ដោយៈ រ៉ាណេត
ភ្នំពេញៈ មជ្ឈមណ្ឌលលក់ខុនដូ AGILE SKY RESIDENCE របស់ក្រុមហ៊ុន Agile Property Development Project ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានកាត់ខ្សែបូរណ៍ប្រកាសបើកដំណើរការជាផ្លូវការហើយ។

-->
លោកមាស ង៉ែតវាសនា នាយកប្រតិបត្តិក្រុមហ៊ុន NaKi Group បានមានប្រសាសន៍ឱ្យដឹងថា AGILE SKY RESIDENCE ជាមជ្ឈមណ្ឌលលក់ខុនដូបែបទំនើប ដែលមានឈ្មោះថា AGILE SKY RESIDENCE មានទីតាំងស្ថិតសង្កាតបឹងកេងកង៣ ខណ្ឌបឹងកង រាជធានីភ្នំពេញ ក្រោមកិច្ចសហការជាដៃគូអភិវឌ្ឍរវាងក្រុមហ៊ុន NAKI Group និងក្រុមហ៊ុន Agile Property Development Project ដែលជាក្រុមហ៊ុនមានឈ្មោះល្បី និងស្ថិតនៅលំដាប់ទី១០នៅប្រទេសចិន។
ពិធីចុះហត្ថលេខាជាដៃគូវិនិយោគ និងអភិវឌ្ឍអគារខុនដូ AGILE SKY RESIDENCE ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ។
អគារខុនដូដ៏ទំនើប AGILE SKY RESIDENCE មានកម្ពស់ ៤៤ជាន់ស្មើនឹងប្រមាណ ៩៦៣យូនីត ដោយត្រូវចំណាយរយៈពេលសាងសង់ចំនួន៣ឆ្នាំ នឹងមានបំពាក់ទៅដោយសម្ភារបរិក្ខារទំនើបៗ និងទីកម្សាន្តនានាជាច្រើន ដើម្បីផ្តល់ជូននូវផាសុកភាពដល់ការរស់នៅបែបទាន់សម័យ រួមជាមួយនឹងសួនច្បារ Sky Garden ចំនួន៤ មានកន្លែងហាត់ប្រាណ ហាងកាហ្វេ មណ្ឌលកម្សាន្តសម្រាប់កុមារ បណ្ណាល័យ រួមជាមួយនឹងផ្សារទំនើបផងដែរ៕
