អាជ្ញាធរខេត្តស្ទឹងត្រែង​ស្នើ​ប្រទេស​ឥណ្ឌូនេស៊ី​វិនិយោគ​វិស័យ​ទេសចរណ៍ក្នុង​មូលដ្ឋាន​របស់ខ្លួន

0
អាជ្ញាធរខេត្ត​ស្ទឹងត្រែង

ដោយៈ រ៉ា​ណេ​ត

ស្ទឹងត្រែងៈ អាជ្ញាធរខេត្តស្ទឹងត្រែង បានស្នើ​ឲ្យ​ឥណ្ឌូនេស៊ី​ជួយ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត ដោយសារ​ស្ទឹងត្រែង​ជា​ខេត្ត​មួយ ដែលមាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍ធម្មជាតិ​ប្រចាំ​តំបន់​ភូមិភាគ​ឦសាន ជាពិសេស​លើ​វិស័យ​អេកូរ​ទេសចរណ៍​តែម្ដង ។

អាជ្ញាធរខេត្តស្ទឹងត្រែង

ក្នុងជំនួប​ជាមួយ​លោក​ឯកអគ្គ​រដ្ឋ​ប្រទេស​ទូត​ឥណ្ឌូនេស៊ី​លោក ស៊ូ​ឌីរ​ម៉ាន់ ហា​សែង (SUDIRMAN HASENG) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០០១៩កន្លងមក អភិបាលខេត្ត​ស្ទឹងត្រែង លោក ម៉ុម សារឿន បានស្នើ​សុំ​ភាគី​ឥណ្ឌូនេស៊ី ឱ្យជួយ​ជំរុញ​ការ​វិនិយោគិន​ពី​ប្រទេស​ឥណ្ឌូនេស៊ី ចូលមក​វិនិយោគ​ក្នុង​ខេត្តស្ទឹងត្រែង លើ​វិស័យ​នានា​ឱ្យបាន​ច្រើន ជាពិសេស​វិស័យ​ទេសចរណ៍ ដើម្បី​ផ្តល់ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ និង​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ទាំងមូល​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ។

នៅក្នុង​ឱកាស​ជួប​សំណេះសំណាល​ការងារ​ជាមួយ ការងារ​វិនិយោគ​ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុង​ការជួយ​ព​ន្លឿ​ន​ដល់​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច ក្នុង​ខេត្ត​និមួយៗឱ្យមាន​ភាព​រីកចំរើន។

លោក​អភិបាលខេត្ត​បាន​បន្តទៀតថា ក្នុងនាម​ជា​អាជ្ញាធរ​ក្នុង​តំបន់ សុំឱ្យ​ស្នើ​ដល់​លោក ស៊ូ​ឌីរ​ម៉ាន់ ហា​សែង ជួយ​ស្វែងរក​ក្រុមហ៊ុន​ជា​ដៃគូ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​មក​ធ្វើការ​វិនិយោគ​លើ​វិស័យ​មួយចំនួន ដែលមាន​សក្ដានុពល​ប្រចាំខេត្ត ដូចជា​វិស័យ​កសិកម្ម និង​ទេសចរណ៍​ជាដើម។

ជាមួយគ្នានេះ​លោក​បាន​ចាត់ទុកថា ជំនួប​រវាង​ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ពិតជា​មាន​សារៈសំខាន់​ណាស់ និង​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្ត ដោយបាន​រម្លឹក​ឡើ​វ​វិញ​ផងដែរ​អំពី​កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង​ល្អ រវាង​ប្រទេស​ទាំងពីរ តាមរយៈ​វិស័យ​ពាណិជ្ជកម្ម និង​វប្ប​ធ៌​ម កាលពីពេល​កន្លងទៅ។

ឯកអគ្គរដ្ឋទូត​សាធារណៈរដ្ឋ​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា លោក ស៊ូ​ឌីរ​ម៉ាន់ ហា​សែង បាន​លើកឡើងថា លោក​នឹង​រៀបចំ​កម្មវិធី​ទស្សនកិច្ច​សិក្សា ដោយ​អញ្ជើញ​ថ្នាក់ដឹកនាំ និង​ក្រុម​អ្នកវិនិយោគ​ពី​កម្ពុជា ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌូនេស៊ី។ លោក​បាន​បញ្ជាក់ថា តាមរយៈ​កម្មវិធី​មួយ​នេះ គឺជា​ឱកាសល្អ​សម្រាប់​កម្ពុជា​ទាក់ទាញ​វិនិយោគិន​ឥណ្ឌូនេស៊ី​មក​ដាក់ទុន​វិនិយោគ​នៅ​ខេត្តស្ទឹងត្រែង​លើ​វិស័យ​ណាមួយ ក៏ដូចជា​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​លើ​ការងារ​អភិវឌ្ឍន៍ និង​វិនិយោគ​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here