អគារ​ពាណិជ្ជកម្ម​ខ្ពស់​ចំនួន៦​ នៅ​ក្រុងភ្នំពេញ​នឹង​បញ្ចប់​ការសាងសង់​នៅក្នុង​ឆ្នាំ២០១៩នេះ​

0

ដោយ ​វុត្ថា​

ភ្នំពេញ​៖ យោង​តាម​ការ​ចុះផ្សាយ​ពី​គេហទំព័រ​ Wikipedia​ ស្តី​ពី​តារាង​គារ​ខ្ពស់​បំផុត​នៅ​កម្ពុជា​ (List​ of​ Tallest​ Building​ in​ Cambodia​) បានឱ្យ​ដឹង​ថា​ ​មាន​អគារ​ខ្ពស់​ចំនួន៦នឹង​បញ្ចប់​ការសាងសង់​នៅក្នុង​ឆ្នាំ២០១៩នេះ​ ក្នុងចំណោម​អគារ​ជាច្រើន​ទៀត​ដែល​បាន​និង​កំពុង​ដំណើរការ​សាងសង់​នៅ​ក្រុងភ្នំពេញ​។

១) អគារ​ The​ Gateway​

The​ Gateway​

គម្រោង​អភិវឌ្ឍន៍​អគារ​ស្នាក់នៅ​ និង​អគារ​ពាណិជ្ជកម្ម​របស់​ Gateway​ នឹង​ផ្ដល់​ជូន​នូវ​ការរស់នៅ​ ធ្វើការងារ​ និង​ប្រកប​អាជីវកម្ម​ងាយស្រួល​បំផុត​ ។ អគារ​ភ្លោះ​នេះ​មាន​ទីតាំង​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ដែល​អភិវឌ្ឍន៍​ ដោយក្រុម​ហ៊ុន​ TACC​ (C.R​) Ltd​ ដោយ​រំពឹង​ថា​ នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ២០១៩​។

គម្រោង​អភិវឌ្ឍ​ន៏​នេះ​ រួមមាន​ ចំណតរថយន្ត​ចំនួន៧ជាន់​ ហើយ​មាន​ហាង​លក់ទំនិញ​ចំនួន២ជាន់​ អគារ​លំនៅ​ដ្ឋាន​កំពស់៣៩ជាន់​ និង​អគារ​ការិយាល័យ​កំពស់៣៦ជាន់​។ គម្រោង​នេះ​នឹង​មាន​រួមបញ្ចូល​ទាំង​ជាន់​សម្រាកលំហែ​កាយ​ និង​ចំណតរថយន្ត​នៅ​ជាន់ផ្ទាល់ដី​សម្រាប់​ម្ចាស់​លំនៅ​ដ្ឋាន​នី​មួយ​ៗផង​ដែរ​។ គម្រោង​ទាំងមូល​នឹង​មាន​ការិយាល័យ​សរុប​ចំនួន២៩៩យូនី​ត និង​លំនៅ​ដ្ឋាន​សរុប​ចំនួន៥៧២យូនី​ត។

អាគារ​នេះ​មាន​ទីតាំងនៅ​តាម​បណ្តោយ​មហាវិថី​សហ​ព័ន្ឋរុស្ស៊ី​ ក្បែរ​ស្ពាន​អាកាស​តិ​ចណូ​។

២) អគារ​ The​ Penthouse​ Residence​

The​ Penthouse​ Residence​ មាន​ទីតាំងនៅ​ទីប្រជុំជន​នៃ​តំបន់​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​រាជធានី​ភ្នំពេញ​។

The​ Penthouse​ Residence​

The​ Penthouse​ Residence​ ជា​អគារ​លំនៅ​ស្ថាន​ខ្ពស់​ (Condominium​) ដែល​ស្ថិតនៅ​មហាវិថី​សុធារស​ និង​មាន​ទីតាំងនៅ​ជិត​ផ្សារ​ទំនើប​Aeon​ សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ (Sofitel​)ស្ថានទូត​, សាលារៀន​អន្ដរ​ជាតិ​។ល។ ជាពិសេស​អាគារ​កំពស់៣៦ជាន់​នេះ​ក៏​មាន​ទីតាំង​ស្ថិតនៅ​ជិត​មាត់ទន្លេ​ ចតុមុខ​និង​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ​ផង​ដែល​។

៣) អគារ​ SKYLINE​

SKYLINE​

គម្រោង​អភិវឌ្ឍ​ចម្រុះ​ SKYLINE​ ជា​អគារ​ខុន​ដូ​លំដាប់​ខ្ពស់​ មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​ គម្រោង​នេះ​ត្រូវ​បាន​សហការ​អភិវឌ្ឍ​រួមគ្នា​រវាង​ក្រុមហ៊ុន​ S.G.P.D​ និង​ក្រុមហ៊ុន​ HONG​ LIAN​ GROUP​ នៃ​ប្រទេស​ចិន​។ អគារ​ខុន​ដូ​ SKYLINE​ ត្រូវ​បាន​ផ្គុំ​ឡើង​ពី​សំណង់​អគារ​ពីរ​ ដែល​មាន​កម្ពស់៣៨ជាន់​ បែងចែក​ជា​អគារ​ A និង​អគារ​ B ដែល​ជាន់ផ្ទាល់ដី​ជាន់ទី១​ ជាន់ទី២​ ជា​ផ្សារ​ទំនើប​។ ចំនែក​ពី​ជាន់ទី២​ ដល់​ជាន់ទី៨​ ជា​ចំណត​ឡាន​ ដែល​ផ្តល់​ជូន​ចំណត​គ្រប់គ្រាន់​ ដោយ​មិន​ឲ្យ​អតិថិជន​មានការ​ព្រួយបារម្ភ​ពី​ការ​លំបាក​ក្នុង​ការ​ចត​យានយន្ត​ឡើយ​។

