តំបន់​ជ្រោយចង្វា​រកាន់តែ​ទាក់ទាញ​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ​ធំៗ​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ តំបន់​ជ្រោយ​ចង្វា​រកា​ន់​តែ​មាន​ភាព​ ទាក់ទាញ​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ​ធំៗ​ជាច្រើន​ ដែល​នឹង​ប្រែក្លាយ​តំបន់​លំនៅឋាន​បែប​ចំរុះ​ ខណៈ​ប្រជាជន​ជាច្រើន​បាន​និង​កំពុង​ផ្លាស់​ប្តូរ​ទៅ​រស់នៅ​តំបន់​នេះ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ERA​ Cambodia​ លោក​ខន​ គង្គា​បាន​ប្រាប់​គេហទំព័រ​ Propertyasia.area​ តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី៣១​ កក្កដា​នេះ​ថា​ តំបន់ជ្រោយចង្វារវានឹង​ក្លាយជា​តំបន់​អភិវឌ្ឍ​ចំរុះ​ ស្រប​ពេល​តំបន់​នេះ​មានការ​ទាក់ទាញ​ច្រើន​ ហើយ​គម្រោង​អភិវឌ្ឍ​ធំ​នៅ​តំបន់​នេះ​ច្រើន​។ លោក​បាន​ឲ្យដឹង​ថា​ “តំបន់ជ្រោយចង្វាក្នុង​ពេលនេះ​ និង​អនាគត​ជា​តំបន់​ល្អ​សម្រាប់​អ្នក​វិនិយោគ​ និង​អ្នក​ដែល​ចង់​រស់នៅ​ ព្រោះ​តំបន់​នេះ​ហុំ​ព័ទ្ធ​ដោយ​ទន្លេ​។

​លោក​បន្ត​ថា​ “សម្រាប់​អ្នក​ដែល​ចង់​គិត​គូ​ពី​ផាសុ​ខភាព​ អាច​ផ្លាស់​ប្តូរ​ទៅ​រស់នៅ​តំបន់ជ្រោយចង្វារវា​ ដោយសារ​តំបន់ជ្រោយចង្វា​​មានការ​ទាក់ទាញ​ច្រើន​ ហើយ​គម្រោង​អភិវឌ្ឍ​ធំ​នៅ​តំបន់​នេះ​ច្រើន​”។ លោក​បន្ត​ថា​ “បច្ចុប្បន្ន​មាន​អ្នកចាប់​អារម្មណ៍​ចង់​វិនិយោគ​នៅ​តំបន់​ច្រើន​ ហើយ​អ្វី​ដែល​សំខាន់​គឺ​ស្ថិត​លើ​ទុន​វិនិយោគ​របស់​គាត់​ ប៉ុន្តែ​ប្រជាជន​ជាច្រើន​ចង់ទៅ​រស់នៅ​តំបន់​នេះ​”។

យ៉ាងណា​តម្លៃ​ខុន​ដូ​នៅ​តំបន់ជ្រោយចង្វារ ហាក់​មានតម្លៃ​ខ្ពស់​ ព្រោះ​ខុន​ដូ​នៅ​ទីតាំង​ដែល​ល្អ​ មិន​អាច​រក​ក្នុង​តម្លៃ​ចាប់ពី
១​,៥០០ដុល្លារ​ក្នុង​ម៉ែត្រការ៉េ​ទេ​ ប៉ុន្តែ​តម្លៃ​ដែល​អាច​រកបាន​មាន​ចាប់ពី​តម្លៃ ១​,៨០០ដុល្លារ​ ដល់​ជាង ២​,០០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

លោក​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ERA​ បាន​អះអាង​ថា​ ទោះបី​យ៉ាងណាក៏ដោយ​ បើ​ប្រៀបធៀប​នឹង​តំបន់​កោះ​ពេជ្រ​ គុណភាព​ខុន​ដូ​គឺ​ដូចគ្នា​ ប៉ុន្តែ​តម្លៃ​ខុន​ដូ​នៅតំបន់ជ្រោយចង្វារវាមាន​តម្លៃ​ទាប​ជាង​ ដោយសារ​តម្លៃ​ដី​នៅតំបន់ជ្រោយចង្វារនៅ​មានតម្លៃ​សមរម្យ​នៅឡើយ​។

