ផ្សារទំនើប Furi Times Square ប្រកាសផ្តល់ឱកាសការងារជាច្រើនរយកន្លែង
ដោយ ៖ រ៉ាណេត
ព្រះសីហនុ ៖ ផ្សារទំនើបដ៏ធំលើកដំបូងគេបង្អស់នៅក្នុងក្រុងព្រះសីហនុ Furi Times Square ដែលត្រូវបានជ្រើសរើសជាម្ចាស់ពានរង្វាន់រចនាស្ថាបត្យកម្មដ៏ល្អផុតលេខនៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា បានប្រកាសផ្តល់ឱកាសការងារជាច្រើនរយកន្លែង ជាមួយមនឹងគម្រោងបើកសម្ពោធដាក់ដំណើរការជាផ្លូវការណ៍នៅត្រឹមចុងឆ្នាំ២០១៩ឆាប់ៗខាងមុខនេះ ។

-->
ជាមួយនឹងកិច្ចប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍប្រទេសជាតិពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈវិស័យសំណង់ និងវិស័យពាណិជ្ជកម្មចំរុះ ផ្សារទំនើបដ៏ធំ និងស្រស់ស្អាត ដែលទើបតែមានជាលើកដំបូងប្រចាំនៅក្នុងក្រុងព្រះសីហនុ Furi Times Square នឹងបង្ហាញខ្លួនយ៉ាងអស្ចារ្យនៅក្នុងពេលឆាប់ៗខាងមុខនេះ។
តាមរយៈនៃការបង្ហាញវត្តមានក្នុងរូបភាពជាផ្សារទំនើប ដែលវិនិយោគដោយក្រុមហ៊ុន FURI Corporation និងក្រុមហ៊ុនវិនិយោគមកពីក្រុងហុងកុង និងក្រុងម៉ាកាវ ប្រទេសចិន មួយនេះ បានជួយបង្កើនសោភ័ណភាពក្នុងក្រុង ក៏ដូចជាបំពេញតម្រូវការរបស់ប្រជាពករដ្ឋទូទៅ និងបណ្តាភ្ញៀវទេសចរចំរុះជាតិសាសន៍ដែលចូលមកកម្សាន្តនៅក្នុងក្រុងមួយនេះ។
ជាមួយនឹងគម្រោងបើកសម្ពោធដំណើរការជាផ្លូវការក្នុងពេលដ៏ខ្លីខាងមុខនេះ ផ្សារទំនើប Furi Times Square បានប្រកាសផ្តល់ឱកាសការងារជាច្រើនកន្លែង និងច្រើនផ្នែក ដើម្បីបម្រើការងារជាបុគ្គលិកនៅក្នុងផ្សារទំនើបមួយនេះ។ សម្រាប់បេក្ខភាពទាំង២ភេទ ដែលចង់ក្លាយជាបុគ្គលិកបម្រើការងារនៅក្នុងផ្សារទំនើបមួយនេះ ត្រូវមានអាយុចាប់ពី ១៨-៣៥ឆ្នាំ កម្រិតវប្បធម៌អាស្រ័យលើកិច្ចសម្ភាសន៍ដោយផ្ទាល់តាមផ្នែក និងតួនាទី (មិនមានបទពិសោធន៍ក៏អាចដាក់ពាក្យបានដែរ)។

សម្រាប់អត្ថប្រយោជន៍ដែលទទួលបានរួមមាន ៖ ប្រាក់បៀរវត្សរ៍ប្រចាំខែ ទទួលបានការបណ្តុះបណ្តាលចំណេះដឹង និងជំនាញបន្ថែមពាក់ព័ន្ធនឹងតួនាទី មានការលើកទឹកចិត្តការងារប្រចាំឆ្នាំ រួមជាមួយនឹងការផ្តល់ជូននូវប្រយោជន៍ផ្សេងៗបន្ថែមទៀត។ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍អាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈទូរស័ព្ទ ៖ 012 999 183 ,016 325 266 E-mail: [email protected]៕

