយៈកាលណាមួយនោះ។
ប៉ុន្តែមិនមែនសុទ្ធតែថ្លៃទំាងអស់កើនឡើង បង្កើតបានជាអតិផរណានោះទេ។ ថ្លៃនៃទ្រព្យ និងសេវា ណានោះត្រូវបានកំណត់តាមវិធីផ្សេងៗគ្នា។
ឧទាហរណ៍ ស្ថានភាពអតិផរណានៅកម្ពុជាគិតខែមេសា ឆ្នាំ២០១៩។
តាមប្រភពទិន្នន័យផ្លូវការពីវិទ្យាស្ថានជាតិស្ថិតិ (NIS)បានបង្ហាញថា នៅខែមេសា ឆ្នាំ២០១៩នេះជារួម សន្ទស្សន៍ថ្លៃទំនិញ និងសេវាប្រើប្រាស់គ្រប់មុខ នៅរាជធានីភ្នំពេញ មានការកើនឡើងប្រមាណ ០,៣% ធៀបនឹងខែមុន។
សន្ទស្សន៍ថ្លៃក្រុមទំនិញនិងសេវាកម្ម ស្ទើរតែទាំងអស់ មានការប្រែប្រួលបន្តិចបន្តួច ជាពិសេស សន្ទស្សន៍ថ្លៃទំនិញ ផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀត (កើន ០,១%) គ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់ និងការថែទាំ (កើន ០,១%) សុខាភិបាល (កើន ០,០២%) អាហារ ភេសជ្ជៈមិនមែនជាតិស្រវឹង (កើន ០,៦%) ទំនិញ និងសេវាដឹកជញ្ជូន (កើន ១,៥%) បើធៀបនឹងខែមីនាកន្លងទៅ។
រីឯសន្ទស្សន៍ថ្លៃនៃក្រុមមុខទំនិញ និងសេវាកម្មមួយចំនួនមានការថយចុះ ជាពិសេស ភេសជ្ជៈមាន ជាតិស្រវឹង និងថ្នាំជក់ (-០,១%) គមនាគមន៍ (-០,២%) និងភោជនីយដ្ឋាន (-១,៥%) បើធៀបនឹងខែមីនាកន្លងទៅ៕