ដោយៈយិន លាងគង់ស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia
ភ្នំពេញៈ មិត្តអ្នកអានជាទីគោរពស្រលាញ់! បន្ទាប់ពីបានដាក់ឲ្យដំណើរការគេហទំព័រ Propertyarea.asia រយៈពេលជិត២ឆ្នាំមកនេះ យើងបានទទួលការគាំទ្រយ៉ាងច្រើនពីស្រទាប់មហាជន ពិសេសអ្នកវិនិយោគជាតិ អន្តរជាតិនានានៅក្នុង និងក្រៅប្រទេស។
ឈរលើក្រមសីលធម៌ និងមូលដ្ឋានវិជ្ជាជីវៈ តាមរយៈការផ្តល់ព័ត៌មានពិត ឥតលំអៀង យើងបាននិងកំពុងចូលរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីលើកកំពស់កិត្យានុភាពជាតិ ទៅកាន់ឆាកអន្តរជាតិ និងឆ្លុះបញ្ចាំងពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ពិសេសលើវិស័យសំណង់ និងអចលនទ្រព្យ។
“ទឹកឃ្មុំមួយដំណក់់អាចចាប់រ៉ុយបានរាប់រយក្បាល (ព័ត៌មានវិជ្ជមាន) ផ្ទុយទៅវិញថ្នាំពុលមួយពាន់លីត្រ មិនអាចចាប់រុយបាននោះទេ”។
សារខាងលើនេះ “ជាគុណតម្លៃនៃព័ត៌មានរបស់យើង” ព្រោះយើងឈរលើមូលដ្ឋាននៃការវិភាគ ពិចារណាគ្រប់ជ្រុងជ្រោយ និងផ្សារភ្ជាប់ជាមួយមូលដ្ឋានវិជ្ជាជីវៈ ដែលជាតម្លៃស្នូលរបស់យើង។ នេះជាអ្វីដែលយើងកំពុងផ្តោតការយកចិត្តទុកដាក់ ហើយដឹកនាំ និងក្រុមការងារទាំងអស់នៃក្រុមហ៊ុន Propertyarea.asia បាននិងកំពុងផ្តល់ព័ត៌មានលើភាពវិជ្ជមាន ប៉ុន្តែតិទៀនក្នុងន័យស្ថាបនា។
ដោយសារបទពិសោធន៍ គួបផ្សំជាមួយវិជ្ជាជីវៈ និងការរកឃើញនូវគុណតម្លៃស្នូលក្នុងវិស័យសារព័ត៌មាននេះហើយ ទើប Propertyarea.asia បានធ្វើឲ្យមានឥទ្ធិពល ក្នុងវិស័យសារព័ត៌មានបែបឌីជីថលនៅកម្ពុជា។ ជាក់ស្តែងព័ត៌មានរបស់យើងត្រូវបានស្ថាប័នរដ្ឋាភិបាល អ្នកវិនិយោគជាតិ អន្តរជាតិ ប្រជាពលរដ្ឋយកទៅធ្វើជាឯកសារយោងសំរាប់ធ្វើជាមូលដ្ឋាននៃគំរោងវិនិយោគរបស់ពួកគេ។
បច្ចុប្បន្ននេះ មានបណ្តាញសារព៌តមានតាមអនឡាញចន្លោះពី៦០ ទៅ៧០បានកូពីព៌តមានរបស់យើងខ្ញុំ យកទៅចុះផ្សាយនៅលើគេហទំព័ររបស់ពួកគេ។
ជាមួយនឹងការវិវត្តជាវិជ្ជមាននេះ ក្រុមការងាររបស់យើងខ្ញុំបាន និងកំពុងរៀបចំផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ទៅកាន់បណ្តាញទំនាក់ទំនងសង្គមដទៃទៀត ក្នុងគោលដៅធ្វើយ៉ាងណាឲ្យព័ត៌មានរបស់យើង ទៅដល់មនុស្សជាច្រើនទៀតនៅជុំវិញពិភពលោក ជាមួយព័ត៌មានលឿនជាងមុន កាន់តែមានសុក្រិតភាពជាងមុន និងអាចផ្តល់នូវចំណេះដឹងថ្មីៗជាច្រើនទៀតដល់ស្រទាប់មហាជន ពិសេសអ្នកវិនិយោគជាតិ អន្តរជាតិប្រើប្រាស់ជាទុនចំណេះដឹង ដើម្បីធ្វើជាមូលដ្ឋានពិចារណា និងវិភាគ។
ហេតុនេះទើបក្រុមការងារបច្ចេកទេសរបស់យើង បានបង្កើននូវការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គមកាន់តែច្រើន ដូចជា Line ដែលលោកអ្នកអាចចូលអានតាមរយៈអាស័យដ្ឋាន [email protected], Instagram តាមរយៈអាស័យដ្ឋាន propertyareaasia, Twitter តាមរយៈអាស័យដ្ឋាន AreaAsia, Linkedin តាមរយៈអាស័យដ្ឋាន [email protected], Telegram តាមរយៈអាស័យដ្ឋានt.me/propertyarea_asia និង Property Tv Cambodia ដែលផ្តោតលើព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ទាំងជាតិ និងអន្តរជាតិ ពិសេសទាក់ទងនឹងចំណេះដឹងថ្មីក្នុងវិស័យអចលនទ្រព្យកម្ពុជា។
យើងខ្ញុំស្វាគមន៍រាល់ការផ្តល់យោបល់ ប្រកបដោយគុណតម្លៃ ហើយយើងរីករាយក្នុងការទទួលយកការរិះគន់ ប្រកបដោយគតិបណ្ឌិតរបស់លោក លោកស្រី គ្រប់ពេលវេលា។
សូមអរគុណដល់បណ្តាក្រុមហ៊ុននានា ដែលតែងតែឧបត្ថម្ភគាំទ្រគេហទំព័ររបស់យើងខ្ញុំតាមរយៈវេបសាយក្តី តាមរយៈ Facebook Page ក្តី សូមគោរពជូនពរ លោក លោកស្រីឲ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល និងទទួលជោគជ័យលើគ្រប់មុខជំនួញ ឬអាជីវកម្មនានា៕