បុរី​ដែល​កំពុងតែ​សម្រុក​ការសាងសង់​បញ្ចប់​ គម្រោង​នៅ​ត្រឹម​ដំណាច់ឆ្នាំ២០២១​ ខាងមុខនេះ​រួមមាន​ បុរី​ Orkide​ Villa​ , បុរី​ The​ Bontanic​ City​, បុរី​ Peng​ Huoth​ The​ Star​ Munirah​, បុរី​ The​ Phnom​ Penh​ Park​, បុរី​ Chroy​ Changvar​ Commercial​ Center​ (by​ OCIC​), បុរី​ Heang​ City​, បុរី​ The​ Flora​ Phase​ 1 &​; 2, និង​ Chip​ Mong​ Parkland​ 6A​ បុរី​មង្គល​ភ្នំពេញ​ជាដើម​។

លោកស្រី​ Grace​ Rachny​ Fong​ នាយិកា​ក្រុមហ៊ុន​ Century​ 21​ Cambodia​ បាន​ឲ្យដឹង​ថា​ បច្ចុប្បន្ន​តំបន់ជ្រោយចង្វារ កំពុង​មាន​សក្តា​នុ​ពល​មិន​ត្រឹមតែ​ សម្រាប់​វិស័យ​ខុន​ដូ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏​សម្រាប់​វិស័យ​អភិវឌ្ឍន៍​លំនៅ​ឋាន​ផ្សេង​ៗផង​ដែរ​។

លោកស្រី​ Grace​ បាន​ឲ្យដឹង​ទៀត​ថា​ “សក្តា​នុ​ពល​ដែល​តំបន់ជ្រោយចង្វារមាន​គឺ​តំបន់​នេះ​ជាប់មាត់​ទន្លេ​ មាន​បរិយាកាស​ល្អ​សម្រាប់​ការរស់នៅ​ ខ្យល់​បរិសុទ្ធ​ និង​មាន​ទេសភាព​ទេសភាព​ស្អាត​”។ លោកស្រី​បន្ថែម​ថា​ “តំបន់​នេះ​នា​ពេល​កាន់​ប្រែប្រួល​ខ្លាំង​លើ​វិស័យ​លំនៅឋាន​ ដោយសារ​មានការ​អភិវឌ្ឍ​ន៍​ធំៗ​ច្រើន​បាន​ និង​កំពុង​រីកចម្រើន​នៅ​តំបន់​នេះ​”។

តាម​ការ​ព្យា​ការណ៍​របស់​ក្រុមហ៊ុន​ជំនាញ​ក្នុង​ការស្រាវជ្រាវ​ CBRE​ Cambodia​ កាលពី​ពេល​កន្លងទៅ​បាន​បង្ហាញថា​ កាលពី​ត្រីមាស​ទី១នៃ​ឆ្នាំ២០១៩​ តំបន់​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ១​ នៅក្នុងចំណោម​ខណ្ឌ​ដែល​ស្ថិតនៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​មាន​ចំនួន​សំណង់​បុរី​លំនៅ​ដ្ឋាន​ច្រើនជាង​គេ​ គឺ​ខណ្ឌ​សែនសុខ​ ។ ប៉ុន្តែ​នៅ​ត្រឹម​ប៉ុន្មាន​ឆ្នាំក្រោយ​ទៀត​ ខណ្ឌ​ជ្រោយ​ចង្វា​រ នឹង​ចូលខ្លួន​មក​ប្រជែង​យក​តំណែង​មួយ​នេះ​នា​ពេល​អនាគត​ត។

បើ​តាម​ការ​ឱ្យ​ដឹងពី​សំណាក់​មន្ត្រី​ជំនាញ​ស្រាវជ្រាវ​ ផ្នែក​អចលនទ្រព្យ​ប្រចាំ​ក្រុមហ៊ុន​ CBRE​ Cambodia​ កញ្ញា​ គឹម​ គិ​នកេ​សា​ បាន​ប្រាប់​តាមរយៈ​ទូរស័ព្ទ​ឱដឹង​ថា​ បច្ចុប្បន្ន​នេះ​មាន​គម្រោង​បុរី​ចំនួន៨គម្រោង​ បាន​បញ្ចប់​ការសាងសង់​គម្រោង​របស់​ខ្លួន​ ខណៈ​ដែល​មាន​គម្រោង​ជាច្រើន​ទៀត​ កំពុងតែ​សកម្ម​ក្នុង​ការសាងសង់​ ដែល​នឹង​បញ្ចប់​គម្រោង​នៅ​ត្រឹម​ដំណាច់ឆ្នាំ២០២១ខាងមុខនេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here