ដោយនៅ ស៊ីវុត្ថា
ម៉ានីលឡាៈ ប្រទេសហ្វីលីពីនគ្រោងចាប់ផ្តើមសាងសង់ព្រលានយន្តហោះថ្មីមួយទៀតដែលអាចទទួលអ្នកដំណើរចន្លោះពី១០០ ទៅ២០០លាននាក់ក្នុងមួយឆ្នាំ ដែលព្រលានថ្មីនេះមានឈ្មោះ Bulacan Airport។
ព្រលានយន្តហោះថ្មី គ្រោងនឹងសាងសង់នៅចុងឆ្នាំ២០១៩នេះ ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរណ៍។
នាយកដ្ឋានដឹកជញ្ជូន (DOTr) របស់ប្រទេសហ្វីលីពីនបានឱ្យដឹងកាលពីថ្ងៃពុធទី ៣១ ខែកក្កដា កន្លងមកនេះថា អាកាសយានដ្ឋាន Bulacan នឹងមានសមត្ថភាពរចនាអ្នកដំណើរ ១០០លាននាក់ក្នុងមួយឆ្នាំ ប៉ុន្តែអាចពង្រីកដល់ ២០០លាននាក់។ ដោយមានផ្លូវរត់ស្របគ្នាចំនួនបួន ដែលគ្រោងនឹងធ្វើចលនាយន្តហោះចំនួន ២៤០គ្រឿង ក្នុងមួយម៉ោង។ គម្រោងនេះ ក៏នឹងរួមបញ្ចូលផងដែរនូវការកសាងផ្លូវចំនួន ៨,៤គីឡូម៉ែត្រ ដែលនឹងតភ្ជាប់អាកាសយានដ្ឋានទៅតំបន់ North Luzon Expressway (NLEX) ក្នុងទីក្រុង Marilao តំបន់ Bulacan។
អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ មានសារៈសំខាន់ក្នុងការជួយសម្រួលដល់ការកកស្ទះ នៃអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino រួមគ្នាជាមួយការពង្រីកអាកាសយានដ្ឋាន Clark និងការសាងសង់កន្លែងបន្ថែម នៅអាកាសយានដ្ឋានBulacan គឺជាផ្នែកមួយនៃ“ ដំណោះស្រាយដ៏ល្អ” ដើម្បីនាំមកនូវការតភ្ជាប់បន្ថែមទៀត ដល់ប្រជាជនហ្វីលីពីន។
អាកាសយានដ្ឋាន Bulacan ជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍ ក្នុងតំបន់ដែលមានទំហំធំធេងសម្រាប់តំបន់ Central Luzon ។ ទន្ទឹមនឹងមានគម្រោងហេដ្ឋារចនាសម្ពន្ធ័ធំៗ ផ្សេងទៀតដូចជា ការពង្រីកអាកាសយានដ្ឋាន Clark ផ្លូវដែកខាងជើង ខាងត្បូង ផ្លូវដែក MRT-7 និង Subic-Clark Cargo Railway អាកាសយានដ្ឋាន Bulacan នឹងជួយជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់IIIនេះ កាន់តែរីកចំរើន។
ព្រលានយន្តហោះអន្តរជាតិថ្មីនេះត្រូវបានគេរំពឹងថា នឹងដំណើរការក្នុងរយៈពេលពី៤ ទៅ៦ឆ្នាំចាប់ពីពេលចាប់ផ្តើមសាងសង់នេះតទៅ។ តែយ៉ាងណាដោយ នាយកដ្ឋានដឹកជញ្ជូន (DOTr) របស់ប្រទេសហ្វីលីពីន មិនបានប្រាប់ពីទំហំទឹកប្រាក់ក្នុងការចំណាយទៅលើការសាងសង់នូវអាកាសយានដ្ឋានថ្មីនេះនោះទេ៕