ដោយ វុត្ថា
ភ្នំពេញៈ ការការចុះកិច្ចសន្យាជួលអចលនទ្រព្យក្នុងរយៈពេលវែង នឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើន ចំពោះអ្នកជួលផ្ទាល់តែម្តង។ការចុះកិច្ចសន្យាជួលរយៈពេលវែងនេះ នឹងជួយសន្សំបន្ថែមលើតម្លៃ ដែលនឹងអាចកើនឡើងនៅពេលដែលកិច្ចសន្យាជួលត្រូវបានបញ្ចប់ ហើយពេលនោះអ្នកមិនអាចរកបានលំនៅឋានណាមួយ ដែលមានស្ថានភាពដូចគ្នានឹងតម្លៃដូចគ្នានោះឡើយ។
ការចំណាយលើការថ្លៃជួលនឹងនៅថេរ ព្រោះតម្លៃជួលកើនឡើងពី១០ទៅ១៥ ភាគរយប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងទីក្រុង និងតំបន់ទេសចរណ៍ហើយខណៈដែលសំណង់អគារថ្មីៗ ដែលមានបំពាក់គ្រឿងបរិក្ខារទំនើបៗបន្តមានវត្តមានលើទីផ្សារជួលអចលនទ្រព្យនោះ តម្លៃជួលក៏បន្តកើនឡើងតាមនោះដែរ។
ការចុះកិច្ចសន្យារយៈពេលវែង ក៏អាចជួយអ្នកឲ្យមានសិទិ្ធ ក្នុងការចរចាព្រមព្រៀងគ្នា។ គួរចងចាំថាម្ចាស់លំនៅឋានភាគច្រើន ក៏ចង់បង្កើតនឹងរក្សាទំនាក់ទំនងល្អជាមួយអតិថិជនជួលដែរ។ កិច្ចសន្យាជួលរយៈពេលវែង អាចបង្កើតភាពទុកចិត្តលើគ្នាទៅវិញទៅមកបានច្រើនជាង។
ប្រសិនបើលោក-អ្នករក្សាកិច្ចសន្យាជួលវែងជាងរយៈពេល ដែលអ្នកស្នាក់នៅប្រទេសកម្ពុជា មានជនបរទេសមកធ្វើការក្នុងប្រទេសនេះ ឬអ្នករស់នៅក្នុងស្រុកជាច្រើនក៏កំពុងរកកិច្ចសន្យា ជួលបណ្តោះអាសន្នដែលមានរយៈពេលខ្លីដែរ។ វាអាចផ្តល់ឱកាសឲ្យអ្នកបញ្ចប់ការបង់ប្រាក់ តាមកិច្ចសន្យាជួលដោយធ្វើឡើង តាមរយៈការចុះកិច្ចសន្យាបណ្តោះអាសន្នសម្រាប់អ្នកជួលរយៈពេលខ្លីក្រោយទៀត។
វាមានសារៈសំខាន់ ក្នុងការសាកសួរម្ចាស់លំនៅឋានថា តើលក្ខខណ្ឌនេះអាចប្រើប្រាស់បានឬក៏អត់មុនពេលអ្នកធ្វើកិច្ចសន្យាជួលនោះ។
ជាជម្រើសម្ចាស់ដីធ្លី អាចអនុញ្ញាតឲ្យអ្នកផ្ទេរកិច្ចសន្យានោះ ទៅកាន់អ្នកជួលថ្មីដែលអ្នកអាចរកបានក្នុងករណី ដែលអ្នកមិនអាចបញ្ចប់កុងត្រានោះបានទេ។ អ្នកគួរតែសាកសួរថា តើម្ចាស់លំនៅឋាននោះអនុញ្ញាតឲ្យអ្នកផ្ទេរកុងត្រានេះ ដល់អ្នកជួលក្រោយដែលចុះកិច្ចសន្យាជួលបណ្តោះអាសន្នដែរឬទេ? ប្រសិនបើពួកគេយល់ព្រមលើលក្ខខណ្ឌទាំងនេះ អ្នកត្រូវផ្តល់ដំណឹងថា ពួកគេអាចពិនិត្យមើលស្ថានភាពអ្នកជួលថ្មី ក្នុងកិច្ចសន្យាបណ្តោះអាសន្ន នោះបានមុនពេលធ្វើការសម្រេចទទួលយកអ្នកជួលទាំងនោះ៕
អានបន្ត៖ តើអ្វីជាកិច្ចសន្យាជួលផ្ទះមានសារៈសំខាន់ដូចម្តេច?