ឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី​ចុះ​ធ្វើ​សកម្មភាព​សង្គម​ចំនួន៥ ជាមួយនឹង​ការលើក​កំពស់​បរិស្ថាន​បៃតង

0

ដោយ​គង់ សូរិយា

ត្បូងឃ្មុំៈ ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​ចុះ​ធ្វើ​សកម្មភាព​សង្គម​ចំនួន៥ ក្នុង​ថ្ងៃ​តែមួយ​នៅ​ខេត្ត​ត្បូងឃ្មុំ ជា​ខេត្ត​ដែល​កូនពៅ​គេ​នៅ​កម្ពុជា។

សកម្មភាពសំខាន់ៗ ដែល​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ជា​អធិបតី​កាលពី​ថ្ងៃទី១៥ សីហា​កន្លងមក រួមមាន ទី១ លោក​ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ  អ្នកគ្រូ  និង​សិស្សានុសិស្ស   និង​ពិនិត្យមើល​ការដ្ឋាន​សាងសង់​អគារសិក្សា  វិទ្យាល័យ  ហ៊ុន  សែន  កំពង់ ទ្រាស  ស្ថិតនៅ នៅ​ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មារ  ខេត្ត​ត្បូងឃ្មុំ។

ទី២ លោក​ឧបនាយករដ្ឋមន្ត្រី អញ្ជើញ​ពិនិត្យមើល​ការដ្ឋាន​សាងសង់​អគារ​សាលាបឋមសិក្សា​ហ៊ុន  សែន​ពាមជីលាំង  ស្ថិតនៅ នៅ​ឃុំ​ពាមជីលាំង  ស្រុក​ត្បូងឃ្មុំ   ខេត្ត​ត្បូងឃ្មុំ  ក្នុងឱកាស​នោះដែរ។

ទី៣  លោក​ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ  អ្នកគ្រូ  និង​សិស្សានុសិស្ស  ដែល​នឹងត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ  នា​ថ្ងៃទី១៩  សីហា​ខាងមុខនេះ  និង​ពិនិត្យមើល​ការដ្ឋាន​សាងសង់​អគារសិក្សា  វិទ្យាល័យ  ហ៊ុន  សែន  ពាមជីលាំង  ស្ថិតនៅ នៅ​ឃុំ​ពាមជីលាំង  ស្រុក​ត្បូងឃ្មុំ   ខេត្ត​ត្បូងឃ្មុំ។

ទី៤ លោក​ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ អញ្ជើញ​ចុះ​ពិនិត្យមើល​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យបង្អែក ខេត្ត ត្បូងឃ្មុំ   និង​ពិនិត្យមើល​ការសាងសង់​សាលា​អនុវិទ្យាល័យ  និង​វិទ្យាល័យ  ហ៊ុន  សែន  ត្បូងឃ្មុំ  ក្នុងឱកាស​នោះដែរ។

ទី៥ លោក​ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន  ដើម្បី​ត្រួតពិនិត្យ  និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ  និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤  របស់​រាជរដ្ឋាភិបាល​កម្ពុជា  នៅ​ខេត្ត​ត្បូងឃ្មុំ ។

គ្រប់​កម្មវិធី​ខាងលើ​លោក​ឧបនាយករដ្ឋមន្ត្រី បាន​ចូលរួម​ដាំ​កូនឈើ​ក្រញូង និង​នាងនួន និង​កូនឈើ​ធ្នង់ ដើម្បី​ការពារ​និង​លើក​កំពស់​បរិស្ថាន ក៏ដូចជា​បង្កើន​សោភ័ណភាព​នៅតាម​ទីតាំង​និមួយៗផងដែរ៕

អានបន្ត៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដាក់​ផែនការ​ដើម្បី​បញ្ចប់​គ្រោះទឹកជំនន់​នៅ​ខេត្ត​ព្រះសីហនុ

LEAVE A REPLY

Please enter your comment!
Please enter your name here