ដោយ វ៉ាន់ ណេត
ភ្នំពេញៈ បុរីឌួង ងៀប ដែលស្ថិតនៅតំបន់ទួលពង្រ សង្កាត់ព្រៃស ខ័ណ្ឌដង្កោ ដែលជាតំបន់កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាមួយនឹងកំនើនប្រជាសាស្ត្រយ៉ាងកកកុញ នឹងចាប់ផ្តើមបើកសម្ភោធលក់ជាផ្លូវការនៅថ្ងៃសៅរ៍ទី១០ សីហាខាងមុខនេះ។

កម្មវិធីសម្ភោធបើកដំណើរការលក់គំរោងនេះ នឹងមានការចូលរួមពីលោកឧកញ៉ា ឌួង ងៀប លោកឧកញ៉ាឌួង ឆាយ និងលោកបណ្ឌិតគីម ហ៊ាង អគ្គនាយកក្រុមហ៊ុន Khmer Real Estate និងក្រុមហ៊ុន Keller Williams Cambodia។
បុរីដែលត្រូវបានសាងសង់គិតពីគុណភាព សោភ័ណភាព ផ្នែកសំណង់ និងមាន ហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ ដែលផ្តល់ផាសុខភាពដល់អ្នករស់នៅ និងអាចប្រកបអាជីវកម្មបានយ៉ាងងាយស្រួល។
បុគ្គលិកផ្នែកទីផ្សារនៃបុរី ឧកញ៉ាដួង ងៀប បានមានប្រសាសន៍ឲ្យដឹងថាបុរីនេះមានចំណុចពិសេសជាច្រើនដូចជាទី១ សំណង់បានបញ្ចប់ការសាងសង់ពី៩០% ដល់១០០% អាចចូលនៅបានភ្លាមៗ ទី២លក្ខខ័ណ្ឌបង់ប្រាក់តែ ៣០% សល់ ៧០% គឺធនាគារជាអ្នកអោយខ្ចីបាន ២០ឆ្នាំ ការប្រាក់ ៧.៥០%។ ទី៣ ថ្លៃសុរិយោលដីក្នុងការផ្ទេរឈ្មោះ និងការបង់ពន្ធប្រថាប់ត្រា ៤% ត្រូវបានបង់ដោយបុរី។
លំនៅដ្ឋានក្នុងបុរីនេះត្រូវបានរៀបចំហេដ្ឋារចនាសម្ព័ន្ឋយ៉ាងទូលាយដោយផ្ទះនីមួយៗមានសល់ចំណីដីនៅមុខផ្ទះចាប់ពី៩ ម៉ែត្រដល់ ១៣ម៉ែត្រសម្រាប់ការចយានយន្តនិងម៉ូតូ។
ចំណុចពិសេសទៀតនោះលំនៅដ្ឋាននេះ មានទីតាំងស្ថិតនៅលើផ្លូវធំទូលាយ ដែលមានទទឹង ៣០ម៉ែត្រកែងផ្លូវក្រវ៉ាត់ក្រុងទី៣ទទឹង ៤០ម៉ែត្រសំណង់មានគុណភាពខ្ពស់សម្ភារៈប្រើប្រាស់ក្នុងផ្ទះទំនើប និងទាន់សម័យ។
ទី៦មានភ្លើងបំភ្លឺនៅពេលរាត្រី និងមានសន្តិសុខយាម ២៤ម៉ោង លើ ២៤ម៉ោង និងទី៧ នៅជាប់បុរីមានផ្សារទំនើបភោជនីយដ្ឋាន សួនកុមារ ធនាគារ និងក្រុមហ៊ុន និងមានការលក់បញ្ចុះថ្លៃពិសេសចាប់ពី៣% ដល់៨% សម្រាប់ ១០ផ្ទះដំបូង។
អតិថិជនអាចទំនាក់ទំនងជាវ តាមរយៈលេខទូរស័ព្ទ 016 96 2000 / 099 96 2000 ៕










