ដោយ វុត្ថា
ភ្នំពេញៈ សាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ បានអះអាងថា ជំនាញ ស្ថាបត្យកម្មសំណង់នៅក្នុងប្រទេសកម្ពុជា កំពុងតែមានសន្ទុះរីកចម្រើន និងពេញនិយមខ្លាំង ខណៈដែលវិស័យសំណង់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ជាពិសេសនៅក្នុងរាជធានីភ្នំពេញបាននឹងកំពុងមានរីកចម្រើនគួរឱ្យកត់សម្គាល់។

-->
លោកគង់ កុសល ព្រឹទ្ធិបុរស និងជាសាស្ត្រាចារ្យផ្នែកមហាវិទ្យាល័យស្ថាបត្យកម្ម និងគរោនីយកម្មវិទ្យា នៃសកលវិទ្យាល័យវិចិត្រសីល្បៈបានឱ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៨ សីហានេះថា ការពេញនិយក្នុងវិជ្ជាជីវៈស្ថាបត្យកម្មសំណង់នេះ ដោយសារតែការរស់របស់ពលរដ្ឋកម្ពុជាបាននឹងកំពុងប្រែប្រួល និងរស់នៅតាមបែបស៊ីវិល័យជាងមុន។ ចាប់តាំងពីឆ្នាំ ១៩៧៩ ប្រជាពលរដ្ឋនៅក្នុងផ្ទះដែលមានស្រាប់ ដោយពុំមានគំនិតឆ្នៃប្រឌិតអ្វីទាំងអស់ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ របត់នៃការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាមានការប្រែប្រួយគួរឱ្យកត់សម្គាល់។
លោកបញ្ជាក់ថា “ការប្រែប្រួលទាំងអស់នេះហើយ បានធ្វើឱ្យទីផ្សារស្ថាបត្យកម្មសំណង់នៅកម្ពុជាកាន់តែមានការទាក់ទាញ និងមានតម្រូវការទីផ្សារកើនឡើង។
លោកសាស្ត្រាចារ្យបន្ថែមថា សម្រាប់ការណ្តុះបណ្តាលដល់ធនធាននិស្សិត ដែលនឹងក្លាយទៅជាស្ថាបត្យករ និងគរូបនីយករនាពេលពេលអនាគត សកលវិទ្យាល័យបានបណ្តុះបណ្តាល ដោយផ្តោតទៅលើតម្រូវការសង្គម ដែលធ្វើការជាមួយអ្នកមានប្រាក់ចំណូលខ្ពស់ មធ្យម និងទាបក៏បានផងដែរ។
លោកសាស្ត្រាចារ្យ ក៏បានអំពាវនាវដល់ក្រុមហ៊ុនវិនិយោគអចនទ្រព្យ ទាំងក្នុងស្រុក និងក្រៅស្រុកទាំងអស់ជ្រើសរើសស្ថាបត្យករ និងនគរោនីយករកម្ពុជាយកទៅបំរើការងារ ព្រោះពួកគេមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការក្នុងវិស័យសំណង់មិនចាញអ្នកមកពីក្រៅនោះទេ ។ម្យ៉ាងទៀតស្ថាត្យករក្នុងស្រុកមានការយល់ដឹងច្រើនជុំវិញការវប្បធម៌ ប្រពៃណីយ៍ និងសិល្បៈផ្សេងៗរបស់ខ្មែរ ក្នុងការសាងសង់អគារគ្រប់ប្រភេទ។

រហូតមកដល់ពេលនេះមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូនីយវិទ្យា នៃសាកលវិទ្យាល័យសីល្បៈ បានបណ្តុះបណ្តាលដល់និស្សិតចំនួន២២ជំនាន់ បើគិតជាមនុស្សមានចំនួន១២៩៤រូប ដែលបានចេញទៅបំរើការងារនៅក្នុងស្ថាប័ននានា ទាំងក្រុមហ៊ុនឯកជន រដ្ឋ និងអង្គកាជាតិ និងអន្តរជាតិជាច្រើន៕