រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ និង​ CEO​ Master​ Club​ ចាប់ដៃ​គ្នា​បង្កើត​កម្មវិធី​ប៉ោយប៉ែត​ស្អាត​

0
CEO​ Master​ Club​

ដោយ សា​រី​

ក្រុង​ប៉ោយ​ប៉ែ​តៈ​ CEO​ Master​ Club​ បាន​សហការ​គ្នា​ជាមួយ​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ បង្កើត​ចលនា​ចូលរួម​គ្នា​ដ៏​ធំ១​ គឺ​កម្មវិធី​ប៉ោយប៉ែត​ស្អាត​ ក្នុង​ការ​ដាំ​ដើមឈើ១០០០ដើម​ និង​សួនច្បារ​ហាត់ប្រាណ១កន្លែង​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៥​ ដើម្បី​រួមចំណែក​លើកស្ទួយ​សោភ័ណភាព​ ក្រុង​ជាប់​ព្រំដែន​អន្តរជាតិ​ខ្មែរ​-ថៃ​មួយ​នេះ​ ឱ្យ​ក្លាយជា​ក្រុង​ស្រស់​ស្អាត​និង​មាន​ភាព​ទាក់ទាញ​។

CEO​ Master​ Club​

កម្មវិធី​ប៉ោយប៉ែត​ ស្អាត​ដែល​មានការ​គាំទ្រ​ដោយ​ CEO​ Master​ Club​ នៃ​វិទ្យាស្ថាន​ស៊ី​អ៊ី​អូ​នេះ​ ​មានការ​ចូលរួម​ពីសំណាក់​មន្ត្រី​រដ្ឋបាល​ក្រុង​ ស្ថាន​ប័ន​ ​អង្គភាព​ជុំវិញ​ក្រុង​ ព្រមទាំង​ម្ចាស់​អាជីវកម្ម​ទាំង​សមាជិក​ និង​មិនមែន​សមាជិក​ រួម​ទាំង​សប្បុរសជន​ប្រហែល​ជាង១០០នាក់​។

លោ​កអោម​ សេង​បូរ៉ា​ ដែល​បាន​ដឹកនាំ​គ្រួសារ​សមាជិក​ CEO​ Master​ Club​ ចូលរួម​ដាំ​កូនឈើ​ក្នុង​កម្មវិធី​នេះ​មាន ប្រសាសន៍​ថា​ ​លោក​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង​ ដែល​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ក្រុង​ ធ្វើការងារ​ជួយ​សង្គម​មួយ​នេះ​ ​ដែល​បាន​ផ្តល់​ប្រយោជន៍​យ៉ាងច្រើន​ ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ទទួល​បាន​នូវ​សុខភាព​ល្អ តាមរយៈ​បរិយាកាស​ល្អ​ ក៏ដូចជា​លើក​សោ​ភណ្ឌ​ភាព​ក្រុង​ ឱ្យ​កាន់តែ​ស្រស់បំព្រង​ ​គួរ​ជាទី​មនោរម្យ​ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​ផង​ដែរ​។

ជាមួយគ្នា​នេះ​លោកគ្រូ​បង្វឹក​ម្ចាស់​អាជីវកម្ម​កម្រិត​កំពូល​រូប​នេះ​ ក៏បាន​នាំ​ថវិកា​មួយចំនួន​ដែរ​ ជា​ការចូលរួម​របស់​ក្រុម​គ្រួសារ​សមាជិក​ និង​មិនមែន​សមាជិក​ ​CEO​ Master​ Club​ ​ព្រមទាំង​ថវិកា​លោក​ផ្ទាល់​ ជូន​ដល់​រដ្ឋបាល​ក្រុង​ប៉ោយ​បែ​ត ដើម្បី​រួមចំណែក​ធ្វើ​ឱ្យ​កម្មវិធី​នេះ​ដំណើរការ​ទៅមុខ​បន្ត​ទៀត​។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ​ លោក​ ​គាត​ ​ហ៊ុល​អភិបាលក្រុង​ប៉ោយប៉ែត​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ម្ចាស់​អាជីវកម្ម​ ​និង​សប្បុរសជន​ទាំងអស់ ពិសេស​ CEO​ Master​ Club​ ដែល​បាន​ជ្រោមជ្រែង​បង្កើត​ឱ្យ​មានកម្ម​វិធី​នេះ​ឡើង​ ​ ហើយ​លោក​សង្ឃឹមថា​ ​សប្បុរសជន​ទាំងនេះ​ ទាំង​សមាជិក​និង​មិនមែន​សមាជិក​ នឹង​ចូលរួម​ឧបត្ថម្ភ​បន្ត​ទៀត​ ​ដេីម្បី​ធ្វើ​ឱ្យ​ប៉ោយប៉ែត​ ក្លាយជា​ទីក្រុង​បៃតង​ និង​ស្រស់​ស្អាត​។

អ្នកសម្របសម្រួល​កម្មវិធី​ប៉ោយប៉ែត​ ស្អាត​របស់​ CEO​ Master​ Club​ ប្រចាំ​ក្រុង​ប៉ោយប៉ែត​ លោក​ស្មុយ​ ​សុផល​បានឱ្យ​ដឹង​ថា​ ​ការចូលរួម​គាំទ្រ​កម្មវិធី​ដាំ​កូនឈើ​ ១០០០ដើម​នេះ​ ​ក្រុមការងារ​បាន​នាំ​យក​ថវិកា​ដែល​ទទួល​បាន​ពី​សប្បុរសជន​ យក​ទៅ​ជូន​ដល់​រដ្ឋបាល​ ក្រុង​ចំនួន១ដង​រួចមក​ហើយ​ ដែល​ស្មើនឹង​ដើមឈើ​ជិត១៥០ដើម​ ដោយ​ក្នុង ១ដើម​តម្លៃ ៣៥​ដុល្លារ​។

លោក​បន្ដ​ថា​ ​កម្មវិធី​នេះ​នឹង​ទទួលស្វាគមន៍​សប្បុរសជន​ ទាំងអស់​ ពីគ្រប់ទិស​ទី​ ​ក្នុង​ការចូលរួម​ចំណែក​ឧបត្ថម្ភ​ថវិកា​ដើម្បី​ទិញ​ដើមឈើ​បន្ត​ទៀត​ ​ព្រោះថា​បើ​តាម​គម្រោង​គឺ​មាន​គម្រោង​រហូតដល់ ១០០០ដើម​ ហើយ​មិន​ត្រឹមតែ​ដាំ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ទេ​ ​កម្មវិធី​ក៏​នឹង​ដាំ​តាមផ្លូវ​សំ​ខាន់​ៗ និង​ទីកន្លែង​សំ​ខាន់​ៗផ្សេងទៀត​នៅក្នុង​ក្រុង​ផង​ដែរ​៕

CEO​ Master​ Club​CEO​ Master​ Club​CEO​ Master​ Club​

LEAVE A REPLY

Please enter your comment!
Please enter your name here