ដោយ Donald Lee
បាងកកៈ ក្រុមហ៊ុនលក់រាយរបស់ថៃមួយ បានចាប់ផ្តើមអភិវឌ្ឍគម្រោងអាគារ One Bangkok ដែលមានតំលៃថ្លៃជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ នៃទីក្រុងបាងកកដែលនឹងក្លាយជាអាគារខ្ពស់ជាងគេមួយនៅអាស៊ីអាគ្នេយ៍ផងដែរ។

ដោយ Donald Lee
បាងកកៈ ក្រុមហ៊ុនលក់រាយរបស់ថៃមួយ បានចាប់ផ្តើមអភិវឌ្ឍគម្រោងអាគារ One Bangkok ដែលមានតំលៃថ្លៃជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ នៃទីក្រុងបាងកកដែលនឹងក្លាយជាអាគារខ្ពស់ជាងគេមួយនៅអាស៊ីអាគ្នេយ៍ផងដែរ។

យោងតាមរបាយការណ៍ចេញផ្សាយដោយក្រុមហ៊ុន Frasers បានឱ្យដឹងថា ក្រុមហ៊ុន TCC មានមូលដ្ឋាននៅប្រទេសថៃ និងក្រុមហ៊ុន Frasers Property ដែលបានចុះបញ្ជីនៅសឹង្ហបូរី បានវិនិយោគទឹកប្រាក់ចំនួន៤ពាន់លានដុល្លារសម្រាប់គម្រោងនេះ។
គម្រោងដែលមានឈ្មោះថា One Bangkok កំពុងត្រូវបានគេគិតថាជានិមិត្តរូបនាពេលអនាគត នៅពេលដែលវាត្រូវបានបញ្ចប់នៅឆ្នាំ២០២៦។ អគារដ៏ធំនៅទីក្រុងបាងកកនេះ នឹងមានកំពស់៤៣០ម៉ែត្រ និងកំពស់សរុប៩០ជាន់។
លោក Panote Sirivadhanabhakdi នាយកប្រតិបត្តិក្រុមហ៊ុន Frasers Property Limited បានមានប្រសាសន៍ថា “គម្រោង One Bangkok នឹងធ្វើការផ្លាស់ប្តូរ និងកំណត់ឡើងវិញនូវទិដ្ឋភាពទីក្រុងនៅទីក្រុងបាងកក តាមរបៀបវិជ្ជមាន និងយូរអង្វែង ខណៈគំនិតផ្តួចផ្តើមអភិវឌ្ឍន៍អចលនទ្រព្យឯកជនធំបំផុតនេះ ត្រូវបានអនុវត្តន៍នៅក្នុងប្រទេសថៃ”។
លោកបានបន្ថែមថា “យើងជឿជាក់ថា គម្រោង One Bangkok គឺជាការផ្តល់ជូនដ៏ស័ក្តិសម នូវអ្វីដែលរាជធានីរបស់ប្រទេសថៃ អាចផ្តល់ជូននៅលើឆាកពិភពលោក ហើយគោលដៅរបស់យើង គឺចង់ឃើញប្រទេសនេះក្លាយជាចំណុចកណ្តាលនៃអាស៊ាន”។
យោងតាមក្រុមហ៊ុន Frasers គម្រោងនេះ នឹងរួមបញ្ចូលអគារការិយាល័យចំនួន ៥ ដែលអាចផ្ទុកក្រុមហ៊ុនរហូតដល់៥០០ក្រុមហ៊ុន។
គម្រោង One Bangkok នឹងត្រូវបានអភិវឌ្ឍន៍នៅលើតំបន់មួយ ក្នុងចំណោមតំបន់ដែលមានអចលនទ្រព្យតម្លៃថ្លៃជាងគេបំផុតនៅថៃ។ ស្ថិតនៅកណ្តាលទីក្រុងបាងកក អចលនទ្រព្យសំខាន់ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Crown Property Bureau។

ក្រុមហ៊ុន Crown Property Bureau ជាកម្មសិទ្ធិរបស់ស្តេចថៃ Maha Vajiralongkorn និងកាន់កាប់ប័ណ្ណកម្មសិទ្ធិលើផ្ទៃដីជាង៦,៥០០ហិកតា និងកិច្ចសន្យាជួល៤ម៉ឺនកន្លែងនៅទូទាំងប្រទេស។
ទ្រព្យសម្បត្តិរបស់ស្តេចថៃគ្រាន់តែនៅទីក្រុងបាងកក មានតំលៃ៣៣ពាន់លានដុល្លារ៕