ជាន់ទី៩​ ជា​ជាន់​លំ​ហរ​ មាន​អាងហែលទឹក​ ក្លឹប​ហាត់ប្រាណ​ បន្ទប់​អាន​សៀវភៅ​ កន្លែង​អាំង​សាច់​ BBQ​ និង​កន្លែង​លំ​ហែរ​កាយ​ផ្សេងទៀត​។

៤) អគារ​ Diamond​ Twin​ Tower​

Diamond​ Twin​ Tower​

អគារ​ភ្លោះ ​Diamond​ Twin​ Tower​ មានតម្លៃ​វិនិយោគ៦០លាន​ដុល្លារ​ ស្ថិតនៅ​ក្នុង​មជ្ឈមណ្ឌល​ពាំ​ណិ​ជ្ជ​កម្ម​ ជា​អគារ​ភ្លោះ​មាន​កម្ពស់១៣៦ម៉ែត្រ​។ អាគារ​នេះ​សាងសង់​លើ​ផ្ទៃដី​សរុប​ ៥,២២៤​ ម៉ែត្រការ៉េ​ ដែល​ក្នុង​នោះ​អគារ​ការិយាល័យ​លំដាប់​ខ្ពស់​មាន៣០ជាន់​ ស្មើនឹង ៤៨២យូនី​ត។

ដោយឡែក​អាគារ​ពាណិជ្ជកម្ម​អន្តរជាតិ​មាន៣២ជាន់​ ហើយ​ថែមទាំង​មាន​កន្លែង​ចត​រថយន្ត​បាន៤០៦រថយន្ត​ ភោជនីយដ្ឋាន​ អាងហែលទឹក​ កន្លែង​ហាត់ប្រាណ​ និង​ Sky​ Bar​ ជាដើម​។

៥) អគារ​ Gold​ Tower​ 42​

Gold​ Tower​ 42​

គម្រោង​សាងសង់​អគារ​ Gold​ Tower​ 42​ ដែល​មាន​ទុន​វិនិយោគ​ជាង២៤០លាន​ដុល្លារ​ស្ថិតនៅ​ចំណុចប្រសព្វ​រវាង​មហាវិថី​ព្រះមុនីវង្ស​ ជាមួយ​មហាវិថី​ព្រះសីហនុ​។

គម្រោង​អគារ​នេះ​ជា​គម្រោង​អគារ​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​ ដែល​បាន​ចាប់​ផ្ដើម​ដំនើ​រកា​រសាង​សង់​ កាលពី​ខែមីនា​ ឆ្នាំ២០០៨តែ​ត្រូវ​ផ្អាក​វិញ​ នៅ​ឆ្នាំ២០០៩​ បន្ទាប់ពី​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ ដែល​ធ្វើឲ្យ​អគារ​នេះ​ស្ទើរតែ​ក្លាយជា​អគារ​និង​ជា​និមិត្តរូប​មិនល្អ​មួយ​ នៃ​ការ​អភិវឌ្ឍ​វិស័យ​សំណង់​នៅ​កម្ពុជា​។

៦) អគារ​ Sky​ Villa​

Sky​ Villa​

គម្រោង​សាងសង់​ខុន​ដូ​ភ្លោះ​ Sky​ ​Villa​ ​ស្ថិតនៅ​តាម​បណ្តោយ​មហាវិថី​ព្រះសីហនុ​ របស់​ក្រុមហ៊ុន​ Crystal​ Orange​ Construction​ ​Plc​ ​ដែល​មាន​លំនៅ​ដ្ឋាន​សរុប​ចំនួន២៥៦យូនី​ត ក្រោម​ទុន​វិនិយោគ​ប្រហែល ១០០លាន​ដុល្លារ​អាមេរិក​ បាន​បើក​សម្ពោធ​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី១៧​ តុលា​កន្លងទៅ​នេះ​។

អគារ​ Sky​ ​Villa​ នេះ​មាន​កម្ពស់​ពីលើ​ដី​ឡើងលើ១៣៩ម៉ែត្រ​ ស្មើ​និង៣៥ជាន់​ និង​មាន៤ជាន់​នៅ​ក្រោម​ដី​ សម្រាប់​ធ្វើជា​ចំណត​យាន្ត​យន្ត​ផង​ដែរ​។ ការសាងសង់​អគារ​ទាំង២គ្រោង​នឹង​ប្រើ​ពេល​សាងសង់​ចំនួន៣៦ខែ​ ​លើ​ផ្ទៃដី​សាងសង់​ទំហំ៦០០០ពាន់​ម៉ែត្រការ៉េ​ ​; ក្នុង​នោះ​មាន​កន្លែង​ហាត់ប្រាណ​អាងហែលទឹក​ និង​មាន​សួនច្បារ​យ៉ាង​ធំ​ទៀតផង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here