ក្រុមហ៊ុន LG អេឡិចត្រូនិចនឹងដាក់បង្ហាញនៅប្រភេទម៉ូនីទ័រសេរ៊ីថ្មី 32អ៊ីញ UHD 4K (32UK950) ដែលកែប្រែពីម៉ូដែលចាស់ មានរូបរាងស្អាត និងទាន់សម័យ ដែលបំពាក់ទៅដោយបច្ចេកវិទ្យា Nano IPS មានសមត្ថភាពក្នុងការបង្កើនកំរិតពណ៌អោយកាន់តែភ្លឺល្អ។ ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់អតិថិជន ក្រុមហ៊ុន LG បានបន្ថែមកម្រិត HDR600 នៃពន្លឺអោយកាន់តែច្បាស់ និងមានបន្ថែមជម្រើសការតភ្ជាប់ថ្មីយ៉ាងអស្ចារ្យ (Thunderbolt™ 3 compatibility)។
ម៉ូនីទ័រ LG សេរ៊ីថ្មី នឹងដាក់បង្ហាញនៅក្នុងកម្មវិធី CES 2018 និងជាម៉ូនីទ័រដំបូងគេដែលបំពាក់ទៅដោយបច្ចេកវិទ្យា Nano IPS ដែលចូលរួមដំណើរការជាមួយកម្មវិធី Nanometer-sized particles ទៅនិងអេក្រង់ LED ដើម្បីស្រូបយករលកពន្លឺ។ ភាពអស្ចារ្យនេះជួយជំរុញកំលាំង និងភាពសុទ្ធទៅលើពណ៍អេក្រង់ សម្រាប់ជាបទពិសោធន៍នៃការទស្សនាថ្មី និងដូចពិតៗ។