ដោយរ៉ា ណេត
ភ្នំពេញៈ បន្ទាប់ពីបានចាប់ផ្តើមដំណើរការ ផ្សព្វផ្សាយជាផ្លូវការក្រោមការទទួលស្គាល់ និងស្របច្បាប់ ដែលអនុញ្ញាតពីក្រសួងព័ត៌មាន អស់រយៈពេលជិត ២ឆ្នាំកន្លងទៅនេះ បច្ចុប្បន្នគេហទំព័រ Propertyarea.asia បានរៀបចំគម្រោងពង្រីកការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនៅតាមបណ្តាញ Social Media ចំនួន៦បន្ថែមទៀត ដើម្បីជាការឆ្លើយតបទៅនឹងការរគាំទ្ររបស់មហាជន ពិសេសអ្នកវិនិយោគជាតិ អន្តរជាតិនានានៅក្នុង និងក្រៅប្រទេស។

-->
បណ្តាញផ្សព្វផ្សាយដែលក្រុមការងារបច្ចេកទេសរបស់យើង បានបង្កើនទាំង៦ ដើម្បីចែករំលែកដំណឹងពិត ព័ត៌មានថ្មីៗឱ្យកាន់តែទូលាយនៅក្នុងសង្គមរួមមាន ដូចជា Line ដែលលោកអ្នកអាចចូលអានតាមរយៈអាស័យដ្ឋាន [email protected], Instagram តាមរយៈអាស័យដ្ឋាន propertyareaasia, Twitter តាមរយៈអាស័យដ្ឋាន AreaAsia, Linkedin តាមរយៈអាស័យដ្ឋាន [email protected], Telegram តាមរយៈអាស័យដ្ឋានt.me/propertyarea_asia និង Property TV Cambodia ដែលផ្តោតលើព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ទាំងជាតិ និងអន្តរជាតិ ពិសេសទាក់ទងនឹងចំណេះដឹងថ្មីក្នុងវិស័យអចលនទ្រព្យកម្ពុជា។
ឈរលើក្រមសីលធម៌ និងមូលដ្ឋានវិជ្ជាជីវៈ តាមរយៈការផ្តល់ព័ត៌មានពិតឥតលំអៀង យើងបាននិងកំពុងចូលរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីលើកកំពស់កិត្យានុភាពជាតិ ទៅកាន់ឆាកអន្តរជាតិ និងឆ្លុះបញ្ចាំងពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ពិសេសលើវិស័យសំណង់ និងអចលនទ្រព្យ។
“ទឹកឃ្មុំមួយដំណក់អាចចាប់រ៉ុយបានរាប់រយក្បាល (ព័ត៌មានវិជ្ជមាន) ផ្ទុយទៅវិញថ្នាំពុលមួយពាន់លីត្រ មិនអាចចាប់រុយបាននោះទេ។
អ្វីដែលជា “គុណតម្លៃនៃព័ត៌មានរបស់យើង” គឺរាល់ព័ត៌មានដែលត្រូវបានចេញផ្សាយ គឺឈរលើមូលដ្ឋាននៃការវិភាគ ពិចារណាគ្រប់ជ្រុងជ្រោយ និងផ្សារភ្ជាប់ជាមួយមូលដ្ឋានវិជ្ជាជីវៈ ដែលជាតម្លៃស្នូលរបស់យើង។ នេះជាអ្វីដែលយើងកំពុងផ្តោតការយកចិត្តទុកដាក់ ហើយដឹកនាំ និងក្រុមការងារទាំងអស់នៃក្រុមហ៊ុន Propertyarea.asia បាននិងកំពុងផ្តល់ព័ត៌មានលើភាពវិជ្ជមាន ប៉ុន្តែតិទៀនក្នុងន័យស្ថាបនា។
ដោយសារបទពិសោធន៍ គួបផ្សំជាមួយវិជ្ជាជីវៈ និងការរកឃើញនូវគុណតម្លៃស្នូលក្នុងវិស័យសារព័ត៌មាននេះហើយ ទើប Propertyarea.asia បានធ្វើឲ្យមានឥទ្ធិពល ក្នុងវិស័យសារព័ត៌មានបែបឌីជីថលនៅកម្ពុជា។ ជាក់ស្តែងព័ត៌មានរបស់យើងត្រូវបានស្ថាប័នរដ្ឋាភិបាល អ្នកវិនិយោគជាតិ អន្តរជាតិ ប្រជាពលរដ្ឋយកទៅធ្វើជាឯកសារយោងសំរាប់ធ្វើជាមូលដ្ឋាននៃគំរោងវិនិយោគរបស់ពួកគេ។
បច្ចុប្បន្ននេះ មានបណ្តាញសារព៌តមានតាមអនឡាញចន្លោះពី៦០ ទៅ៧០បានកូពីព៌តមានរបស់យើងខ្ញុំ យកទៅចុះផ្សាយនៅលើគេហទំព័ររបស់ពួកគេ។
ជាមួយនឹងការវិវត្តជាវិជ្ជមាននេះ ក្រុមការងាររបស់យើងខ្ញុំបាន និងកំពុងរៀបចំផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ទៅកាន់បណ្តាញទំនាក់ទំនងសង្គមដទៃទៀត ក្នុងគោលដៅធ្វើយ៉ាងណាឲ្យព័ត៌មានរបស់យើង ទៅដល់មនុស្សជាច្រើនទៀតនៅជុំវិញពិភពលោក ជាមួយព័ត៌មានលឿនជាងមុន កាន់តែមានសុក្រិតភាពជាងមុន និងអាចផ្តល់នូវចំណេះដឹងថ្មីៗជាច្រើនទៀតដល់ស្រទាប់មហាជន ពិសេសអ្នកវិនិយោគជាតិ អន្តរជាតិប្រើប្រាស់ជាទុនចំណេះដឹង ដើម្បីធ្វើជាមូលដ្ឋានពិចារណា និងវិភាគ។
យើងខ្ញុំស្វាគមន៍រាល់ការផ្តល់យោបល់ ប្រកបដោយគុណតម្លៃ ហើយយើងរីករាយក្នុងការទទួលយកការរិះគន់ ប្រកបដោយគតិបណ្ឌិតរបស់លោក លោកស្រី គ្រប់ពេលវេលា៕