ដោយ វុត្ថា
ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្ម GOLD TOWER42 បានក្លាយជាខ្ពស់ជាងគេបំផុតក្នុងចំណោមអគារផ្សេងៗទៀតដែលបានសាងសង់រួច និងកំពុងសាងសង់នៅក្នុងរាជធាភ្នំពេញ។

ដោយ វុត្ថា
ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្ម GOLD TOWER42 បានក្លាយជាខ្ពស់ជាងគេបំផុតក្នុងចំណោមអគារផ្សេងៗទៀតដែលបានសាងសង់រួច និងកំពុងសាងសង់នៅក្នុងរាជធាភ្នំពេញ។

យោងតាមការចុះផ្សាយពីគេហទំព័រ Wikipedia ស្តីពីតារាងអគារខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា (List of Tallest Building in Cambodia) បានឱ្យដឹងថា មជ្ឈមណ្ឌលពាណិជ្ជកម្ម GOLD TOWER PHNOM PENH ដែលកំពុងសាងសង់ស្ថិតនៅក្នុងលំដាប់តារាងលេខរៀងទី១ ក្នុងចំណោមអគារផ្សេងទៀត នៅក្នុងឆ្នាំ២០១៩នេះ។
អាគារពាណិជ្ជកម្មតម្លៃ២៤០លានដុល្លារនេះ បានបញ្ចប់គ្រោងអាគាររបស់ខ្លួន និងបានចាប់ផ្តើមបើកលក់(យូនីត) កាលពីខែមិថុនា ក្នុងឆ្នាំនេះ គឺប្រមាណ១ឆ្នាំមុនពេលបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០១៩ខាងមុខនេះ។
នៅពេលបញ្ចប់ការសាងសង់អគារពាណិជ្ជកម្ម Gold Tower 42 នឹងមានកំពស់រហូតដល់១៩២ម៉ែត្រ ហើយវានឹងក្លាយជាអាគារខ្ពស់ជាងគេទី១ នៅក្រុងភ្នំពេញនាឆ្នាំ ២០១៨នេះ ខណៈអាគារខ្ពស់ផ្សេងទៀតមិនទាន់បានបញ្ចប់ការសាងសង់។
លោក Kim Tae Yeon ប្រធានក្រុមហ៊ុន YUNWOO ប្រចាំកម្ពុជាបានឲ្យដឹងកាលពីពេលប្រកាសចាប់ផ្តើមសាងសង់អាគារនេះជាថ្មី កាលពីចុងឆ្នាំមុនថា អាគារនេះបានចំណាយប្រាក់សាងសង់អស់១០០លានដុល្លារហើយ និងត្រូវចំណាយប្រាក់១៤០លានដុល្លារទៀត ដើម្បីបញ្ចប់គំរោងនេះនៅចុងឆ្នាំ២០១៩ខាងមុខ។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះរួមបញ្ចូលផ្សារទំនើប អាគារការិយាល័យខុនដូសរុបចំនួន៣៩៩យូនីត។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន YUNWOO បានចុះកិច្ចព្រមព្រៀង ដើម្បីសាងសង់បញ្ចប់អាគារនេះនៅចុងឆ្នាំ ២០១៩ខាងមុខ ជាមួយក្រុមហ៊ុន Hongtao Decoration និងក្រុមហ៊ុនសាងសង់ឈ្មោះ Waiman Construction & Engineering ដែលមានមូលដ្ឋាននៅប្រទេសចិន។
អាគារ Gold Tower 42 បានផ្អាកការសាងសង់នៅឆ្នាំ២០១០ ខណៈដែលក្រុមហ៊ុនសាងសង់បានបញ្ចប់ត្រឹមជាន់ទី៣១ នៃអាគារកំពស់ ៤២ជាន់នេះ។
អគារដែលស្ថិតនៅចំណុចផ្លូវប្រសព្វ រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះសីហនុនេះមានចំណតយានយន្តក្រោមដីចំនួន៥ជាន់។ ចាប់ពីជាន់ទី១ ដល់ទី៣ គឺជាផ្សារទំនើប ពីជាន់ទី៤ដល់ជាន់ទី១២ជាអគារការិយាល័យ។ ជាន់ទី១៣ជាក្លឹបកម្សាន្ត ភោជនីយដ្ឋាន និងកន្លែងហាត់ប្រាណ។ ចំណែកចាប់ពីជាន់ទី១៤ ដល់ជាន់ទី៤២ ជាខុនដូដែលមាន៣៩៩ យូនីត។ អគារទាំងមូលមានផ្ទៃក្រឡាសរុបជាង១៤ម៉ឺនម៉ែត្រការ៉េ។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាថា សម្រាប់ឆ្នាំ២០១៨កន្លងមកនេះ មានគម្រោងអគារខ្ពស់ៗនៅទូទាំងប្រទេសដោយរាប់ចាប់ពី៥ជាន់ឡើង មានចំនួន១៣២៤ អគារ៕