មហាសេដ្ឋីអចលនទ្រព្យនៅតំបន់អាស៊ី
ដោយ វុត្ថា
ភ្នំពេញៈ ចំនួនមហាសេដ្ឋីអចលនទ្រព្យ នៅទូទាំងតំបន់អាស៊ីបាននឹងកំពុងកើនឡើងច្រើនបំផុត ធៀបនឹងតំបន់ផ្សេងទៀតនៅលើពិលោក ក្នុងចន្លោះឆ្នាំ២០១៨ និង ២០២៣ខាងមុខ។
យោងតាមរបាយការណ៍របស់ Knight Frank ស្តីពី The Wealth Report លើកទី ១៣ ចេញផ្សាយកាលពីកន្លងទៅថ្មីៗនេះបានឱ្យដឹងថា ចំនួនមហាសេដ្ឋីអចលនទ្រព្យនៅក្នុងតំបន់អាស៊ីនឹងកើនឡើង២៧% លើសកំណើនមហាសេដ្ឋីអចលនទ្រព្យនៅអាមេរិកខាងជើងដែលមានចំនួនត្រឹម១៧% និងអឺរ៉ុបមានមហាសេដ្ឋីអចលនទ្រព្យ១៨% ។
-->
របាយការណ៍នេះបានព្យាករណ៍បន្តថា មហាសេដ្ឋីអចលនទ្រព្យនៅក្នុងតំបន់អាស៊ីនឹងកើនដល់១.០០៣រូប ហើយក្នុងរយៈពេល៤ឆ្នាំទៅមុខទៀត នឹងកើនដល់ ២,៦៩៦រូប ពោលគឺច្រើនជាងមួយភាគបី នៃចំនួនមហាអចលនទ្រព្យសរុបរបស់ពិភពលោក។
តំបន់អាស៊ីមានភាពល្អប្រសើរជាងកំណើនសេដ្ឋកិច្ចសកល ប៉ុន្តែល្បឿនស្ថិតនៅក្នុងកំណើនយឺត។
ភាពមិនប្រាកដប្រជាផ្នែកនយោបាយ និងសេដ្ឋកិច្ចអាចរារាំងវិនិយោគអចលនទ្រព្យនៅឆ្នាំ២០១។ តែយ៉ាងណាក៏ដោយក្នុងរយៈពេលចុងក្រោយនេះ ពោលចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ២០១៨ ចំនួនមហាសេដ្ឋី ក្នុងតំបន់កើនឡើងទ្វេដងពី៣៦៣រូប ដល់៧៨៧រូប។
លោក Nicholas Holt ប្រធានផ្នែកស្រាវជ្រាវក្រុមហ៊ុន Knight Frank នៅតំបន់អាស៊ីប៉ាស៊ីហ្វិកមានប្រសាសន៍ថា ទោះបីសន្ទុះសេដ្ឋកិច្ច ក្នុងតំបន់មានភាពទន់ខ្សោយក្តី ក៏កំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ី នៅតែមានភាពអំណោយផលក្នុងរយៈពេលមធ្យម។

លោកបន្តតថា នៅពេលសេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសឥណ្ឌា និងហ្វីលីពីន និងផ្សេងទៀតនឹងផ្តល់នូវកំនើនខ្លាំងបំផុតនៅប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារមានការវិនិយោគពីក្រុមហ៊ុនធំៗរបស់មហាដ្ឋីអចលនទ្រព្យ៕
អានបន្ត៖ មហាសេដ្ឋី