ដោយ រ៉ាណេត
ព្រះសីហនុៈ ភេសជ្ជៈតែបៃតងដ៏ល្បីឈ្មោះនៅកម្ពុជា KOI ដែលកំពុងតែទទួលបានការគាំទ្រពីសំណាក់អតិថិជន ជាពិសេសស្រទាប់យុវវ័យនៅពេលបច្ចុប្បន្ននេះ នឹងបង្ហាញវត្តមាននៅក្នុងផ្សារទំនើបដ៏ធំដំបូងគេបង្អស់ នាក្រុងព្រះសីហនុ ក្នុងពេលឆាប់ៗខាងមុខនេះ។

-->
នៅត្រឹមដំណាច់ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ វត្តមានរបស់ហាងភេសជ្ជៈដ៏ល្បីឈ្មោះមួយនេះនឹងបោះជំហានចូលទីផ្សារទំនើបដ៏ធំ និងដំបូងគេបង្អស់នៅក្រុងព្រះសីហនុ Furi Times Square ដែលជាឱកាសនៃការបើកដំណើរការ ជាដំណាក់កាលដំបូងរបស់ផ្សារទំនើបមួយនេះ។
នាយិកាផ្នែកលក់របស់ KOI Thé Cambodia អ្នកនាង លី បូរ៉ាវី បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នេះថា វត្តមានរបស់ KOI នៅកម្ពុជាមានរយៈពេលជាង៥ឆ្នាំកន្លងមកហើយ ដោយយកប្រភពដើមនៅកោះតៃវ៉ាន់។ បច្ចុប្បន្ននេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ក៏ដូចជាការគាំទ្រ KOI Thé Cambodia បានពង្រីកសាខារបស់ខ្លួនបានចំនួន១៦ទីតាំង ក្នុងនោះនៅរាជធានីភ្នំពេញមានចំនួន១៥ និងក្រុងសៀមរាបមានចំនួន១ទីតាំង។
;អ្នកនាងបានបញ្ជាក់ថា “ក្នុងគម្រោងរបស់ក្រុមហ៊ុន នៅត្រឹមដំណាច់ឆ្នាំ២០១៩នេះ នឹងពង្រីកបន្ថែមចំនួន៧ទីតាំងបន្ថែមទៀត ដែលក្នុងនោះមាននៅក្រុងព្រះសីហនុ១ទីតាំង”។ អ្នកនាងបានបន្តទៀតថា “ ជាមួយនឹងការសម្រេចចិត្តពង្រីកសាខាថ្មីនៅក្រុងព្រះសីហនុ គឺយើងមានជំនឿចិត្តថា នឹងទទួលបានជោគជ័យខ្លាំង”។
;ក្រៅពីមានសក្ដានុពលខ្លាំងលើវិស័យទេសចរណ៍ និងកំណើននៃការវិនិយោគដែលធ្វើឱ្យក្រុងព្រះសីហនុប្រែរូបរាងកាន់តែស៊ីវិល័យ ថែមទាំងមានផ្សារទំនើបដ៏ធំជាលើកដំបូង Furi Times Square ដែលជាទីតាំងរបស់ KOI បង្ហាញខ្លួននេះតែម្ដង”។
ផ្សារទំនើប FURI TIMES SQUARE ក៏មានការវិនិយោគលើSky Bar ទំនើបជាងគេ ដោយគ្រាន់តែ Sky Bar នេះវិនិយោគអស់ទឹកប្រាក់ជាង១លានដុល្លារអាមេរិក។ ផ្សារទំនើបកំពស់៥ជាន់នេះ ស្ថិតនៅលើផ្លូវឯករាជ្យ ស្ថិតក្នុងសង្កាត់មិត្តភាព ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ។
តំណាងផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន FURI Real Estateដែលអភិវឌ្ឍគម្រោងផ្សារទំនើប Furi Times Square កញ្ញា តាំង គីមហុង បានប្រាប់ឱ្យដឹងនៅក្នុងឱកាសជួបជុំជាមួយអតិថិជនកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានទទួលយោបល់ល្អ និងមានការកោតសរសើរពីអតិថិជនអ្នកជួលផ្សារទំនើបនេះ។ កញ្ញាបានបន្តទៀតថា ការកោតសរសើរទាំងនេះ គឺដោយសារផ្សារទំនើប ; Furi Times Square មានហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អឥតខ្ចោះ ទាំងផ្នែកទីធ្លានៅខាងក្នុង និងរូបរាងខាងក្រៅ ហើយផ្តោតលើការរៀបចំប្រព័ន្ធនៃការលក់មានភាពទូលាយល្អ មានទីធ្លាសាធារណៈ ការឌីសាញមានភាពទាក់ទាញ ហើយទីតាំងនៃគម្រោងនេះស្ថិតនៅតំបន់ដែលមានសក្ដានុពលល្អ។

កញ្ញាតាំង គីមហុងបានបន្តថា “ការទទួលបានការសរសើរពីអតិថិជន អ្នកជួលទីតាំងលក់រាយក្នុងគំរោងនេះ ដោយសារការវិនិយោគរបស់អ្នកវិនិយោគផ្សារទំនើបនេះ ផ្តោតលើការវិនិយោគ រយៈពេលវែងជាជាងរកផលចំណេញ”។ កញ្ញាបន្ថែមថា“រហូតមកទល់ពេលនេះហាងអាហារ និងផលិតផលល្បីឈ្មោះជាង២០ក្រុមហ៊ុន បានចុះកុងត្រាលក់នៅផ្សារនេះ ហើយផលិតផលល្បីៗជាច្រើនទៀតកំពុងដំណើរការនិតិវិធី”៕



