ដោយ ម៉ាណេត
ភ្នំពេញ៖ តម្លៃអចលនទ្រព្យនៅបណ្តាប្រទេសអាស៊ានចំនួន ៥ មានលក្ខណៈផ្សេងៗ ខណៈជាមួយតម្លៃអចលនទ្រព្យក្នុងចំណោមប្រទេសទាំង ៥ នៅសឹង្ហបូរីមានតម្លៃថ្លៃជាងគេ ធៀបនឹងប្រទេសចំនួន ៤ នេះ។
តម្លៃម៉ែត្រការ៉េលំនៅដ្ឋានដែលបានបោះពុម្ពដោយ ក្រុមហ៊ុន Global Property Guide ត្រូវបានផ្អែកលើការស្រាវជ្រាវតម្លៃផ្ទះដោយប្រើវិធីសាស្រ្តសាមញ្ញមួយដែលយើងវិភាគរកការស្ទង់មតិជាលក្ខណៈប្រព័ន្ធដោយពិនិត្យមើលការផ្តល់ជូនលក់ និងផ្តល់ជូនជួលផ្ទះល្វែង និងផ្ទះលក់បន្ត។
-->
លក្ខណៈសម្បត្តិស្ថិតនៅក្នុងស្ថានភាពល្អឥតខ្ចោះដោយមានកន្លែងល្អ ៗ ហើយត្រូវបានតុបតែងលម្អឡើងវិញឬកែច្នៃឡើងវិញក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ។
តម្លៃអចលនទ្រព្យនៅសិង្ហបុរីគិតជាមធ្យម ១៣,៧៤៨ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃអចលនទ្រព្យនៅហ្វីលីពីនគិតជាមធ្យម ៣,៩៥២ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃអចលនទ្រព្យនៅមីយ៉ាន់ម៉ាគិតជាមធ្យម ៣,៤៤១ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃអចលនទ្រព្យនៅកម្ពុជាគិតជាមធ្យម ២,៩១៣ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃអចលនទ្រព្យនៅឥណ្ឌូនេស៊ីគិតជាមធ្យម ៣,៨២៣ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
អ្នកជំនាញអចលនទ្រព្យអន្តរជាតិប្រចាំ អះអាងថា វិស័យអចលនទ្រព្យកំពុងតែមានសន្ទុះនៃការរីកចម្រើនយ៉ាងខ្លាំងក្លា និងរីកចម្រើនបន្ថែមទៀត ដែលបណ្តាអ្នកវិនិយោគកំពុងតែសម្លឹង ដើម្បីចាប់យកឱកាស។
នាយិកាក្រុមហ៊ុន Century21 Cambodia លោកស្រី Grace Rachny Fong បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីពេលថ្មីៗ នេះថា វិស័យអចលនទ្រព្យ មិនមែនរីកចម្រើនតែនៅក្នុងរាជធានីភ្នំពេញនោះទេ ពោលគឺនៅតាមបណ្តាខេត្តមួយចំនួនទៀតក៏ពុងតែពង្រីកសក្ដានុពលដែរ។ ភាពរីកចម្រើនក្នុងវិស័យអចលនទ្រព្យបានកើតឡើងស្ទើរទូទាំងប្រទេស ប៉ុន្តែគ្រាន់តែតំបន់ខ្លះមានការរីកចម្រើនលឿន ឬយឺតតែប៉ុណ្ណោះ។
លោកស្រីបន្តទៀតថា “ការអភិវឌ្ឍលឿន និងមានសន្ទុះខ្លាំងយើងឃើញមាននៅរាជធានីភ្នំពេញ ក្រុងព្រះព្រះសីហនុ ប៉ោយប៉ែត និងក្រុងបាវិតជាដើម”។ លោកស្រីបានបន្តទៀតថា “ដោយឡែកសម្រាប់តាមបណ្តាខេត្តមួយចំនួនទៀត ដូចជា កំពត កែប កំពង់ចាម ត្បូងឃ្មុំ ក៏កំពុងតែមានភាពលូតលាស់គួរឱ្យកត់សម្គាល់ផងដែរ”។
លោកស្រី Grace Rachny Fong បានបន្តទៀតថា “នៅពេលដែលវិស័យអចលនទ្រព្យមានភាពរីកចម្រើន និងលូតលាស់ល្អ វាគឺជាឱកាសមួយសម្រាប់អ្នកដែលធ្វើជំនួញនៅក្នុងវិស័យមួយនេះ”។
លោក Aliwassa Pathnadabutr នាយកគ្រប់គ្រង CBRE Thailand បានថ្លែងថាតម្លៃជាមធ្យមសម្រាប់ដីនិងខុនដូនៅឆ្នាំនេះនឹងធ្លាក់ចុះបន្ទាប់ពីបានកើនឡើងក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។
លោកស្រីមានប្រសាសន៍ថា “តម្លៃខ្ពស់បំផុតនៅក្នុងតម្លៃមួយម៉ែត្រការ៉េសម្រាប់ប្លង់កាលពីឆ្នាំមុន»។ តម្លៃខ្ពស់បំផុតនៅតែមានតម្លៃ 3,1 លានបាត (ជាង ១០ ម៉ឺនដុល្លារ) ក្នុងមួយម៉ែត្រការ៉េនៅលើផ្លូវ Lang Suan ដែលទទួលបាននៅឆ្នាំ ២០១៧។ វានឹងមានការកែតម្រូវតម្លៃនៅឆ្នាំនេះ។ ”
ក្នុងអំឡុងឆ្នាំ ២០១៥-២០១៨ តម្លៃដីជាមធ្យមនៅទីក្រុងបាងកកបានកើនឡើង ១២,៥ ភាគរយក្នុងមួយឆ្នាំធៀបនឹង ៧ ទៅ ៨ ភាគរយក្នុងមួយឆ្នាំនៅក្នុងអំឡុងពេលមុន។ លោកស្រី Aliwassa បានថ្លែងថានៅឆ្នាំនេះកំណើនតម្លៃដីមធ្យមនឹងកើនឡើងពី ០ ទៅ ៥ ភាគរយ៕