ដោយ វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុនចលនទ្រព្យយក្សថៃ Chewathai Plc គ្រោងសម្ពោធសាងសង់គម្រោងលំនៅឋាចំនួន៧បន្ថែមទៀត ដែលមានតម្លៃ ៧,២៤ពាន់លានបាតនៅចុងឆ្នាំនេះនៅក្នុងប្រទេសថៃ ក្នុងគោលបំណងបង្កើនចំណូលប្រចាំឆ្នាំ ឱ្យកើនដល់ ២,៨៨ពាន់លានបាត។

លោក Boon Choon Kiat នាយកគ្រប់គ្រងក្រុមហ៊ុន Chewathai Plc បានប្រាក់សារព័ត៌មាន The Nation កាលពីម្សិលមិញថា គម្រោងចំនួន៣ ក្នុងចំណោមគម្រោងទាំង ៧ នឹងចាប់ផ្តើមនៅត្រីមាសទី៣ គឺគម្រោង Chewathai Kaset-Nawamin មានតម្លៃ ១,៧ ពាន់លានបាត។ គម្រោង Chewarom Nakorn-In មានតម្លៃ ១,៥៩ ពាន់លានបាតនិងគម្រោង Chewa Biz Home Eakmai-Bang Bonមានតម្លៃ៧៦៥លានបាត។
គម្រោង ៤ ផ្សេងទៀតនឹងចាប់ផ្តើមនៅក្នុងត្រីមាសទី៤ គឺគម្រោង Chawathai Pinklow មានតម្លៃ ១,៥៨ពាន់លានបាត។ គម្រោង Hallmark Charan ១៣មានតម្លៃ ៤៣០ លានបាត។ គម្រោង Chewa Home Bangkok-Pathumthani មានតម្លៃ៩០៣ លានបាត និងគម្រោង ខុនដូ Sukhumvit ៣៦ មានតម្លៃ២២០លានបាត។
លោក Boon បានបន្ថែមថា“ ឆ្នាំនេះពិតជាលំបាកសម្រាប់ក្រុមហ៊ុនអចលនទ្រព្យពីព្រោះតម្រូវការលំនៅឋានធ្លាក់ចុះ ហើយធនាគារពាណិជ្ជកម្មបានរឹតត្បិត ការអនុម័តលើប្រាក់កម្ចីមានទ្រព្យបញ្ចាំ ដូច្នេះក្រុមហ៊ុនភាគច្រើនត្រូវកាត់បន្ថយតម្លៃ និងណែនាំការផ្សព្វផ្សាយពិសេស។
លោកបន្តថា “វាមិនមែនជាគោលនយោបាយរបស់យើង ក្នុងការកាត់បន្ថយតម្លៃនោះទេ ប៉ុន្តែយើងបានព្យាយាមធ្វើឱ្យប្រសើរឡើង នូវគុណភាពហើយក៏បានសហការជាមួយដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើតតម្លៃកាន់តែច្រើនសម្រាប់អតិថិជនរបស់យើង។ នេះគឺជាមធ្យោបាយដើម្បីជំរុញការលក់និងសម្រេចគោលដៅរបស់យើង។
លោក Boon បាននិយាទៀតថា ក្រុមហ៊ុន Commax Co Ltd ក៏កំពុងតំឡើងបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម តាមគេហដ្ឋាននៅក្នុងគម្រោងលំនៅដ្ឋាន Chewathai ចំនួន៧ ដែលចាប់ផ្តើមដំណើរការនៅពាក់កណ្តាលឆ្នាំនេះផងដែរ។
លោកថា បច្ចេកវិទ្យាគឺ Smart Home Control, Gate Barrier Camera, ប្ល៊ូធូសនិងឧបករណ៍បញ្ជាលើគម្រោងChewathai Kaset-Nawamin គម្រោងទី១ សម្រាប់ត្រីមាសទី ៣ នឹងមាន៦៤៩យូនីត លើទំហំដី៥រ៉ៃ ក្នុងតម្លៃចាប់ផ្តើម២,១៩លានបាត៕






